ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ក្រុមហ៊ុន FreshStart Energy មានបំណង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ថាមពល​អគ្គិសនី​

ក្រុមហ៊ុន FreshStart Energy មានបំណង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ថាមពល​អគ្គិសនី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Mario Vecchio នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន FreshStart Energy ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី​។​

​ក្នុងឱកាស​នៃ​ជំនួប លោក​នាយក​ប្រតិបត្តិ បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​លោក​នាយក​ប្រតិបត្តិ បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី អំពី​វឌ្ឍនភាព​នៃ​អាជីវ​កមុ្ម​របស់​ក្រុមហ៊ុន FreshStart Energy ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន FreshStart ហើយ​កំពុង​មាន​ប្រតិបត្តិការ​នៅ​ប្រទេស​អូស្ត្រាលី និង​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ថៃ​ជាដើម ដែល​នៅក្នុង​ប្រទេស អូស្ត្រាលី ក្រុមហ៊ុន​របស់​លោក បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការគ្រប់គ្រង​ការប្រេីប្រាស់​ថាមពល​អគ្គិសនី​នៅ​តាម​សាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម​។

​លោក​នាយក​ប្រតិបត្តិ​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើបៗ សម្រាប៉​ការប្រើប្រាស់​ថាមពលអ​គ្គី​ស​នី ប្រកបដោយ​ប្រសិទ្ធភាព គុណភាព និង​សន្សំសំចៃ​ខ្ពស់​។ លោក​នាយក​ប្រតិបត្តិ បាន​បង្ហាញ​បំណង​វិនិយោគ​នៅ​កម្ពុជា​ដោយ​នាំយក​បច្ចេកវិទ្យា​ទំនើប​នៃ​ការគ្រប់គ្រង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​ប្រតិបត្តិ និង​អរគុណ​ចំពោះ​ក្រុមហ៊ុន FreshStart Energy ដែល​បាន​បង្ហាញ​ពី​បំណង​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា គោលបំណង​របស់​កម្ពុ​ជា គឺ​មិន​ត្រឹមតែ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល និង​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​និង​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​បំណង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​វិស័យ​ឯកជន​និង ឯកជន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​។

​ចំពោះ​វិស័យ​ថាមពល សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា បណ្ដា​ប្រទេស​ជាច្រើន​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការធ្វើ​បរិវត្ត​កម្មវិស័យ​ថាមពល ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុងតែ​យកចិត្តទុកដាក់​អភិវឌ្ឍ​លើ​វិស័យ​ថាមពល​នេះដែរ​។

​បន្ថែម​ពី​នេះ សម្ដេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី ពិនិត្យ​លទ្ធភាព​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ស្ថាប័ន​ទាំងពីរ​អាច​ជួយ​សម្រប​សម្រួល និង​គាំទ្រ​ដល់​ការរៀបចំ​នូវ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​៕

======

​ក្រសួង​បរិស្ថាន​ផ្តើម​យុទ្ធនាការ​ផ្ទៃ​ទឹកស្អាត កាត់បន្ថយ​ការបំពុល​ក្នុង​ផ្ទៃ​ទឹក ដើម្បី​សុខភាព​ប្រជាជន​

​ទឹក​ស្អាត​ជា​ប្រភព​ដ៏​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវិត ហើយ​ស្រប​នឹង​ឃ្លា​ដែល​បាន​លើកឡើង​នេះ ក្រសួង​បរិស្ថាន​បាន​ឈាន​មួយ​ជំហាន​ឆ្ពោះទៅ​ការទប់ស្កាត់​ការបំពុល​ទៅក្នុង​ផ្ទៃ​ទឹក តាមរយៈ​ការកាត់បន្ថយ​ប្រភព​បំពុល​ទៅក្នុង​ទឹក ដើម្បី​ជួយ​បង្ការ​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ពី​ការ​ទទួលទាន និង​ប្រើប្រាស់​ទឹក​ដែល​មាន​ប្រភព​មិន​ស្អាត​។ លើសពីនេះ ក៏​ដូចជា​ការការពារ​ដល់​ជីវចម្រុះ​ដែល​មាន​ជីវិត​ក្នុង​ទឹក​ដូចជា​ត្រី រុក្ខជាតិ និង​ធនធានធម្មជាតិ​នៅក្នុង​ទឹក ជាច្រើន​ទៀត​។

​នេះ​បើ​យោង​តាម​ការ​ថ្លែង​ឱ្យដឹងពី ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​ពិធី ផ្សព្វផ្សាយ​បើក​យុទ្ធនាការ​សម្អាត​ទន្លេ និង​យុទ្ធនាការ​បំពាក់​ឧបករណ៍​តាមដាន​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នៅតាម​រោងចក្រ សហគ្រាស នៅ​ទីស្តីការក្រសួង នា​ថ្ងៃ​ទី ០១ ខែ​មីនា ឆ្នាំ ២០២៤​។​

​ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ និង​ជំរុញ​ដល់​រោងចក្រ សហគ្រាស​ទាំងអស់​ចូលរួម​ជាមួយ​យុទ្ធនាការ​កាត់បន្ថយ​ការបំពុល​ទៅក្នុង​បរិស្ថាន តាមរយៈ​ការបំពាក់​នូវ​ឧបករណ៍​តាមដាន​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នៅតាម​រោងចក្រ សហគ្រាស​លើ​ការបង្ហូរ​កាកសំណល់​ចេញ មុន​ការអនុវត្ត​ច្បាប់​ជា​-​កាតព្វកិច្ច ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ផង និង​ការពារ​ប្រយោជន៍​ជូន​ដល់​រោងចក្រ សហគ្រាស​ផង​។​

​ផ្អែក​លើ​ការងារ​នេះ ក្រសួង​បរិស្ថាន​ក៏​បាន​គិតគូរ និង​រៀបចំ​សម្រួល​ជួយ​ដល់​អ្នក​វិនិយោគ​ទាំងអស់ ឱ្យ​ទទួលបាន​ការបំពាក់​នូវ​ឧបករណ៍​តាមដាន​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នៅ​គ្រប់​រោងចក្រ សហគ្រាស​ទាំងអស់​នៅ​ទូទាំង​ប្រទេស​។​

​ស្រប​នឹង​ការ​ថ្លែង​ឡើង​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ក្រុមហ៊ុន រោងចក្រ សហគ្រាស បាន​គាំទ្រ​នឹង​វិធាន​ការតម្រូវ​ឱ្យ​បំពាក់​ឧបករណ៍​តាមដាន​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ដែល​បាន​ដាក់ចេញ​នេះ និង​បាន​ស្នើសុំ​ឱ្យ​ក្រសួង​បរិស្ថាន ពិនិត្យ និង​សម្រួល​លើ​បញ្ហា​តម្លៃ​បំពាក់​ឧបករណ៍​ដំបូង និង​តម្លៃ​ថែទាំ​ឧបករណ៍​ផងដែរ ដើម្បី​ជំរុញ​ឱ្យ​ការវិនិយោគ​របស់​ពួកគេ​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​នៅក្នុង​សង្គម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល