ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ជ្រៃ​បិទមាស​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ជ្រៃ​បិទមាស​នៅ​ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្ត​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ក្នុងនាម​តំណាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ពោធ​ឆ្លង​មហា​កុដិ និង​សមិទ្ធផល​នានា ក្នុង​វត្ត​ជ្រៃ​បិទមាស ក្នុង​ភូមិសាស្ត្រ​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។​

​នា​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែងថា​សមិទ្ធផល​កើត​ឡើង​ថ្មីៗ​បន្ថែម​ទៀត​ន​ភ​កម្ពុជា​នៅពេល​បច្ចុប្បន្ន​នេះ គឺ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាជន​នៅ​ទូទាំង​ប្រទេស និយាយ​ជា​រួម និង​និយាយ​ដោយឡែក​សម្រាប់​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ជ្រៃ​បិទ​មាស ក៏ដូចជា​សប្បុរសជន​នានា ដែល​បាន​ចូល​មក​រួមចំណែក​ដើម្បី​ធ្វើ​បុណ្យ​ធ្វើ​ទាន នៅក្នុង​វត្ត​ជ្រៃ​បិទមាស​នេះ ហើយ​ផ្តល់​លទ្ធភាព​ឱ្យ​វត្ត​កសាងបាន​នូវ​សមិទ្ធផល​ដ៏​ល្អ​សម្រាប់​ការគោរព​បូជា​។​

​ឯកឧត្តម​បាន​បន្ថែមថា រាជរដ្ឋាភិបាល​នៅ​ក្នុង​នីតិកាល​ទី​៧ បាន​នឹង​កំពុង​បន្ត​ការងារ​ពី​រាជរដ្ឋាភិបាល​អាណត្តិ​មុន ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ក្នុង​បេសកកម្ម ជា​ឧត្តម​ប្រយោជន៍​ជូនជាតិ និង​ដើម្បី​សម្រេច​ឱ្យបាន​នូវ គោល​នយោបាយ​ធំៗ ជា​អាទិភាព​រួម​មាន​ទី​១៖ ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​រាល់​សមិទ្ធផល​សង្គម​ជាតិ​ឱ្យ​រឹងមាំ ស្ថិតស្ថេរ​គង់វង្ស​, ២៖ លើកកម្ពស់​ជីវភាព​ប្រជាជន​គ្រប់រូប ទាំង​ខាង​សម្ភារៈ និង​ស្មារតី​ឱ្យបាន​សមរម្យ​ប្រកប​ដោយ​ភាព ថ្លៃថ្នូរ​, ទី​៣៖ ការពារ​របបរាជានិយម លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព​ប្រជាជន និង​ពង្រឹង​នីតិរដ្ឋ​, ទី​៤៖ ពង្រឹង រដ្ឋបាល​សាធារណៈ​នៅ​គ្រប់​ថ្នាក់ ជា​រដ្ឋបាល​ប្រជាជន និង​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​ទី​៥៖ បន្ត​ជំរុញ​ការ​ក​ទម្រង់ ដើម្បី​អភិបាលកិច្ច​ល្អ និង​ក្លាយជា​អារ្យ​ប្រទេស​ជឿន លឿន​មួយ​ក្នុង​តំបន់​ជាមួយនឹង​ស្នាមញញឹម និង​ក្តីសង្ឃឹម​របស់​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល