ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

តើ​ពិត​ទេ​.​លោក ពៅ ជុំ ប្រធាន​ស្នាក់ការ​ដែន​ជម្រក​បរិស្ថាន​សត្វព្រៃ​បឹង​ពែ​រ ខេត្តសៀមរាប បទល្មើស​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​មិន​បង្ក្រាប​ទេ មក​គម្រាមកំហែង​អ្នកសារព័ត៌មាន​ទៅវិញ​..

តើ​ពិត​ទេ​.​លោក ពៅ ជុំ ប្រធាន​ស្នាក់ការ​ដែន​ជម្រក​បរិស្ថាន​សត្វព្រៃ​បឹង​ពែ​រ ខេត្តសៀមរាប បទល្មើស​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ​មិន​បង្ក្រាប​ទេ មក​គម្រាមកំហែង​អ្នកសារព័ត៌មាន​ទៅវិញ​..

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្តសៀមរាប​៖ ប្រជាពលរដ្ឋ​ស្នើសុំ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ពិនិត្យមើល​លោក ពៅ ជុំ ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ស្ថិតនៅក្នុង​ខេត្ត​សៀមរាប​កំពុងតែធ្វើការ គំរាមកំហែង​និង​ធ្វើទុក្ខបុកម្នេញ​ដល់​អ្នកសារព័ត៌មាន​ក្នុងស្រុក ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ពី​សកម្មភាព​ឈូសឆាយ​ព្រៃ​របស់​រដ្ឋ​ដើម្បី​យក​ដី​ទៅ​លក់​ឲ្យ​ឈ្មួញ​មួយចំនួន ដើម្បី​យក​លុយ​ចែក​គ្នា​ជាមួយ​បក្ខពួក កាលពី​ថ្ងៃ​ទី ១៩ ខែ​មីនា​ឆ្នាំ ២០២៤​កន្លងទៅ ដែល​ទង្វើរ​ខាងលើ​នេះ សបញ្ជាក់​ឱ្យឃើញ​ថា លោក ពៅ ជុំ កំពុងតែ​បំផ្លិចបំផ្លាញ​ដីព្រៃ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ហើយ ដូចនេះ​សូមឱ្យ​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​មេត្តា​ជួយ​ពិនិត្យ​ទង្វើរ​របស់​ប្រធាន​ស្នាក់ការ​ម្នាក់នេះ​ផង​។​

ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា នៅវេលា​ម៉ោង​២១ ថ្ងៃទី​២១ ខែ​មីនា​ឆ្នាំ ២០២៤ ប្រជាពលរដ្ឋ​បាន​រាយ​ការ​ថា មាន​ក្រុម​លោក ពៅ ជុំ មាន​គ្នា​ចំនួន​០៣​នាក់​ក្នុងនោះ​មានឈ្មោះ លោក ពៅ ជុំ និង​លោក នួន ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ និង​មន្ត្រីនគរបាល​ប៉ុស្តិ​រដ្ឋបាល ឃុំ​ខ្វាវ មាន​គ្នា​ចំនួន​០៤ នាក់ ដឹកនាំ​ដោយ​លោក ទន់ និង​មាន​អាវុធ​មួយ​ដើម រួម​ទាំង​កម្លាំង​ប្រជា​ការពារ​ភូមិ​មាន​គ្នា​ចំនួន​០៥​នាក់ កងរាជអាវុធហត្ថ មួយ​នាក់​ដែល​នាំគ្នា​ធ្វើ​សកម្មភាព​ឃាត់ខ្លួន​និង​ឆែកឆេរ​គ្រប់​ច្រកល្ហក​នៅក្នុង​ផ្ទះ​របស់​លោក រី មី និង​បៀតបៀន រាងកាយ​របស់​កូនស្រី ម្ចាស់ផ្ទះ លោក រី មី ស្ថិតនៅក្នុង​ភូមិ​ចុងស្ពាន​ឃុំ​ខ្វាវ​ស្រុក​ជីក្រែង​ខេត្តសៀមរាប ក្នុងនោះ​គេ​ឃើញ​មាន​អ្នកកាសែត​មួយ​នាក់​រួម​ជាមួយ​កម្លាំង​ទាំងនោះ ចុះ​ទៅធ្វើ​សកម្មភាព​គំរាមកំហែង​និង​បង្ខំ​ឲ្យ​អ្នកសារព័ត៌មាន​ចំនួន​៣ នាក់ ព្រមទាំង​ម្ចាស់ផ្ទះ​មួយ​នាក់​ទៀត ឡើង​ឡាន​ហើយ​ដឹក​យក​មក​ប៉ុស្តិ៍​នគរបាល​ឃុំ​ខ្វាវ​តាម​ទំនើងចិត្ត​របស់ខ្លួន​ដោយសារ​តែ​ក្រុម​អ្នកសារព័ត៌មាន ចុះទៅ​ផ្តិត​យក​រូបភាព​សកម្មភាព​ការឈូសឆាយដី​ព្រៃ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មួយកន្លែង ស្ថិត​នៅក្នុង​ចំណុច ត្រពាំង​ផ្លុង ក្នុង​ភូមិ​អូរ ឃុំ​ខ្វាវ​ស្រុក​ជីក្រែង​ខេត្តសៀមរាប ហេតុនេះហើយ​ទើប​អ្នកសារព័ត៌មាន​យើង​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ហើយក៏​បាន​ផ្ដល់​ព័ត៌មាន​ទៅ​ដល់​អង្គភាព​សារព័ត៌មាន​ផ្សេងៗ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​សកម្មភាព​ល្មើស​ច្បាប់​ឈូសឆាយ​ដី​ព្រៃ​។​

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ក្រោយពី​បាន​ធ្វើ​ការសាកសួ អ្នកសារព័ត៌មាន​រួចមក​ក៏​សមត្ថកិច្ច​ទាំងនោះ​បាន​ធ្វើ​កិច្ចសន្យា​ដល់​អ្នកសារព័ត៌មាន រួច​ក៏​ដោះ​លែ​ទៅផ្ទះ​វិញ លុះ​មកដល់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៤ ក្រុម​លោក ពៅ ជុំ ដែល​គេ​ស្គាល់​ថា ខាង​បរិស្ថាន បាន​ទំនាក់ទំនង​មក​ក្រុម​អ្នកសារព័ត៌មាន​សូម​បិទបាំង​កុំអោយ​ផ្សព្វផ្សាយ​នៅ​ក្នុង​ករណី​រឿងនេះ និង​មាន​ជាថ្នូ​ដល់​ពួកគាត់​ផង​ដែរ​។​

មន្ត្រី​ទាំងនោះ​ឆែកឆេ​អ្នកសារព័ត៌មាន​និង​ដកហូត​ទូរ​សព្ទ​ដើម្បី​គំរាមកំហែង​និង​លុប​ព័ត៌មាន​ដែល​ជា​វត្ថុតាង​សកម្មភាព​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ឈូក ឆាយ​ដី​ព្រៃ​របស់​រដ្ឋ ដោយសារ​តែ​មន្ត្រី​បរិស្ថាន​រួមគំនិត​ជាមួយ​ក្រុម​ជនខិលខូច​ទាំងនោះ​ហើយ​បាន​មក​ធ្វើ​សកម្មភាព​ចាប់​អ្នកសារព័ត៌មាន​និង​ម្ចាស់ផ្ទះ​ដើម្បី​យក​ទៅ​សួ​នាំ​ក្នុង​ប៉ុស្តិ៍​នគរបាល​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ទង្វើ​បែប​នេះ​ហើយ អ្នកសារព័ត៌មាន​ក៏​ដូច​ប្រជាពលរដ្ឋ​នៅក្នុង ឃុំ​ខ្វាវ ស្នើសុំ​ទៅ​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ប្រចាំ​ខេត្ត​សៀមរាប និង​ឯកឧត្តម​បណ្ឌិត អ៊ាង សុ​ផា​ល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ដាក់​មន្ត្រីក្រោមឱវាទ​និង​ពិនិត្យ​មើល​ទង្វើ​របស់ លោក ពៅ ជុំ​កំពុងតែ​ប្រព្រឹត្ត​អំពើ​ពុករលួយ តាមរយៈ​បំភ្លេច​បំផ្លាញ​ធនធានធម្មជាតិ​និង​យក​ដី​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅ​ឲ្យ​ឈ្មួញ​ដើម្បី​ថ្នូរ​និង​លាភសក្ការៈ​តាម​តម្រូវការ​របស់​ខ្លួន​និង​បក្ខពួក​ផង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល