ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូវការ​សួន​កុមារ ក្នុង​បរិវេណ​សួនឧទ្យាន​ទន្លេ​ស្ងួត​

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូវការ​សួន​កុមារ ក្នុង​បរិវេណ​សួនឧទ្យាន​ទន្លេ​ស្ងួត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ​៖ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ដ​ត្បូងឃ្មុំ និង​លោកជំទាវ ជា សុ​ផា​កន្នី អ៊ាង សុផល្លែត រួម​ដំណើរ​ដោយ ឯកឧត្ដម លោកជំទាវ ក្រុម​កា​ងារ​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សួន​កុមារ ក្នុង​បរិវេណ​សួនឧទ្យាន​ទន្លេ​ស្ងួត នៅ​វេលា​ព្រឹក​ថ្ងៃ​សុក្រ ៦​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ពស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ​មីនា ឆ្នាំ​២០២៤ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ដ​ត្បូងឃ្មុំ ដែល​មាន​ចូលរួម ពី​ភាគី​ជំនួយ​ប្រទេស​កាណាដា ឯកឧត្ដម លោកជំទាវ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កងកម្លាំង​ទាំង​បី យុវជន សស​យក យុវជន​កាយរឹទ្ធិ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​។

​គូសបញ្ជាក់​ផងដែរ​ថា ឧបករណ៍​កម្សាន្ត​សម្រាប់​កុមារ ជា​ការឧបត្ថម្ភ​ពី​ភាគី ប្រទេស​កាណាដា និង​ត្រូវបាន​រៀបចំ​តម្លើង ប្រេី​ប្រាស់​ពេលវេលា​ត្រឹមតែ ១​សប្ដាហ៍​ប៉ុណ្ណោះ គឺ​រៀបចំ​ដោយ​រួចរាល់​ទុក​សម្រាប់​កុមារ​មក​លេង​កម្សាន្ត នេះ​ជា​សមិទ្ធផល​ដ៏​វិសេសវិសាល ដែល​ជា​ចំណងដៃ ក្នុង​នីតិកាល អាណត្តិ​ទី​៧ នៃ​រដ្ឋ​សភា​កម្ពុជា​។

​ថ្លែង​ក្នុង​ឱកាស​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សួន​កុមារ នាពេលនេះ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង​បរិស្ថាន ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស របស់​សប្បុរសជន នៅ​ប្រទេស​កាណាដា ដែល​បាន​ផ្ដល់ និង​ជូន​មក​នូវ​ឧបករណ៍​កម្សាន្ត​សម្រាប់​កុមារ ក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ​។

​ឯកឧត្ដម​បណ្ឌិត បាន​បន្ដ​ផ្ដាំផ្ញើ​ទៀតថា នៅពេលដែល​មាន​គេ​ជួយ​យើង​ហើយ យើង​ត្រូវ​ចេះ​អរគុណ​គេ ជាពិសេស ត្រូវ​ចេះ​ចូលរួម​ថែរក្សា ការពារ និង​ចេះ​ធ្វើ អនាម័យ ដើម្បី​ភាព​ស្អាត និង​យូរអង្វែង សម្រាប់​ការលេងកម្សាន្ត​។

​មុន​នឹង​បិទ​បញ្ចប់​ពិធី ឯកឧត្ដម​បណ្ឌិត រដ្ឋមន្ត្រី បាន​កាត់​ខ្សែបូ​រណ៍ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ និង​ទស្សនកិច្ច​ឧបករណ៍​កម្សាន្ត​កុមារ ក្នុង​បរិវេណ​សួនឧទ្យាន​ទន្លេ​ស្ងួត និង​បន្ដ​ចុះ​ត្រួតពិនិត្យ​អំពី​ការសាងសង់​អាគារ​សាលារៀន ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ហេង សំរិន ចក ស្ថិតនៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ដ​ត្បូងឃ្មុំ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល