ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១២ កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៤ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានអនុញ្ញាត​អោយ ឯកឧត្ដម​បណ្ឌិត Agung Laksono អនុប្រធាន CAPDI អតីត​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។

​នៅក្នុង​ជំនួប​សម្ដែង​ការគួរសម​នេះ ឯកឧត្ដម​បណ្ឌិត បាន​បង្ហាញ​នូវ​ក្ដី​រីករាយ​យ៉ាងខ្លាំង ដែល​សម្ដេច​តេជោ បានអនុញ្ញាត​ឲ្យ ឯកឧត្តម និង​ប្រតិភូ​ចូលជួប​សំដែង​ការគួរសម ក្នុងឱកាស​ដែល ឯកឧត្តម​បណ្ឌិត និង​ប្រតិភូ​អញ្ជើញ​ចូលរួម​កម្មវិធី​ស្រាយ​បួស ក្រោម​អធិបតីភាព​របស់ សម្ដេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី នៅ​ល្ងាច​ថ្ងៃទី​២១ មីនា​នេះ​។

​ឯកឧត្ដម​បណ្ឌិត បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្ដម​បណ្ឌិត Jusuf Kalla ប្រធាន CAPDI អតីត​អនុ​ប្រធានាធិបតី និង បាន​គោរព​ថ្លែងអំណរគុណ ជូន​ចំពោះ សម្ដេច​តេជោ ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាជន​កាន់សាសនា​ឥស្លាម​នៅ​កម្ពុជា តាំងតែ​ពី​ពេលដែល សម្ដេច​តេជោ នៅ​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​បច្ចុប្បន្ន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្ពុជា​គឺ​តែងតែ​ប្រារព្ធ​ពិធី​ស្រាយ​បួស​ជា​រៀងរាល់​ឆ្នាំ​ក្រោម​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​រហូតដល់​បច្ចុប្បន្ន ដែល​នេះ​គឺ​បាន​បង្ហាញ​ឲ្យ​ច្បាស់​ថា​កម្ពុជា​គឺ​គ្មាន​ការរើសអើង​សាសនា កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​។​

​ក្នុង​ឱកាស​នេះ​ដែរ សម្ដេច​តេជោ ក៏​បាន​បញ្ជាក់ជូន ឯកឧត្តម​បណ្ឌិត​ថា កម្ពុជា​តែងតែ​រៀបចំ​ពិធី​ស្រាយ​បួស​ជា​រៀងរាល់ឆ្នាំ ដែល​បាន​បញ្ជាក់​អំពី​ការផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ប្រជាជន​កាន់សាសនា​ឥស្លាម​ដោយ​គ្មាន​ការ​រឹតត្បិត​ណាមួយ​ឡើយ ហើយ​ការរៀបចំ​នេះ​តែង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​របស់​នាយ​ក​រដ្ឋមន្ត្រី​រហូតដល់​បច្ចុប្បន្ន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល