ទាន់ហេតុការណ៍
ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​
0

លោកយាយ នុត សុខ លើកដៃ​សំពះអង្វរ​ទទូច​ស្នើសុំ​កិច្ច​អន្តរាគមន៍ ទៅ​ដល់​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​សម្ដេច​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​លោកយាយ​ផង ដោយសារ​មាន​មន្ត្រី​ខិលខូច​ឈរ​កាង​នៅ​ពីក្រោយ​ក្នុង​ការរៀប​គំរោង​ប្តឹង រំលោភបំពាន​យក​ដី​លំនៅដ្ឋាន​របស់​លោកយាយ​ដែល​កំពុង​រស់​នៅ​សព្វថ្ងៃ​

លោកយាយ នុត សុខ លើកដៃ​សំពះអង្វរ​ទទូច​ស្នើសុំ​កិច្ច​អន្តរាគមន៍ ទៅ​ដល់​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​សម្ដេច​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​លោកយាយ​ផង   ដោយសារ​មាន​មន្ត្រី​ខិលខូច​ឈរ​កាង​នៅ​ពីក្រោយ​ក្នុង​ការរៀប​គំរោង​ប្តឹង រំលោភបំពាន​យក​ដី​លំនៅដ្ឋាន​របស់​លោកយាយ​ដែល​កំពុង​រស់​នៅ​សព្វថ្ងៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី ០៦​ខែ​មីនា​ឆ្នាំ ២០២៤ មាន​ប្រជាពលរដ្ឋ​ចំនួន​០៩​គ្រួសារ តំណាង​ប្រជាពលរដ្ឋ​រាប់​រង​គ្រួសារ មកពី ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាន​ធ្វើដំណើរ​មក​ដល់​ការិយាល័យ អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ដើម្បី​សុំ​ធ្វើ​ការផ្ដល់​ប្រភពព័ត៌មាន​និង មេត្តា​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន រឿង​អយុត្តិធម៌​មួយ​បាន​កើតឡើង​មក​លើ​ក្រុមគ្រួសារ​របស់ លោកយាយ នុត សុខ ដើម្បី​ឲ្យបាន​ដឹង​រឿង​ពិត​ដល់​ថ្នាក់ដឹកនាំ​បាន​ដឹង​និង​រក​យុត្តិធម៌​ឲ្យ​ពួកគាត់​ផង​។​
​ការរំលោភបំពាន ដី​លោកយាយ គឺ​មាន​ការចូលរួម​អនុវត្ត​ពី​ខាង​ព្រះ​រាជ្ញា​រង​ម្នាក់ចុះ​ដឹកនាំ​កម្លាំងចំរុះ​អនុវត្តន៌​រុះរើ​ផ្ទះសម្បែង​ដី​លោកយាយ នុត សុខ​កាលពី​ថ្ងៃ​១៦​ខែ​កុម្ភៈ ឆ្នាំ​២០២៤ តាម​សាល​លេខ ៧១ ”​ញ​” ចុះ​ថ្ងៃ​ទី​២៣​ខែ​កុម្ភ​:​ឆ្នាំ​២០១៨ តែ​មិនបាន​សំរេច​ដោយសា​តែ​ខាង​លោកយាយ មាន​ប្រជាពលរដ្ឋ​អ្នកភូមិ ជួយ​ជ្រុំ​ជ្រែង​យកអាសារ​អាណិត​សន្ដោស​ប្រណី​មើល​លោកយាយ ក្នុង​ទង្វើ​ការបំពាន​ពី​សំណាក់​អ្នកមានអំណាច ដែល​អាង​ខ្លួន​ជា​មន្ត្រី​នគ​បាល​ប៉ុស្ដិ៏​ឃុំ​ក្រវ៉ា​ម្នាក់ យក​ម្ចាស់​ឈ្មោះ ក្រិច ទ្បាយ ដែល​ខ្លួន​បាន​ទិញ​ដី (១១​ម៉ែត​គុណ​២៨​ម៉ែត​) យក​មក​ឈរឈ្មោះ​អោយ​ខ្លួន​នៅ​ពីក្រោយ​ការប្តឹង​យក​ដី​លោកយាយ នុត សុខ ហើយ​ខ្លួនឯង​ជា​មន្ត្រី​ច្បាប់ បែរ​ជា​បំពាន​លើ​ច្បាប់​ទៅវិញ​? តើ​អោយ​ប្រជាពលរដ្ឋ​រំពឹង​អី​ទៀត​ទៅ​។ រីឯ​ដី​លោកយាយ​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៩២​មក​ម្លេះ ដោយ​មាន​លិខិត​ទិញ​លក់​ត្រឹ​ត្រូវ​ថែមទាំង​មាន​អាជ្ញាធរ​ភូមិ​ឃុំ​ជា​អ្នក​ដឹងឮ​ទៀតផង​។ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​បាន​លើកឡើង​ទាំង​ទឹកភ្នែក​លើកដៃ​សំពះ​ថា តើរ​អ្នក​បំពាន​សំអាង​លើ​អី​បានមក​យក​ដី​អ្នកក្រខ្យត់​ដូចជា​លោកយា​យ នុត សុខ រក​តែ​បាយ​ហូប​មិន​បាន​ផង បើ​បុគ្គល​ដែល​ជា​មន្ត្រី​តែងតែ​ដើរ​ធ្វើ​បាប​រាស្ត្រ​ស្លូតត្រង់​បែបនេះ តើ​ឱ្យ​ពួកគាត់​មាន​សង្ឃឹម​អ្វី​ទៀត​នៅ​ថ្ងៃ​ខាងមុខ​។​

​មាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​កំពុង​តែ​មាន​ការ​ព្រួយបារម្ភ​ភ័យខ្លាច​តក់ស្លុត​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​របស់​បុគ្គល​រូបនេះ ហើយ​មួយវិញទៀត គ្រាន់​តែ​ពួកគាត់ ដែល​ជា​អ្នកស្រុក​អ្នកភូមិ​តែងតែ​ជួយ​យក​អាសារ លោកយាយ នុត សុខ ក៏​ត្រូវបាន បុគ្គល​នោះ​ចោទ​ពី​បទ​រា​រាំ គ្រោង​ចេញ​ដី​ការ​ឱ្យ​ចេញ​ចាប់​អ្នកភូមិ​ស្លូតត្រង់​ដែល​ឃើញ​ភាព​អយុត្តធម៌​ចំពោះ​លោកយាយ​ទុរគតជន​គ្មាន​កំលាំង​តស៊ូ​នឹង​គេ​បានចឹង​ហើយ​មាន​តែ​អ្នក​ភូមិ​ទេ ដែល​ជួយ​យកអាសារ​តើ​ខុស​ដែល​ឬទេ​?​សូម​ជួយ​អស់លោក​ពិចារណា​តាម​ការគួផ​ងចុះ​។​
នេះ​ក៏​ព្រោះ​តែ​មន្ត្រី​អ្នកមាន​អំណាច​មួយចំនួន​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​រៀប​ផែនការ​នៅ​ពីក្រោយ​ការប្តឹង​បំពាន​យក​ដី​និង​លំនៅដ្ឋាន​របស់​លោកយាយ នុត សុខ ហើយ​រឿង​រាវ​នេះ​បាន​កើតឡើង​ចាប់តាំងពី​កំឡុង​ឆ្នាំ​២០១៥ ទល់​មកដល់​សព្វថ្ងៃ គ្រួសារ​របស់​លោកយាយ ទទួលរង​នូវ​ភាពអយុត្តិធម៌ ពី​សំណាក់​អ្នកមាន​លុយ​មាន​អំណាច​រំលោភ​យក​ដី​លំនៅឋាន របស់​លោកយាយ​មួយ​កន្លែង​ដែល​មាន​ទំហំ ១៤​ម​×២៨​ម ដែល​គាត់​បាន​ដូរ​ក្របី​ចំនួន​០៣​ក្បាល ជាមួយ​ឈ្មោះ សាត ផល និង​ឈ្មោះ គឹម ឡែន ដែល​ត្រូវជា​ឪពុក​និង​កូន​កាលពី​ថ្ងៃ​ទី ០១ ខែ ១១ ឆ្នាំ​១៩៩២​មក​ម្លេះ លុះ​មកដល់​ឆ្នាំ​២០១៥ លោកស្រី ក្រិច ឡាយ បាន​ប្ដឹង​លោកយាយ នុត សុខ ទៅ​សាលាដំបូង​ខេត្ត​កំពង់ធំ រហូត​ដល់​សាលាឧទ្ធរណ៍​មកដល់​សព្វថ្ងៃ ។ ដោយហេតុ​ឃើញថា ពិតជា​មាន​រឿង​អយុត្តិធម៌​កើតឡើង​ចំពោះ​លោកយាយ នុត សុខ យ៉ាង​ពិតប្រាកដ​មែន ក្នុង​ការរំលោភ​បំពាន​របស់​បុគ្គ​អ្នកមាន​លុយ​មាន​អំណាច ជា​មន្ត្រី​ផ្នែក​ច្បាប់​នៅ​ទីនោះ និង​មាន​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ​ផង​ដែ​ចូលរូម​គាំទ្រ​លោកយាយ នុត សុខ​ជា​រៀងរហូត ទី​១​ភូមិ​ស្លា​កែ​ត ទី​២​ភូមិ​ក្រវ៉ា និង ទី​៣​ភូមិ​ប្រូ​លីង ដែល​មាន​ប្រជា​ពលរដ្ខ​រាប់រយ​គ្រួសារ ដោយសារតែ​ពួកគាត់​រាល់ថ្ងៃ​នេះ​ឃើញ​ពិបាក​និង​ភ្នែក​ពេក​។​

​នេះ​បើ​យោងតាម ចំណារ​មួយ​របស់​ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ លេខ​: ២១៧៨​ក​យ​.​រ​វ​អ​/២៣ ចុះ​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា​ឆ្នាំ​២០២៣
​គោរព​ជូន​ឯកឧត្តម ជីវ កេង ប្រធាន​តុលាការ​កំពូល
កម្មវត្ថុ​÷ អំពី​សំណើសុំ​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ពន្លឿ​ននីតិវិធី​ជំនុំជម្រះ​សារជាថ្មី​លើ​សាលដីកា​លេខ ៧១ “​ញ​” ចុះ​ថ្ងៃ​ទី ២៣-០២-២០១៨ របស់​តុលាការ​កំពូល​។​
​យោង​÷​ពាក្យ​សុំ​អន្តរាគមន៍​ចុះ​ថ្ងៃ​ទី ២៥-១១-២០២២ របស់​ឈ្មោះ នុត សុខ ។​
​សេចក្តី​ដូច​មានចែង​នៅ​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ខ្ញុំ​សូម​ជម្រាបជូន ឯកឧត្តម​ប្រធាន​តុលាការ​កំពូល មេត្តា​ជ្រាប​ថា ក្រសួង​យុត្តិធម៌​បាន​ទទួល​ពាក្យសុំ​អន្តរាគមន៍​របស់​ឈ្មោះ នុត សុខ សុំឱ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ដូច​មាន​ខ្លឹមសារ​នៅ​ក្នុង​កម្មវត្ថុ​ខាងលើ​។​

​ករណីនេះ ក្រោយ​ពី​ក្រសួង​បាន​ពិនិត្យ​លើ​ពាក្យសុំ​អន្តរាគមន៍​និង​ឯកសារ​ភ្ជាប់​រួច​មក​ឃើញ​ថា ឈ្មោះ សាត ផល និង​ប្រពន្ធ​ឈ្មោះ​ក្រិច ឡាយ មានកូន​បួន​នាក់​បាន​រស់នៅ​លើ​ផ្ទះ​និង​ដី​ស្ថិតនៅ ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ លុះ​ដល់​ឆ្នាំ​១៩៨៨ ឈ្មោះ​ក្រិច ឡាយ បាន​ចាកចោល​កូន​និង​ប្ដី​ទៅ​រស់នៅ​ជាមួយ​ប្ដី​ថ្មី​។ ក្រោយមក​ឈ្មោះ​សាត ផល និង​កូនស្រី​បង​ឈ្មោះ គឹម ឡែន បាន​លក់​ដី​ទំហំ ១៤ ម៉ែត្រ​គុណ ២៨​ម៉ែត្រ​ឱ្យឈ្មោះ នុត សុខ តាម​លិខិត​ចុះ​ថ្ងៃ​ទី ០១ -១១-១៩៩២ ។ នៅ​ឆ្នាំ ២០០៩ ឈ្មោះ ក្រិច​ឡាយ បាន​ប្ដឹង​ទាមទារ​ទំហំ​ដី ២៨​ម៉ែត្រ​គុណ​៣៥ ម៉ែត្រ ពីរ​កូនស្រី​ឈ្មោះ​គឹម ឡែន ដោយ​បាន​ប្ដឹងផ្ដល់​គ្នា​តាំងពី​សាលាដំបូង​ខេត្ត​កំពង់ធំ រហូត​ដល់​សាលាឧទ្ធរណ៍ ហើយ​សាលាឧទ្ធរណ៍​បាន​សម្រេច​ឱ្យ​ឈ្មោះ​ក្រិច​ឡាយ​ឈ្នះក្តី​តាមរយៈ​សារិកា​លេខ ៣៥ ក្រ​III​ស ចុះ​ថ្ងៃ​ទី ១៣-១២-២០១១ ។​ឈ្មោះ​គឹម ឡែន ក៏​បាន​ដាក់​ពាក្យបណ្ដឹង​សាទុក្ខ​ទៅ​
​តុលាការ​កំពូល តែ​ឈ្មោះ គឹម ឡែន បាន​ដក​ពាក្យបណ្ដឹង​សារ​ទុក​វិញ ដែល​ធ្វើឲ្យ​សាលដីកា​របស់​សាលាឧ​ទ្ធ​រ​ចូល​ជា​ស្ថាពរ​។​
​បន្ទាប់មក​ឈ្មោះ នុត សុខ បាន​ដាក់​ពាក្យ​បណ្ដឹងតវ៉ា​ក្នុងនាម​តតិយជន ហើយ​សុំ​សំណុំរឿង​នេះ​ត្រូវបាន​ប្ដឹងផ្ដល់​គ្នា​តាំងពី​សាលាដំបូង​ខេត្ត​កំពង់ធំ រហូតដល់​តុលាការ​កំពូល ហើយ​តុលាការ​កំពូល​បានសម្រេច​តម្កល់​សាលដីកា​រដ្ឋប្បវេណី​លេខ ០៣​ក្រ​VII(​ធ​) ចុះ​ថ្ងៃ​ទី​២៦-០១-២១៧ របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​ដោយ​ឲ្យឈ្មោះ ក្រិច ឡាយ ឈ្នះក្តី​តាមរយៈ​សាលដីកា​លេខ ៧១”​ញ​” ចុះ​ថ្ងៃ​ទី​២៣-០២-២០១៨​។​
​ធ្វើ​នៅ​ថ្ងៃទី ១៤-១១-២០២២ ឈ្មោះ នុត សុខ​បាន​ដាក់​ពាក្យសុំ​ជំនុំជម្រះ​សារជាថ្មី​នៅ​តុលាការ​កំពូល​រួចហើយ​។​
​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ​ក្រសួង​សូម​ចាត់​បញ្ជូន​ពាក្យ​សុំ​អន្តរាគមន៍ និង​ឯកសារ​ពាក់ព័ន្ធ ជូន ឯកឧត្តម​ប្រធាន​តុលាការ​កំពូល​មេត្តា​ពិនិត្យ​តាម​នីតិវិធី​ច្បាប់ សូម​ឯកឧត្តម​ប្រធាន​តុលាការ​កំពូល​មេត្តា​ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ជ្រាវ​ជ្រៅ​អំពី​ខ្ញុំ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ កើត រិទ្ធ​៕

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ទី ៣១ ខែ​មករា​ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​ចេញ​លិខិត​មួយច្បាប់ លេខ​:៦៣៦/១៩​រ​.​ប​.​ក
​គោរព​ជូន សម្ដេច​អគ្គ​មហាសេនាធិបតី​តេជោ​ហ៊ុនសែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ប្រវត្តិ​រឿង​រាវ​ដីធ្លី​របស់​លោកយាយ នុត សុខ ផងដែរ​៕
​ដោយ​យោង​លើ​លិខិត​ទិញ​លក់​ដី​ត្រឹមត្រូវ​របស់​លោកយាយ នុត សុខ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​នា​ឆ្នាំ​នោះ បាន​ចុះ​ទៅ​ទីតាំង​ផ្ទះ​និង​ដី​របស់​យាយ​ដោយផ្ទាល់​ថែមទៀត​ផង​៕

​បើ​យោង​តាម របស់លោក មេធាវី​តំណាង​ដោយ​អាណត្តិ លោក ព្រីង ស៊ីណា និង​លោក​មេធាវី លាង​សុ​វ ណ្ណា​រ៉ា ជា​មេធាវី​ការពារ​កូនក្តី ឈ្មោះ នុត សុខ បានដាក់ ពាក្យបណ្តឹង​ទាមទា​ជំនុំ​ជំ​ម្រះ​សាជាថ្មី គោរព​ជូន​ឯកឧត្តម​ប្រធាន​តុលាការ​កំពូល លេខ​៩៧៤/២៤ ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភ​:​ឆ្នាំ​២០២៤ កម្មវត្ថុ ទាមទា​ជំនុំ​ជំ​ម្រះ​សាជាថ្មី សាលដេកា​លេខ ៧១“​ញ​” ចុះ​ថ្ងៃ​ទី​២៣​ខែ​កុម្ភ​: ឆ្នាំ​២០១៨ របស់​តុលាកា​កំពូល ។​
​យោងតាម សាលដេកា​លេខ ៧១“​ញ​” ចុះ​ថ្ងៃ​ទី​២៣​ខែ​កុម្ភ​: ឆ្នាំ​២០១៨ របស់​តុលាកា​កំពូល លិខិត្ត​អន្តរាគមន៏​របស់ក្រ​សួង​យុត្តិធម៌ ចុះ​ថ្ងៃ​ទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២៣ ។ លិខិត​លេខ ២០ អ​.​ក​/២០២៤ ចុះ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤ របស់ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ។ ខ្លឹមសារ​សាលដីកា​ជំនុំជម្រះ​សាជាថ្មី​ដែល​ដើមចោទ​ទាមទារ​
​ក​. សុំ​លុបចោល​សាលដីកា​លេខ ៧១ “​ញ​” ចុះ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ របស់​តុលាការ​កំពូល​។​
​ខ​. ទទួលស្គាល់​ដើមចោទ​ជា​ភោគី​ស្របច្បាប់​លើ​ដី​ទំហំ​១៤​ម គុណ ២៨​ម មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​មាន​ព្រំប្រទល់​ខាងត្បូង​ទល់​នឹង​ផ្លូវ ខាងជើង​ទល់នឹង​ឈ្មោះ ក្រិច ម៉ៅ ខាងលិច ទល់​នឹង​ផ្លូវ​រទេះ និង​ខាងកើត​ទល់​នឹង​ឈ្មោះ សាត ផល (​ក្រិច ឡាយ​)​។​

​គ​. ប្រាក់​ប្រដាប់​ក្ដី​ជា​បន្ទុក​របស់​ចុង​ចម្លើយ​។
​បន្ទាប់​ពី​ការ​មានកា​រៀបរាប់​ពាក់ព័ន្ធ​ឯកសារ​ខាងលើ លោកយាយ នុត សុខ និង​ប្រជាពលរដ្ឋ បាន​ទទូច​ស្នើ​សុំ​អង្វរ​ទៅដល់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជាពិសេស សម្ដេច​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​លោក​មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ដល់​ក្រុមគ្រួសារ​របស់​ពួកគាត់​ផង​ទាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល