ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូ​រាំង​ឪ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​

ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូ​រាំង​ឪ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​អូររាំងឪ ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២៤ រដ្ឋបាល​ស្រុក​អូររាំងឪ បានរៀបចំ ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូ​រាំង​ឪ ដើម្បី​អបអរសាទរ ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​នា​ពេលខាងមុខ ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ ប្រព្រឹត្តទៅ​ក្នុង​បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ។

​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ បាន​ផ្តួចផ្តើម​រៀបចំ​ពិធី​សង្ក្រាន​នេះឡើង ដោយ​មាន​ការចូលរួម​សហ​ការណ៍​ពី​លោក​អភិបាលរង​ស្រុក មន្ទីរ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូ​រាំង​ឪ ឲ្យបាន​រលូន ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ថ្ងៃទី​១២-១៦ ខែ​មេសា ឆ្នាំ​២០២៤ ខាងមុខ ។​

​ជាពិសេស​ដើម្បី​ឱ្យមាន​ភាព​អធិកអធម និង​សប្បាយរីករាយ ក៏​មាន​ការរៀបចំ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ស្រប​តាម​ទំនៀមទម្លាប់​ប្រពៃណីជាតិ វប្បធម៌ និង​សាសនា ដូចជា ល្បែង​ប្រជាប្រិយ​ខ្មែរ របាំ ពូន​ភ្នំខ្សាច់ ស្រង់​ព្រះ ព្រមទាំង​បាន​ចាត់ចែង​ទីលាន រាំ​ចង្វាក់​ម៉ា​ឌី​ហ្សុន ដែល​នឹង​ចូលរួម​រាំ​ដោយ​ក្រុមយុវជន សស​យក ស្រុក​អូររាំងឪ ចំនួន ១០០០​នាក់ ជាការ​រំលឹក​នូវ ឯកត្ត​កម្ម​ពិភពលោក ដែល​កម្ពុជា​ធ្លាប់​ទទួលបាន​កាលពីពេល​កន្លងទៅ និង​មាន​ការ​ដាក់​តាំងពិព័រណ៍​នូវ​ផលិតផល​ក្នុង​ស្រុក​អូររាំងឪ ព្រមទាំង​សួន​ផ្កាស្បៃរឿង ១​លាន​គុម្ព​ផងដែរ នឹង​ជា​ពិសេស​ការរៀបចំ​ដោយ​ស្មារតី​ខ្ពស់​នូវ​សន្ដិសុខ សណ្ដាប់ធ្នាប់ អនាម័យ ជូន​ដល់​ថ្នាក់ដឹកនាំ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល