ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Wan Muhamad Noor Matha ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៣ កើត ខែ​ផល្គុន ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាន់​មូហាម៉ាត់ ណ មៈ​ថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេ​ជោបាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​តេជោ មាន​ជំនឿ​ជា​ក់​យ៉ាង​មុតមាំ​ថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​ព្រះរាជាណាចក្រ​ថៃ​នៅពេល​នេះ​នឹង​បាន​រួមចំណែក​យ៉ាង​សំខាន់​ថែមទៀត​ដល់​ការពង្រឹង​និង​ពង្រីក​នៅ​ទំនាក់ទំនង​ជា​មិត្តភាព​រវាង​ប្រទេស​និង​ប្រជាជន ជាពិសេស​ស្ថាប័ន​និតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​។

​សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​និង​មាន​កិត្តិយស​ណាស់​ដែល ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​ស្រាយ​បួស​ជា​មួយ​បងប្អូន​ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​ធ្វើឱ្យ​មាន​សុខដុម​នីយកម្ម​សាសនា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ថៃ​ជួប​សម្ដែង​ការគួរសម និង​បាន​ជម្រាបជូន​សម្ដេច តេ​ជោថា កាលពី​៣០​ឆ្នាំមុន ឯកឧត្តម​បាន​ជួប​សម្ដេច​តេជោ ក្នុងនាម​ជា​អ្នកនយោបាយ​វ័យក្មេង​របស់​កម្ពុជា​ដ៏​មាន​សក្ដានុពល និង​នៅ​ថ្ងៃនេះ​បាន​ជួប​សម្ដេច​បាន​សារជាថ្មី​ម្ដងទៀត​។​

​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉​:​ថា ឯកឧត្តម​បាន​លើកឡើង​ថា កម្ពុជា និង​ថៃ ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ដូច្នេះ​យើង​ត្រូវ​ចេះ​ស្រលាញ់​និង​សាមគ្គី​គ្នា ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​។ ឯកឧត្តម​គូសបញ្ជាក់ថា ប្រទេស​ថៃ​នឹង​យកចិត្តទុកដាក់​មើលថែរ​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​និង​ប្រកប​មុខរប​ប​ក្នុងប្រទេស​ថៃ​ដូចជា​ប្រជាជន​ថៃ​ដែរ ជា​ពិសេស​បាន​ផ្ដល់ឱកាស​ឱ្យ​គ្រួសារ និង​កូន​របស់​ពលករ​កម្ពុ​ជា​ទទួលបាន​ការអប់រំ​រៀនសូត្រ​ភាសា​ថៃ​ផង​ដែរ​។

​ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉ៈថា បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​នឹង​ត្រូវ​ក្លាយជា​ប្រធាន​ព្រឹទ្ធសភា​នៅពេល​ខាងមុខ​។

​ជា​ការឆ្លើយតប​សម្ដេច​តេជោ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចំរើន​លើ​គ្រប់​វិស័យ​នៃ​ទំនាក់ទំនង​កម្ពុជា​ថៃ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ថៃ​ដែល​បាន​យកចិត្តទុកដាក់​ផ្ដល់​ការថែទាំ ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​។ សម្ដេច​តេជោ បាន​ជម្រុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​លើក​កម្ពស់​ថែម​ទៀត​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យ​ការងារ ទេសចរណ៍​ជា​ដើម​។​ល​។ និង​ចង់​ឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​លើក​កម្ពស់​ពី​ទំនាក់ទំនង​ដៃគូរ​ជា​យុទ្ធសាស្ដ្រ​ទៅ​ជា​ដៃគូរ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុងជ្រោយ​នៅពេល​អនាគត​។ ចំពោះ​កិច្ច​សហប្រតិបត្តិការ តំបន់​យើង​ត្រូវ​ជម្រុញ​ថែមទៀត​ដើម្បី​ផលប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន អ៊ិច​មិច និង មហា​អនុ​តំបន់​មេគង្គ ។

​ជា​ចុងបញ្ចប់ សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម វ៉ាន់ មហា​ម៉ាត់ ណ័​រ ម៉ៈថា ដែល​បាន​អបអរសាទរ​ចំពោះ​សម្ដេច និង​បាន​ជូនពរ​គណៈប្រតិភូ​ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល