ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ថៅកែ​ទូ​បាញ់​ត្រី ដុះ​ស្លែ ឈ្មោះ សុខ អាង នឹង​ប៉ាក់​ពួក​ជាច្រើន​នាក់ បាន​វាយ​អ្នកសារព័ត៌មាន អោយ​រងរបួស​ធ្ងន់​នៅពេល​អ្នកសារព័ត៌មាន ចុះ​យក​ព័ត៌មាន នៅ​ទីតាំង​ទូ​បាញ់​ត្រី​របស់​ខ្លួន​

ថៅកែ​ទូ​បាញ់​ត្រី ដុះ​ស្លែ ឈ្មោះ សុខ អាង នឹង​ប៉ាក់​ពួក​ជាច្រើន​នាក់ បាន​វាយ​អ្នកសារព័ត៌មាន អោយ​រងរបួស​ធ្ងន់​នៅពេល​អ្នកសារព័ត៌មាន ចុះ​យក​ព័ត៌មាន នៅ​ទីតាំង​ទូ​បាញ់​ត្រី​របស់​ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​: ក្រុម​អ្នក សារព័ត៌មាន​ចំនួន​៣​នាក់​ត្រូវបាន​ឈ្មោះ សុខ អាង នឹង​ប៉ាក​ពួក អ្នក​បើក​ល្បែងស៊ីសង​ខុសច្បាប់​បាន​វាយ​ធ្វើបាប​បណ្តាលអោយ មាន​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​និង​បាន​បំផ្លិចបំផ្លាញ​ទ្រព្យ​ផ្ទាល់ខ្លួន​អស់​ជាច្រើន ខណ​: ពួកគាត់​ចុះទៅ​ថត​ផ្តិត​យក​រូបភាព​នៅ​កន្លែង បទល្មើស​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំណុច ភូមិ ប្រជា​ធម្ម​ខាងលិច សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែ​ត​នៃ​ខេត្ត​បន្ទាយមានជ័យ​នៅវេលា​ម៉ោង​៨:៣០​នាទី យប់​ថ្ងៃ​ទី​០២​ខែ​មិនា​ឆ្នាំ​២០២៤​។​

​ជនដៃដល់​ជា​ម្ចាស់ផ្ទះ ឈ្មោះ ក្រូច ឃឿន ភេទ​ស្រី អាយុ ៥៦ ឆ្នាំ រស់នៅ ភូមិ ប្រជា​ធម្ម​លិច សង្កាត់ ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត នឹង​ឈ្មោះ សុខ អាង ជា​ម្ចាស់​ទូ​បាញ់​ត្រី ដែល​ជា​ជនដៃដល់ បាន​នាំ​បក្ខពួក​មក​វាយ លើ​ក្រុម​អ្នកសារព័ត៌មាន អោយ​រងរបួស​ធ្ងន់ មាន​ចំនួន​៣​នាក់ ។​

​អ្នក​សារព័ត៍មាន​រងគ្រោះ​រួមមាន : ១- ឈ្មោះ សំ អ៊ាង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ចោមចៅ​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​មាន​តួនាទី​ជា​ចាងហ្វាង​ការផ្សាយ “​គេហទំព័រ សំ អ៊ាង ហត់​ញូ​ស៍​”
២- លោក ស៊ុន ម៉ាញ់ អ្នក​យក​ពត៌មានឲ គេហទំព័រ សំ អ៊ាង ហត់​ញូ​ស៍​
៣- លោក លួ​ន ភា​រិន ជា​អ្នកយកព័ត៌មានឲ គេហទំព័រ សំ អ៊ាង ហត់​ញូ​ស៍​។​

​លោក សំ អ៊ាង បាន​ផ្តល់​បទសម្ភាសន៍​មក​លោក ទេស វិបុល ប្រធាន​សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៤​ខែ​មិនា​ឆ្នាំ​២០២៤​តាម​បណ្តាញ​ផ្សព្វផ្សាយ “​តេ​ឡេ​ក្រាម​” ថា​: លោក បាន​រងរបួស​ចំ​ក្បាល​និង​បាន​វាយ​មកលើ​រូបរាងកាយ​យ៉ាង​ធ្ងន់ធ្ងរ ហើយ លោក ស៊ុន ម៉ាញ់ បាន​រងរបួស​ធ្លាក់​ឆ្អឹង​ស្មា និង លោក លួ​ន ភា​រិន បាន​រងរបួស​បែក​មាត់​ធ្លាយ​ពី​ក្រៅ​ដល់​ខាង​ក្នុងនៃ​មាត់​ទៀតផង​។​
​ក្នុង​ហេតុការណ៍​ដ៍​សាហាវឃោឃៅ​ពី​សំណាក់​ពួក​ជនដៃដល់​បាននាំគ្នា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកកាសែត​ទាំង​៣​នាក់​រួមមាន​:
– ទូរ​សព្ទ​ដៃ oppo ចំនួន​២​គ្រឿង
-​ដង​ឡាយ​ចំនួន​២ គ្រឿង​
– អាយ​ឌី​ចំនួន​២​គ្រឿង ហើយ​បាន​វាយកំទេច​រថយន្ត​ចំនួន​២​គ្រឿង បាន​បណ្តាលអោយ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ 01 រថយន្ត ប្រូស​សេរី​ឆ្នាំ 2004 បែក​កញ្ចក់​ផ្នែក​ខាងមុខ​និង​កំពិត​ផ្នែក​ខាង​ចំហៀង​។ 02- រថយន្ត ប្រូស សេរី​ឆ្នាំ 2005 បែក​នៅ​ផ្នែក​ខាងក្រោយ​យ៉ាងធ្ងន់ធ្ងរ ។

​បន្ទាប់ពីរ​ឈ្មោះ សុខ អាង នឹង​ប៉ាក​ពួក វាយ​អ្នកសារព័ត៌មាន យ៉ាង​ឃោរឃៅ ក្រុម​អ្នក សារព័ត៌មាន​ដែល​រងគ្រោះ បាន​ទៅ​ដាក់​បណ្តឹង​នៅ ប៉ុស្តិ៍​សង្កាត់​ផ្សារកណ្តាល លោក​មេ​ប៉ុស្តិ៍ បាន​ឆ្លើយថា ទាល់តែ​មាន​បទបញ្ជា​ពី​ថ្នាក់លើ ទើប​លោក​មក -​បន្ទាប់មកទៀត ក្រុម​អ្នក សារព័ត៌មាន​ក៏​បានខ​ល​ទៅ​លោក អធិការរង​ក្រុង​ប៉ោយ​ប៉ែត លោក​ពិ​សិត លោក​ថា​កំពុង​ជាប់រវល់ កម្មវិធី​គេ ក្រុម​អ្នកសារព័ត៌មាន រងគ្រោះ​បាន​បន្តទៀតថា ពេល​អ្នកសារព័ត៌មាន ថត​ទីតាំង​បទល្មើស បាន​ហើយ រាយការណ៍​ជួន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ហើយ​បែ​ធ្វើ​មិនដឹង មិនឮ បែបនេះ តើ​អោយ​ប្រជាពលរដ្ឋ​ទៅ​ពឹង​អ្នកណា រឺ​មួយ​ដូច​ពាក្យចាស់​ថា​: កន្ទេល​ធំ​បន្លំ​ដេ​ករឺ ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ សូម​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព ជូន​ពួកគាត់ បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ក្រុង​ប៉ោយប៉ែត ជា​ប្រភព​ថ្នាំញៀន នឹង​អន​ឡាញ​ខុសច្បាប់ យ៉ាង​អាណាធិបតេយ្យ​បំផុត ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ខ្វល់​នោះទេ ។​

​ជា​ចុងក្រោយ ក្រុម​អ្នកសារព័ត៌មាន​រងគ្រោះ លើកដៃ​សំពះ​ទៅ សម្តេច មហា​បវរ ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នឹង​ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​ជួយ​រក យុត្តិធម៌​ជូន​ពួកគាត់​ផង

​សូមបញ្ជាក់​ថា​: សំនេរ​នឹង​ការ អត្ថាធិប្បាយ​ខាងលើ ជា​ការលើកឡើង​របស់​ពួក​គាត់​ទាំងស្រុង សារព័ត៌មាន​យើង​រងចាំ​ការបកស្រាយ​បំភ្លឺ នៅ​រៀងរាល់​ម៉ោង​ធ្វើការ សូម​អរគុណ​។​ ​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល