ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ដើម្បី​ត្រៀម​រៀបចំ​ដាំ​ដុះ ស្តារ​ព្រៃឈើ​ឡើង​វិញ​នៅ​រដូវវស្សា​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ដើម្បី​ត្រៀម​រៀបចំ​ដាំ​ដុះ ស្តារ​ព្រៃឈើ​ឡើង​វិញ​នៅ​រដូវវស្សា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន ចុះ​បេសកកម្ម​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៃ​ទីតាំង​ត្រង់​ចំណុច​ភ្នំ​១៥០០ នៃ​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក្នុងភូមិ​ស្រុក​វាលវែង ខេត្ត​ពោធិ៏សាត់ ដើម្បី​ធ្វើ​ការដាំ​ស្តារ​ព្រៃឈើ​ឡើង​វិញ​នៅ​រដូវរស្សា​ខាងមុខ នឹង​ជំរុញ​ការដាំដុះ​ស្តារ​ព្រៃឈើ សំដៅ​ឪ្យ​បាន​មាន​ការដាំ​ដើមឈើ​អោយ​ច្រើន​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​អោយបាន​៦០% នៅ​ឆ្នាំ​២០៥០ ។​

​គូសបញ្ជាក់​ផង​ដែរ​បេសកកម្ម​នេះ ជា​ការដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ គឺ​ស្រប​ទៅតាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តម្រូវឲ្យ​ក្រសួង​បរិស្ថាន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ លើ​ការ គ្រប់គ្រង​ធនធានធម្មជាតិ ឲ្យបាន​ម៉ឺងម៉ាត់​នៅ​ទូទាំង​ប្រទេស​។​

​សូម​រំលឹក​ផង​ដែរ​ថា ថ្មីៗ​កន្លងមកនេះ ក្រសួង​បរិស្ថាន ត្រៀមលក្ខណៈ ក្នុង​ការដាំ​ស្តារ​ព្រៃឈើ​ជាង​១​លាន​ដើម ចាប់ពី​រដូវវស្សា ឆ្នាំ ២០២៤​នេះ​តទៅ​។ គិត​មកដល់ពេលនេះ មន្ទីរ​រាជធានី​-​ខេត្ត បាន​រៀបចំ​បណ្តុះ​កូនឈើ បាន​គ្រប់​ផែនការ មាន​ចំនួន​ជាង ១​លាន​ដើម​ក្នុង​ការដាំ​ស្តារ​ព្រៃឈើ នៅ​រដូវវស្សា​ឆ្នាំ​២០២៤​នេះ​។

​បើ​តាម​ការបញ្ជាក់​របស់ ឯកឧត្តម​រដ្ឋមន្ត្រី ជាមួយគ្នានេះដែរ ចំពោះ​តំបន់​ព្រៃ ដែល​បាន​ពី​ការដកហូត​ត្រឡប់មកវិញ ពី​ការកាប់​ទន្ទ្រាន និង​ព្រៃ​រិច​រិល​ដោយ​ធម្មជាតិ ក៏​នឹង​ត្រូវ​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​ផងដែរ ហើយ​ការអនុវត្ត​ដាំ​ស្តារ គឺធ្វើឡើង​ទូទាំងប្រទេស​តែម្តង ដើម្បី​បង្កើន​គម្រប​ព្រៃ​៦០% នៅ​ឆ្នាំ​២០៥០ ជាពិសេស​ទប់ស្កាត់​បទ​ល្មើស​ការកាប់បំផ្លាញ​ព្រៃឈើ កុំអោយ​មាន ការ កាប់​រុករាន ទន្ទ្រាន បន្តទៀត​។​

​ការចុះ​ត្រួតពិនិត្យ​ដល់​មូលដ្ឋាន​តំបន់​ការពារ​នេះ ឯកឧត្តម​បណ្ឌិត រដ្ឋ​មន្ត្រី​បរិស្ថាន បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​កូនឈើ ឱ្យបាន​ច្រើន និង​បន្ត​ចូលរួម​សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ការបង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល