ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ជំរុញ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ឲ្យបាន​ទាំងអ​ស់​គ្នា​សម្រាប់​អ្នក​ក្នុងបន្ទុក ក្នុង​ក្រសួង​បរិស្ថាន​

ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ជំរុញ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ឲ្យបាន​ទាំងអ​ស់​គ្នា​សម្រាប់​អ្នក​ក្នុងបន្ទុក ក្នុង​ក្រសួង​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ថ្លែង​ជំរុញ​ក្នុង​ពិធី​ផ្សព្វផ្សាយ​នេះ​ថា ក្រសួង​បរិស្ថាន​សូម​លើកទឹកចិត្ត​ឱ្យ​មន្ត្រីរាជការ​ទាំងអស់​-​លើក​ជា​សំណួរ​ទៅ​អ្នកជំនាញ​ផ្នែក​នេះ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​អត្ថប្រយោជន៍ ដែល​ទទួលបាន​បន្ទាប់​ពី​ខ្លួន​ស្ម័គ្រចិត្ត​លះបង់​របប​វិភាគទាន​ថែទាំ​សុខភាព​នេះ​ឱ្យបាន​ច្បាស់​។

​សុខភាព​ជា​កត្តា​ចាំបាច់​ណាស់​សម្រាប់​មន្ត្រីរាជកា​រ​គ្រប់រូប ស្រប​ជាមួយ​គ្នា​នេះ ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) ផ្សព្វផ្សាយ ស្តីពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រចិត្ត​សម្រាប់​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​បរិស្ថាន នា​ថ្ងៃ​ពុធ ទី​០៦ ខែ​មីនា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​។

​ថ្លែង​ក្នុង​ឱកាស​ផ្សព្វផ្សាយ របប​សន្ដិសុខ​សង្គម ជូន​មន្ដ្រី​ក្រសួង​បរិស្ថាន ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏​បាន​ផ្តាំផ្ញើ​ឱ្យ​មន្ត្រីរាជការ​ក្រោម​ឱវាទ​នៃ​ក្រសួង​បរិស្ថាន​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​បន្ត និង​ណែនាំ​ទៅ​ដល់​សមាជិក​គ្រួសា​រ ដែល​ស្ថិត​ក្រោម​បន្ទុក​ទៅ​ចុះ​ឈ្មោះ​ជា​សមាជិក ប​.​ស​.​ស​. នៅ​តាម​ទីតាំង​សាខា ប​.​ស​.​ស​. ដែល​នៅ​ជិត ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម សំដៅ​ទៅ​ការធានា​ដល់​ការលើកកម្ពស់ សុខុមាលភាព និង​អត្ថប្រយោជន៍​មន្ត្រីរាជការ​សាធារណៈ និង​អ្នក​ក្នុងបន្ទុក​ឱ្យបាន​ត្រឹមត្រូវ និង មាន​ប្រសិទ្ធភាព ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​លោក​បាន​យកចិត្តទុកដាក់​លើ​ផ្នែក​សុខភាព​ជា​ចម្បង ដើម្បី​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម ដែល​មាន​វិសាលភាព​គ្របដណ្តប់​ប្រជាពលរដ្ឋ​គ្រប់រូប ឱ្យមាន​សមភាព​ក្នុង​ការទទួលបាន​សេវា​សុខភាព​សាធារណៈ​ស្មើគ្នា និង​មាន​សមធម៌​ក្នុងសង្គម​។

​សូម​ជម្រាប​ជូន​ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​គិតគូរ​ទៅលើ​ប្រព័ន្ធ​សន្ដិសុខ​សង្គម​សម្រាប់​គ្រប់គ្រង​កម្មវិធី​សន្ដិសុខ​សង្គម ដើម្បី​ជួយ​ប្រជាជន​ក្នុង​គោលបំណង​ការពារ​ពួក​គាត់​ពី​ការធ្លាក់​ចុះ​ភ្លាមៗ នៃ​ប្រាក់​ចំណូល ដែល​បណ្ដាល មក​ពី​ជំងឺ លំហែ​មាតុភាព គ្រោះថ្នាក់​ការងារ ចាស់ជរា ចូលនិវត្តន៍ និង​មរណភាព​នៃ​អ្នក​ដែល​រក​ចំណូល​សម្រាប់​គ្រួសារ ដោយ​ជំរុញ​ឱ្យ​ប្រជាជន​គ្រប់រូប​ចូលរួម​សន្សំ​ប្រាក់ ឬ​បង់​ភាគទាន​ជា​កាតព្វកិច្ច​ទៅតាម​អត្រា​ជាក់លាក់​នៅក្នុង​មូលនិធិ​មួយ​ដើម្បី​ការពារ​ហានិភ័យ​ទាំងអស់នោះ​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល