ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

បទបញ្ជា​ស្ដីពី ការចាត់តាំង​កម្លាំង​ចូលរួម​ថែរក្សា​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ទូទាំងប្រទេស​

បទបញ្ជា​ស្ដីពី ការចាត់តាំង​កម្លាំង​ចូលរួម​ថែរក្សា​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ទូទាំងប្រទេស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ចេញ​បត់​បញ្ជា​ស្ដី​ពី​ការចាត់តាំង​កម្លាំង​ចូលរួម​ថែរក្សា​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ទូទាំងប្រទេស ដែល​មាន​បទបញ្ជា​ដូចខាងក្រោម ÷
១/​មេបញ្ជាការ​កងទ័ពជើងគោក មេបញ្ជាការ​កងទ័ពជើងទឹក ហ្នឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​ចាត់តាំង​កម្លាំង​សហការ​ជាមួយ​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ អាជ្ញាធរ​ដែនដី និង​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​ថែរក្សា​ការពារ​តំបន់​អភិរក្ស​ព្រៃឈើ​ធនធានធម្មជាតិ​ទូទាំង​ប្រទេស​។​

២/​ត្រៀម​ជួយ​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេលវេលា​នៅ​រាល់​សំណើ​ស្នើ​សុំ​របស់​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង​រៀបចំ​ដែនដី​នគ​រុប​ពាណិជ្ជកម្ម​និង​សំណង់ អាជ្ញាធរ​ដែនដី​ហ្នឹង​កងកម្លាំង​សមត្ថកិច្ច​ដែល​មាន​ការពាក់ព័ន្ធ​ដើម្បី​មាន​វិធានការ​បង្ក្រាប​ជា​បន្ទាន់​នៅ​បទល្មើស​ដែល​បាន​កាប់​ទន្ទ្រាន​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​។​

៣/​ចាត់តាំង​កម្លាំង​ធ្វើការ​ស្រាវជ្រាវ រុករក​ជន​ទុច្ចរិត​ដែល​មក​សម្ងំ​លាក់ខ្លួន​នៅក្នុង​តំបន់​អភិរក្ស​ព្រៃឈើ​ធម្មជាតិ​ដែល​មាន​ឧបាយកល​បំភ្លេច​បំផ្លាញ​ព្រៃឈើ និង​កាត់​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ធ្វើឱ្យ​ខូច​សម្រាប់ធ្នាប់ សាធារណៈ​ត្រូវ​មាន​វិធានការ​បង្ក្រាប​ជា​បន្ទាន់​។​

៤/​កងកម្លាំង​ទាំងអស់​ដែល​មាន​ភារកិច្ច​ចូលរួម​សហការ ត្រូវ​ប្រកាន់​ភ្ជាប់​នៅ​វិន័យ​របស់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ដោយ​មិន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​។

៥/​នាយក​ខុទ្ទកាល័យ​អគ្គបញ្ជាការដ្ឋាន មេបញ្ជាការ​កងទ័ពជើងគោក មេបញ្ជាការ​កងទ័ពជើងទឹក មេបញ្ជាការ​កងរាជអាវុធហត្ថ​នៅ​ផ្ទៃ​ប្រទេស និង​ស្ថាប័ន​មាន​ការពាក់ព័ន្ធ ត្រូវ​ចាត់តាំង​អនុវត្ត​បទបញ្ជា​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល