ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អាងខ្នង​ប៉ុណ្ណា បាន​ជា​អ្នកគ្រប់គ្រង​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​បំពុល​ទឹក​ព្រែក​សង្កែ នៅ​សោយសុខ​ក្នុង​ទង្វើ​អាក្រក់​បំពុលបរិស្ថាន​បាន ៦​ឆ្នាំ​?​និង​មិន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​???

អាងខ្នង​ប៉ុណ្ណា បាន​ជា​អ្នកគ្រប់គ្រង​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​បំពុល​ទឹក​ព្រែក​សង្កែ នៅ​សោយសុខ​ក្នុង​ទង្វើ​អាក្រក់​បំពុលបរិស្ថាន​បាន ៦​ឆ្នាំ​?​និង​មិន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​???

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ទឹក​ព្រែក​សង្កែ ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ ៣ ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវបាន​ញាំញី​ដោយ​ទឹក​សំអុយ​បំពុលបរិស្ថាន​ទឹក​ព្រែក​ជា​យូរ​ឆ្នាំ​មកហើយ ដោយ​ស្នាដៃ​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​ឈ្មោះ Cambodian  Noble Taste Food Co., Ltd. ។ ការបំពុល​ពី​សំណល់​រាវ​ហូរ​ចូល​ព្រែក​សង្កែ ទទួលរង​ប្រវែង​ប្រមាណ ៥​គម ក្នុងនោះ ទឹក​ព្រែក​នៅ​ផ្នែក​ខាង​លិច​ផ្លូវជាតិ​លេខ​៣ ឡើង​ពណ៌​ស្លែ មាន​ក្លិនស្អុយ និង​មាន​កម្រិត​អុកស៊ីសែន​ទាប​ខ្លាំង ( DO<1mg/l) ហើយ​នៅ​ផ្នែក​ខាងកើត​ផ្លូវជាតិ (​ជាប់​ដី​របស់​រោងចក្រ​) គឺជា​ទឹក​សំណល់​ពណ៌​ខ្មៅ​ទាំងអស់ ដែល​មាន​លក្ខណៈ​កក ប្រមូល​ដោយ​ផ្តុំ​សារធាតុ​ខ្លាញ់​និង​អំបិល ដែល​បណ្តាល​មកពី​ការបង្ហូរ​សំណល់​ពី​ការ​ត្រាំ​ស្បែក​សត្វ ចូល​ក្នុង​ព្រែក​ផ្ទាល់ គ្មាន​ការសម្អាត​ត្រឹមត្រូវ ។

​ក្រុម​ការងារ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ រដ្ឋបាល​ស្រុក​ព្រៃនប់ និង​អាជ្ញាធរ​ឃុំ​ទឹកថ្លា បាន​ចុះ​ទៅ​ដល់​រោងចក្រ និង​សិក្សា​យ៉ាង​ម៉ត់ចត់​ទៅលើ​ការបំពុល​យ៉ាង​អាក្រក់​អា​ក្រី​របស់​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​នេះ នៅ​ថ្ងៃ​សៅរ៍ ទី ២៣ ខែ​មីនា ឆ្នាំ ២០២៤​។

​ការសិក្សា អំពី​សាវតារ​របស់​ក្រុមហ៊ុន​នេះ បាន​បើក​ដំណើរ​នៅ​ឆ្នាំ​២០១៩ ជា​ប្រភេទ​រោងចក្រ​ផលិត​ចំណី​សត្វ ។ បន្ទាប់មក នៅ​ឆ្នាំ​២០២២ ក្រុមហ៊ុន​បាន​ធ្វើ​ការស្នើសុំ​បន្ថែម​ផលិតកម្ម​កែច្នៃ​ស្បែក​សត្វ មាន​សំណល់​រាវ​ហូរ​ចេញ​ពី​ផលិតកម្ម​ស្បែក​សត្វ មាន​ប្រមាណ ១ ០០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ ។

​ក្នុង​រោងចក្រ មាន​អាង​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​ចំនួន​ពីរ ដែល​អាង​ទី​១ មាន​សមត្ថភាព​សម្អាត​ចំនួន ២០០ ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ និង​អាង​ទី​២ មាន​សមត្ថភាព​សម្អាត​ចំនួន ៨០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​។ អាង​ប្រព្រឹត្ត​កម្ម​ទាំងពីរ​នេះ បាន​រៀបចំ​បច្ចេកទេស​សម្អាត​តាម​វិធីសាស្ត្រ​ពីរ​រួមគ្នា គឺ​តាម​បែប​លក្ខណៈ​គីមី​សាស្ត្រ (Chemical Treatment) និង​ជីវសាស្ត្រ (Biological) ប៉ុន្តែ​តាម​ការត្រួតពិនិត្យ អាង​សម្អាត​ទាំងពីរ​នេះ ពុំ​អាចមាន​លទ្ធភាព​ធ្វើ​ការសម្អាត​ប្រភេទ​សំណល់​រាវ​ដែល​មាន​ផ្ទុក​កំហាប់​អំបិល​ខ្ពស់​បាន​ទេ ដែល​ករណី​នេះ តម្រូវឱ្យ​ធ្វើ​ការដក​សារធាតុ​អំបិល​ឱ្យ​ស្ថិតក្នុង​កម្រិត​ធម្មតា​ជាមុនសិន មុន​នឹង​បង្ហូរ​ចូល​អាង​សម្អាត ឬ​ធ្វើ​ប្រព្រឹត្តិកម្ម​នោះ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​ហាក់​បញ្ជាក់​របៀប​យ​កលេ​ស​ថា បណ្តាល​មក​ពី​អាង​ប្រព្រឹត្តិកម្ម​រអាក់រអួល ។

​វិធានការ​ចំពោះ​មុខ​របស់​ក្រុម​បេសកកម្ម បានដាក់​កំហិត​ដល់​ក្រុមហ៊ុន ត្រូវ​បញ្ឈប់​ការបង្ហូរ​សំណល់​រាវ​ដែល​មិនបាន​ធ្វើ​ការសម្អាត​ត្រឹមត្រូវ ចូលទៅ​ក្នុង​ព្រែក​សង្កែ​បន្ត​ទៀត​ជា​បន្ទាន់ ។

​ក្រុម​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​យ៉ាង​លម្អិត​អំពី​ការបង្ហូរ​សំណល់​រាវ​បំពុល​ចូល​ព្រែក​សង្កែ ប៉ុន្តែ​អ្វី​ដែល​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នេះ គឃ្លើន មានចិត្ត​មានៈ គឺ​រឹងទទឹង​មិន​ព្រម​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ទេ ដោយ​លើកយក​ហេតុផល និង​ការអះអាង​ផ្សេងៗ មក​ចោទសួរ​តាម​បែប​លក្ខណៈ​មើលស្រាល​ក្រុម​ជំនាញ​របស់​ក្រសួង​បរិស្ថាន និង​កម្លាំងចម្រុះ ហើយ​ជា​ពិសេស​បាន​ចោល​ពាក្យ​ថា នៅ​កម្ពុជា​កន្លែង​ណា​ក៏​ដោយ​គឺ មាន​ការបំពុល​បរិស្ថាន​ដូចៗ​គ្នា ។

​ច្បាប់​គឺ​ច្បាប់ សម័យនេះ មិន​អាច​មាន​នរណា​ម្នាក់​មក​រំលោភ​ច្បាប់​តាម​តែ​អំពើ​ចិត្ត​បានទេ រាជរដ្ឋាភិបាល​កំពុង​ប្រឹងប្រែង ជំរុញ​ផែនការ​ទៅលើ​ការពារ​បរិស្ថាន ទឹក ខ្យល់​  ធនធានធម្មជាតិ ឲ្យទៅជា សង្គម​ស្អាត មនុស្ស​ស្អាត បរិស្ថាន​បៃតង និង​ចីរភាព ។

​តាម​គោលការណ៍​ច្បាប់បរិស្ថាន អ្នក​បំពុល​ត្រូវ​ទទួលខុសត្រូវ​លើ​តម្លៃ​នៃ​ការបំពុល បានចែង​ថា ជន​ណាមួយ​ក៏ដោយ ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការខូចខាត​ទៅ​លើ​បរិស្ថាន ត្រូវ​ទទួលបន្ទុក​លើ​ការចំណាយ​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការខូចខាត​នោះ ។ បច្ចុប្បន្ន គោលការណ៍​អ្នក​បំពុល​ត្រូវ​ទទួលខុសត្រូវ​លើ​តម្លៃ​នៃ​ការបំពុល ត្រូវ​បាន​យល់​ក្នុង​លក្ខណៈ​ទូលំទូលាយ គ្របដណ្តប់​លើ​វិធានការ​ទប់ស្កាត់ និង​ការត្រួតពិនិត្យ​លើ​ការបំពុល គ្របដណ្តប់​លើ​ការទទួលខុសត្រូវ​ចំពោះ​ការចំណាយ​លើ​ការសម្អាត ចំពោះ​ការខូចខាត​បរិស្ថាន ។ នេះ​ជា​គោលការណ៍​សំខាន់​មួយ​នៃ​ការទទួលខុសត្រូវ​ផ្នែក​បរិស្ថាន ។ គោលការណ៍​នេះ ទាក់ទង​គ្នា​ទៅ​នឹង​ការទទួលខុសត្រូវ​ដែល​មាន​លក្ខណៈ​តឹងរ៉ឹង ។

​នៅ​ទីបំផុត អ្នកគ្រប់គ្រង​ក្រុមហ៊ុន​នេះ នៅ​ផ្គើន បាន​ត្រឹម​ឲ្យ​បុគ្គលិក​ក្រោមបង្គាប់​ចុះហត្ថលេខា​ជំនួស ។ តើ​ហេតុផល​អ្វី​ដែល​ក្រុមហ៊ុន​នេះ ហ៊ាន​មើលស្រាល​មន្ត្រី​ជំនាញ​? អាង​ខ្នង ឬ​អាង​អ្វី​មួយ​នៅ​ពីក្រោយ បាន​ជា​នៅ​សោយសុខ​ក្នុង​ទង្វើ​អាក្រក់​បំពុលបរិស្ថាន​បាន ៦​ឆ្នាំ​?​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល