ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​

កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ក្រចេះ​÷ ទឹក​អូរ ហូរ​ចូល​ទឹកទន្លេ ព្រោះ​ហេតុអ្វ​? កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ មាន​ក្រុមការងារ​មួយ​ក្រុម​បាន​ធ្លាក់​មក​ពី​លើ​មេឃ មក​ចំ​ចំណុច​ផ្ទះ​លោក ភួង រ៉ា (​ប្រជាពលរដ្ឋ​) ស្ថិតនៅ ភូមិ​ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រុម​អះអាងថា ជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ដែល​មាន​លោក សុខ ហេង​សុ​ម៉ាលី ជា​អ្នកសម្របសម្រួល និង អះអាង​ថា​ក្រុមការងារ​ចុះជួយ​ឃុំ​សំបុក ដែល​មាន​ឯកឧត្តម សម សាវុធ ជា​ប្រធាន ហើយ​គាត់​អះអាង​ទៀតថា​ជា​មន្ត្រី គណបក្ស​ធ្វើការ​នៅ គ​.៨៥ ផងដែរ​។ ខណៈ​ឯកឧត្តម សម សាវុធ ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន ឃុំ​សំបុក ស្រុក​ចិត្ត​បុរី ខេត្ត​ក្រចេះ លោក​បាន​បដិសេធ​ថា​លោក​មិន​បានដឹង និង​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ជួបជុំ​នោះ​ទេ តើ​ក្រុមការងារ​មួយក្រុម​ដែល​ធ្លាក់​មក​ពី​លើ​មេឃ ធ្វើ​នេះ​មាន​គោលបំណង​អ្វី​.?

​មិនតែប៉ុណ្ណោះ​ក្រុម​ការងារ​មួយក្រុម​ដែល​បាន​ធ្លាក់​មក​ពី​លើ​មេឃ ដោយ​មាន​លោក សុខ ហេង​សុ​ម៉ាលី ជា​អ្នកសម្របសម្រួល និង​បាន​ស្រែក​តាម​ឃោសនៈ​សិបប្រកាស​ទទួលស្គាល់​ក្រុមការងារ​ថ្នាក់កណ្ដា​ល​ចុះជួយ ឃុំ​សំបុក ចែក​ក្រ​ម៉ា​ដល់​សមាជិក​ម្នាក់​ក្រមា​១ និង​បាន​សន្យា​ធានា​អះអាង​ថា នឹង​ស្នើ​សុំ​បង្កើត​ភូមិ​ប៉ោ​ភូមិ ទៅ​ជា​ភូមិ​រដ្ឋបាល ស្នើ​សុំ​ចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ ខណៈ​ទីតាំង​ដី​ខាងលើ​កន្លងមក​អាជ្ញាធរ​ឃុំ ស្រុក បានបញ្ជាក់​ច្បាស់​ហើយ​ថា ទោះបី​ប្រជាពលរដ្ឋ​មានការ លក់ ទិញ ក៏​អាជ្ញាធរ​មូលដ្ឋាន​មិនទាន់​ហ៊ាន​ចុះហត្ថលេខា​បញ្ជាក់​ទេ​។​

​បើ​យោង​តាមរ​បាយ​របស់​រដ្ឋបាល​ស្រុ​ស្នូល លេខ​.០១៦.​រ​.​ប​.​ក​.​ចុះ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ សូម​គោរព​ជូន​ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ក្រចេះ រដ្ឋបាល​ស្រុក​បាន​សន្និដ្ឋានថា ក្រុមការងារ​ដែល​ធ្លាក់​មក​ពី​លើ​មេឃ​មក​ចំ​កណ្តាល​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​រៀបចំ​កម្មវិធី​នេះ​រដ្ឋបាល​ស្រុក​ពិនិត្យឃើញថា ក្រុមការងារ​មិន​មាន​លិខិត​រដ្ឋបាល ឬ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​បក្ស​នូវ​មូលដ្ឋាន​នោះ​ទេ​។​

​សូមបញ្ជាក់​ថា​ក្រុមការងារ​ដែល​ធ្លាក់​មក​ពី​លើ​មេឃ​មក​ចំ​កណ្តាល​ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ គឺ​ចុះ​អនុវត្ត​ថ្ងៃ​ធ្វើ​ការងារ​រដ្ឋ និង​មាន​ពាក់​ឯកសណ្ឋាន​ជា​កងកម្លាំង​ផ្ទុយ​ពី​គោ​ការណែនាំ​គណបក្ស ដែល​អាច​នាំឱ្យ​សាធារណៈមតិ ឬ​ជន​អគតិ​យក​រូបភាព​ទៅ​វាយប្រហារ​នាំឲ្យ​ប៉ះពាល់​ដល់​គណបក្ស​ប្រជាជន​។​

​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ទោះបីជា​អាជ្ញាធរ​បាន​ទំនាក់ទំនង​ដើម្បី​ជួប ពិភាក្សា​ណែនាំ​ពី​រដ្ឋបាល និង​កិច្ចការ​គណបក្ស​ក៏ដោយ​ក៏​បាន​ឯកភាព​ថា​មកជួប នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៤ តែ​បែរជា​មិន​មក​វិញ​។​

​ករណី​ខាងលើ​នេះ​តើ​ក្រុមការងារ​ដែល​បាន​ធ្លាក់​មក​ពី​លើ​មេឃ មក​ចំ ចំណុច​ផ្ទះ​លោក ភូ​ង រ៉ា (​ប្រជាពលរដ្ឋ​) ភូមិ​ត្រពាំង​ឈូក ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ តើ​ធ្វើ​មាន​គោលបំណង​ដើម្បី​អ្វី​ឲ្យ​ពិតប្រាកដ ទេីប​ហ៊ាន​ធ្វើ​សកម្មភាព​បែប​នេះ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល