ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

គ្រួសារ​លោក​អ៊ុំ រស់ សា​រ៉េ​ម បាន​ច្រាន​ចោល​ការបកស្រាយ​បំភ្លឺ ទៅលើ​លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ ដែល​ស្រាយ​បំភ្លឺ​ផ្ទុយ​ពី​ការពិត​រឿង​ដី​របស់​ពួកគាត់ ដោយ​គ្មាន​ឯកសារ​ណាមួយ​មក​សំអាង​ទាល់តែសោះ​…?

គ្រួសារ​លោក​អ៊ុំ រស់ សា​រ៉េ​ម បាន​ច្រាន​ចោល​ការបកស្រាយ​បំភ្លឺ ទៅលើ​លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ ដែល​ស្រាយ​បំភ្លឺ​ផ្ទុយ​ពី​ការពិត​រឿង​ដី​របស់​ពួកគាត់ ដោយ​គ្មាន​ឯកសារ​ណាមួយ​មក​សំអាង​ទាល់តែសោះ​…?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កណ្តាល​៖ គ្រួសារ​លោក​អ៊ុំ រស់ សា​រ៉េ​ម រស់នៅ​ភូមិ​បា​រុង សង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្តាល បាន​ច្រានចោល​ទាំងស្រុង នូវ​លិខិត​ស្រាយ​បំភ្លឺ​របស់​លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ ខេត្ត​កណ្ដាល ដែល​បាន​ចេញ​លិខិត​ស្រាយ​បំភ្លឺ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៤ បំភ្លើស​បំភ្លៃ ពី​ការពិត ទាំង​មិន​មាន​ឯកសារ​ភាគី​ជំទាស់​នោះ​សោះ តើ​មកពី​មូលហេតុ​អ្វី​? បើ​ដី​របស់​គាត់​អាស្រ័យ​ផល និង​គ្រប់គ្រង​តាំងពី​ឆ្នាំ​១៩៨៨ មកដល់​បច្ចុប្បន្ន​នេះ រូបគាត់​មាន​អាយុ​៧០​ឆ្នាំ​ហើយ ពុំដែល​មាន​អ្នកណា​មក​ធ្វើការ តវ៉ា ឬ​ជំទាស់​អ្វី​នោះ​ទេ ក្នុង​ផ្ទៃ​ដី​របស់​ពួកគាត់ ដែល​មាន​ទំហំ​ទទឹង ៧២​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១៦៧​ម៉ែត្រ មាន​លិខិត​កាន់កាប់​ទទួលស្គាល់​ដឹងឮ​បោះត្រា​ភូមិ​ឃុំ​ត្រឹមត្រូវ ។​

​គ្រួសារ​លោក​អ៊ុំ រស់ សា​រ៉េ​ម បានអោយដឹងថា អ្នក​ដែល​មក​ធ្វើការ​ជំទាស់​នោះ​គឺ​ប្រហែលជា​បាន​អំណាច​ឥ​ទិ្ធ​ពលពី លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិយ​ក្សត្រ ហើយ​មើលទៅ គាត់​ហ៊ាន​និយាយ​ការពិត បើ​មិន​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​គឺ​បុគ្គល​ឈ្មោះ រិត ផាត នោះ​រស់នៅ​សង្កាត់​ផ្សេង​មិន​ហ៊ាន​មក​បង្ក​បញ្ហា​នោះទេ ព្រោះ​ដី​អាស្រ័យ​ផល​របស់​គ្រួសារ​គាត់ តាំងតែ​ពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​១ រហូតមក​ដល់​អាណត្តិ​ទី​៤ អាជ្ញាធរ​គេ​ទទួលស្គាល់​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួកគាត់​ត្រឹមត្រូវ​។​

​បើ​យោង​តាម​ការបកស្រាយរ​បស់​លោក ឌី ខេង ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ព្រំ​ដី​របស់​គ្រួសា​លោក​អ៊ុំ រស់ សា​រ៉េ​ម បានអោយដឹងថា ដី​នេះ​គឺជា​ដី​របស់​គ្រួសារ​លោករ​ស់ សា​រ៉េ​ម ពិតប្រាកដ​មែន ដោយ​គ្រួសារ​របស់គាត់ បាន​កាន់កាប់​អាស្រ័យ​ផល​តាំងពី​យូរលង់​ណាស់​មកហើយ ចុះ​មូលហេតុ​អ្វី បានជា​មាន​អ្នក​មក​ជំទាស់​ដោយ​គ្មាន​ឯកសារ​ត្រឹមត្រូវ​បែបនេះ​ទៅ​វិញ​?

​ជាក់ស្ដែង​នៅ​មាន​ថ្ងៃមួយ លោក​អ៊ុំ រស់ សា​រ៉េ​ម បាន​សុំឲ្យ​លោក លាស់ មាស មេភូមិ​បា​រុង បញ្ជាក់​ពី​ប្រវត្តិ​ដី​របស់​គាត់ លោក​មេភូមិ​បាន​ឆ្លើយថា គាត់​មិន​ហ៊ាន បញ្ជាក់​ទេ​ព្រោះ​មាន​បទបញ្ជា​ពី លោក ឯម ទី ចៅសង្កាត់​បា​រុង មិន​ឲ្យ​បញ្ជាក់​។ ក្នុង​ការលើកឡើង ពី​លោក​មេភូមិ​ខាងលើ​នេះ​ហើយ ដែល​ធ្វើឲ្យ​មាន​ជា​ឥទ្ធិពល​មកលើ​អ្នកជំទាស់ គឺ​ផ្តើមចេញ​ពី​ចៅសង្កាត់ ដែល​បាន​បញ្ជា​ដោយ​ប្រយោល បង្ករ​ហេតុ​បង្កើត​រឿង ដើម្បី​ឲ្យ​គាត់​រត់​រក​ដើម្បី​ផលប្រយោជន៍ ធ្លាក់​ទឹកប្រាក់​ម្ខាងៗ​ហើយ​មើលទៅ​។​

​គ្រួសា​លោក​អ៊ុំ រស់ សា​រ៉េ​ម ពិតជា​មាន​ការងឿងឆ្ងល់​ថា ក្នុងនាម​ជា​មន្ត្រី​អាជ្ញាធរ ចាំបាច់​ប្រើ​ល្បិចកល​ខ្ពស់ គ្រប់ជំពូក​យ៉ាងនេះ​ធ្វើ​អ្វី​? តើ​មូលហេតុ​អ្វី​បានជា​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​បង់ប្រាក់​ដោយ​ថា គេ​អនុវត្ត​ទៅតាម​ច្បាប់​នេះ​ហើយ ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​អត់​យល់ ប្រជាពលរដ្ឋ​ខ្លះ​គ្រប់គ្រង​ដី​គ្មាន​ឯកសារ​ក្នុង​ការទិញ​លក់ គ្មាន​ភាគី​ណា​ជំទាស់​ទេ​កន្លងមក តាំងពី​ឆ្នាំ​១៩៨៨​មក​ម្លេះ​។ មូលហេតុ​អ្វី​បានជា លោក​ចៅសង្កាត់​មក​គាបសង្កត់​មក​លើ​ប្រជារាស្ត្រ​ទៅវិញ​? ជា​ពិសេស​ពាក់ព័ន្ធ​រឿង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ទៅ​ស្នើសុំ​ធ្វើឯកសារ កាន់កាប់​ដីធ្លី ឬក៏​លិខិតបញ្ជាក់​ផ្សេងៗ​ពី​លោក​ចៅសង្កាត់ តម្រូវឲ្យ​មាន​ការបង់​ប្រាក់ ឬក៏​កំណត់​ប្រាក់​រដ្ឋបាល យក​ប្រាក់​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ទៀតផង​។​

​គ្រួសារ​លោក​អ៊ុំ រស់ សា​រ៉េ​ម បានលើកឡើង​ព្រមៗ​គ្នា​ផង​ដែរ​ថា ពួកគាត់​ពិតជា​រង​ភាព​អយុត្តិធម៌​ខ្លាំង​ណាស់ ដោយសារតែ​ទង្វើ​របស់​លោក​ចៅសង្កាត់ ខាងលើ មិន​បាន​ដោះស្រាយ​ជូន​ពួកគាត់​ត្រឹមត្រូវ​តាមច្បាប់​ទាល់តែសោះ ដោយ​មើលឃើញ​ពី​ទង្វើ​រង​ភាព​អយុត្តិធម៌​នេះ​ហើយ ពួកគាត់​បាន​សម្រេចចិត្ត​រត់​រក និង​ផ្ដល់​ប្រភព​ព័ត៌មាន​ជូន​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព ដើម្បី​ជួយ​ផ្សព្វផ្សាយ​រឿង​ការ​ពិត​របស់​ពួកគាត់​ខាងលើ បានដឹង​ដល់​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ សូម​លោក​មេត្តា​ពិនិត្យមើល ភាពអយុត្តិធម៌​របស់​គ្រួសារ​ខ្ញុំបាទ​ផង​ទាន​។​

​គួរ​រំលឹក​ផងដែរ​ថា​៖ ដី​ទាំងអស់​មិនមែន​ជា​ដីរ​បប​របស់​រដ្ឋ​ដែល​ចែក​ឲ្យ​នោះទេ មាន​កន្លែង​ខ្លះ​រូបគាត់​បាន​កាប់​រុករាន​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ ដើម្បី​បន្ត​អាស្រ័យ​ផល និង​មាន​ការផ្លាស់ប្តូរ​គ្នា​ទៅវិញទៅមក​ដើម្បី​យក​ទីតាំង​អាស្រ័យ​ផល គ្រាន់​ចិញ្ជឹម​ជីវិត្ត​រហូតមកដល់​បច្ចុប្បន្ននេះ​។​

​គ្រួសារ​លោក​អ៊ុំ បាន​ទទូច​ស្នើរ​សុំឲ្យ​លោក ឯម ទី ចៅសង្កាត់​បា​រុង ក្រុង​អរិ​ក្សត្រ មេត្តា​ពិនិត្យ​លើ​ឯកសារ​របស់​ខ្ញុំបាទ ឲ្យបាន​ត្រឹមត្រូវ​ជាក់ស្តែង​ផង​។ រីឯ​អ្នក​រស់នៅ​ជាប់​ព្រំ គេ​មិន​ដែល​មាន​ជំទាស់​អ្វី​នោះទេ គឺ​រស់នៅ​សុខសាន្ត​រហូតមកដល់​សព្វ​ថ្ងៃនេះ​ហើយ ជាក់ស្តែង​នៅលើ​ដី​របស់​គាត់​មាន​ទ្រុង​ជ្រូក​០១ គាត់​បាន​ធ្វើ​ការសាងសង់​ជាង​១០​ឆ្នាំ​មកហើយ​ផងដែរ​។​

​ជា​ចុងក្រោយ គ្រួសារ​លោក​អ៊ុំ រស់ សា​រ៉េ​ម សូម​សំណូមពរ លោក ចាន់ តារា អភិបាលក្រុង​អរិយ​ក្សត្រ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគររូបនីយកម្ម និង​សំណង់ ជាពិសេស​សម្ដេច​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​លោក​ទាំង​ទ្វេ មេត្តា​ជួយ​រក​យុត្តិធម៌​ឲ្យ​គ្រួសារ​ខ្ញុំបាទ បាន​ទទួល​នូវ​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ដី​អាស្រ័យ​ផល​របស់ខ្ញុំ​ដែល​មាន​អាជ្ញាធរ​ដឹង​ឮ​ពី​មុនៗ​មក រហូតដល់​បច្ចុប្បន្ន​នេះ​ផង​ទាន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល