ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ សាទរ​យ៉ាង​ក្រៃលែង ចំពោះ​ចំណាត់ការ​ក្ដៅ​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​នឹង​បញ្ជាការ​ឯកភាព ដែល​បង្ក្រាប​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​នៅ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់

​ប្រជាពលរដ្ឋ​ខេត្ត​ពោធិ៍សាត់ សាទរ​យ៉ាង​ក្រៃលែង ចំពោះ​ចំណាត់ការ​ក្ដៅ​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួម​នឹង​បញ្ជាការ​ឯកភាព ដែល​បង្ក្រាប​បទល្មើស​ធ​ន​ធាន​ធម្មជាតិ​នៅ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ​៖ បន្ទាប់ពី​បាន​ឃើញ​ចំណាត់ការ​ក្តៅ លើ​ការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​កន្លងមក ក្នុង​ភូមិសាស្ត្រ​ភ្នំក្រវាញ និង​ស្រុក​វាលវែង ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​ពោធិ៍សាត់ ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាងខ្លាំង ដោយ​បាន​ឃើញ​ពី​សកម្មភាព​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ពោល​គឺ​ប្រជាពលរដ្ឋ​សង្ឃឹមថា ព្រៃឈើ និង​ធនធានធម្មជាតិ អាច​រក្សាបាន និង​ផ្ដល់​មក​វិញ​នូវ​គុណប្រយោជន៍​ដល់​មនុស្សជាតិ រួម​ទាំង​ខេត្ត​ពោធិ៍សាត់ និង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ជា​សកល​ផងដែរ​។​

​ដោយឡែក ប្រជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ ខេត្ត​ក្រចេះ ខេត្ត​មណ្ឌល​គី​រី បាន​រំពឹងទុក​ថា ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នឹង​បន្ដ​អនុវត្ដ បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្នុង​ភូមិសាស្ត្រ​របស់​ពួកគាត់ ដើម្បី​រក្សា​ឱ្យបាន​នូវ​ព្រៃឈើ ដើម្បី​ភាព​បៃតង និង​ជា​ដែន​ជម្រក​សត្វព្រៃ​។​

ពលរដ្ឋ​ម្នាក់​រស់នៅ ក្នុង​ខេត្ត​ក្រចេះ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ស្នើសុំ ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេត្តា​ពិនិត្យ​លើ​បទល្មើស​កាប់ រុករាន ព្រៃឈើ នៅ​ចំណុច​ព្រៃ​ឡង់ និង​ដែនដី​ជម្រក​កែវ​សីមា ផង​ទាន​!

គួរ​រំលឹក​ផងដែរ​ថា កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មីនា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​បទល្មើស​ធនធានធម្មជាតិ កាប់​គាស់ រុករាន​ដីព្រៃ ឆ្ការ​ដុត និង​ឈូសឆាយ​ដី​ព្រៃ​ដើម្បី​យក​មក​ធ្វើជា​កម្មសិទ្ធិ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់​។​

​ក្នុងនោះ ក្រសួង​បរិស្ថាន​កន្លង​មក បាន​ដាក់ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ក្នុង​ការទប់ស្កាត់​បទ​ល្មើស​ធនធានធម្មជាតិ ដោយ​ក្នុង​នោះ​រួមមាន​៖
១៖ ការអនុវត្ត​ច្បាប់​១០០% មិន​មាន​ការ លើកលែង​ជា​ដាច់ខាត និង​បញ្ចាប់​នូវ​វប្បធម៌​ចុះ កិច្ចសន្យា ហើយ​ដោះលែង​អ្នកប្រព្រឹត្ត​បទល្មើស​
២៖ ពង្រឹង​កិច្ច​សហការ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត នោះ​គឺ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី ខេត្ត ដែល​មាន​តួនាទី ភារកិច្ច​គ្រប់គ្រង​ធនធានធម្មជាតិ ឱ្យបាន​ស្អិតរ​មួ​ត​ទប់ស្កាត់​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​
៣៖ បន្ត​សហការ​ជាមួយ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ថែម​លើ​កិច្ចសហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​អនុវត្ត​កន្លង​មក និង​
៤៖ ជំរុញ​ការដាំដុះ​ស្តារ​ព្រៃឈើ សំដៅ​ឱ្យ​មាន​ការដាំ​ដើមឈើ​ឱ្យ​ច្រើន ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឲ្យបាន​៦០% នៅ​ឆ្នាំ​២០៥០​។​

​ទន្ទឹម​នឹង​នោះ​ផង​ដែរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក៏​បាន​បញ្ជូន​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​ប្រមាណ​៣០០​នាក់ ដើម្បី​ចូលរួម​អន្តរាគមន៍ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល