ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​វិមាន​៧​មករា នា​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម វិល័យ ឡា​ខាំ​ហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ​។ សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ឡាវ​នៅ​កម្ពុជា​នា​ពេល​នេះ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា និង​ឡាវ ជាពិសេស​លើ​ផ្នែក​កិច្ចការ​សន្តិសុខ ដែល​ប្រទេស​ទាំង​ពីរ ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា​។

​ឯកឧត្តម វិល័យ ឡា​ខាំ​ហ្វង បាន​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លៀត​ឱកាស​ដ៏​មមាញឹក​និង​មានតម្លៃ អនុញ្ញាត​ឲ្យ​គណៈប្រតិភូ បាន​ជួប​សំដែង​ការគួរសម​នៅ​ពេល​នេះ​។ ក្នុង​ជំនួប​គ្នា​នោះ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេជោ អំពី​លទ្ធផល នៃ​ជំនួប​រវាង​ថ្នាក់ដឹកនាំ ក្រសួង​មហាផ្ទៃ​កម្ពុជា ជាមួយ​សមភាព​គី​ឡាវ ដែល​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុង​ការងារ​សម្រាប់​ឆ្នាំ​២០២៤ ដោយ​ផ្ដោត​ទៅលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​បន្តថា ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​របស់​កម្ពុជា ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ជំរុញ​ការអប់រំ​ប្រជាជន កងកម្លាំងប្រដាប់អាវុធ​នៅតាម​បណ្ដោយ​ព្រំដែន ឱ្យ​យល់​ច្បាស់​អំពី​ច្បាប់ និង​គោរព​ច្បាប់ ដើម្បី​កុំឱ្យ​មាន​ការ​ឆ្លងដែន​ខុសច្បាប់​ទៅ​វិញ​ទៅ​មក រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ជម្រុញ​ការអភិវឌ្ឍន៍​រួមគ្នា​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន រួម​គ្នា​ទប់ស្កាត់​ការរត់​ពន់​គ្រឿងញៀន​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស ជំរុញ​កិច្ចសហប្រតិបត្តិការ​នៃ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​ឱ្យបាន​ទៀងទាត់​និង​ទាន់ពេលវេលា​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការនាំ នូវ​ការសួរសុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​ឡាវ​ជូន​ចំពោះ​សម្ដេច​។ សម្ដេច​តេជោបា​នឯកភាព​ចំពោះ​ការលើ​កឡើង​របស់​ភាគី​មិត្ត​ឡាវ ក្នុងការ​ធ្វើ​យ៉ាងណា ដើម្បី​ឱ្យ​ប្រទេស​យើង​ទាំង​ពីរ​ជំរុញ​កាន់តែខ្លាំង​ឡើង នូវ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​សន្តិសុខ ដោយ​រួម​គ្នា​ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស​ឆ្លងដែន​។​ល​។ សម្ដេច​តេជោ បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន នៃ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​ផ្នែក​សេដ្ឋកិច្ច ថាមពល និង​វិស័យ​ផ្សេងៗ​ទៀត ដែល​ត្រូវបាន​ពង្រឹង​និង​ពង្រីក​ជា​លំដាប់​។ តាមរយៈ​ឯកឧត្តម​ប្រធាន​គណៈប្រតិភូ សម្តេច​សូម​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្ដេច ជូន​ឯកឧត្តម ថង​លូន ស៊ី​សូលី​ត អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តន៍​ឡាវ និង​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មាន​ឡាវ ព្រមទាំង​ថ្នាក់ដឹកនាំ​ដទៃទៀត​។ ជាមួយគ្នានេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សូម​គោរព​អញ្ជើញ​ឯកឧត្តម ថង​លូន ស៊ី​សូលី​ត មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា នា​ពេល​សមស្រប​ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល