ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចែក​កញ្ចប់​អាហារ​ស្រាយ​បួស​ខែ​រ៉​ម៉ា​ឌន ជូន​ពលរដ្ឋ​ខ្មែរ​-​ឥស្លាម ៣០០​គ្រួសារ នៅ​ក្រុង​កំពង់ចាម​

​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ចែក​កញ្ចប់​អាហារ​ស្រាយ​បួស​ខែ​រ៉​ម៉ា​ឌន ជូន​ពលរដ្ឋ​ខ្មែរ​-​ឥស្លាម ៣០០​គ្រួសារ នៅ​ក្រុង​កំពង់ចាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២៤​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល ន​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចែក​កញ្ចប់​អាហារ​ស្រាយ​បួស​ខែ​រ៉​ម៉ា​ឌន ជូន​បងប្អូន​ប្រជាពលរដ្ឋ​សាសនិក​ខ្មែរឥស្លាម ចំនួន​៣០០​គ្រួសារ ដែល​ជា​ជំនួយ​របស់​អង្គការ​មូ​និធិ​អភិវឌ្ឍន៍​មូស្លីម​កម្ពុជា នៅ​ភូមិ​រកា​ក្រោម សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ក្រោម​វត្តមាន ឯកឧត្តម រ៉ូ​ហ្វី អូស្មាន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ពោធិសាត់ និង​ឯកឧត្តម សឹម សុខ​ព្រី អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ ជនបទ ។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា សុខ​សន្តិភាព​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ការកសាង​ជាតិ​មាតុភូមិ​យេ​ី​ង បច្ចុប្បន្ន​កម្ពុជា​មាន​សុខសន្តិភាព សុខដុម​រម្យ​នីយកម្ម ស្ថិរភាព​ពេញ​លេញលេី​ផ្ទៃ​ប្រទេស និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ ពី​សំណាក់​សម្តេច តេ​ជោ ហ៊ុន សែន ក៏​ដូចជា​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដូច្នេះ​សូម​ឱ្យ​ពុក​ម៉ែ​បងប្អូន​ចូល​រួមចំណែក​ថែរក្សា​សុខ​សន្តិភាព​នេះ ឱ្យបាន​គង់វង្ស ដេ​ី​ម្បី​បន្ត​ការអភិវឌ្ឍន៍​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សាសនិក​ខ្មែរឥស្លាម​ទាំងអស់ ដែល​តែងតែ​ផ្តល់​ការទុកចិត្ត​បោះឆ្នោត​គាំទ្រ ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​នេះ​បាន​បង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់ អំពី​ការស្រលាញ់​ពេញចិត្ត​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន ដើម្បី​ដឹកនាំ​ប្រទេស បន្ត​រក្សា​សន្តិភាព និង​ការអភិវឌ្ឍ​បន្តទៀត និង​សូម​បន្ត​ការគាំទ្រ​នេះ ក្នុង​ការបោះឆ្នោត​អាណត្តិ​ក្រោយៗ​ផងដែរ ។​

​ស្ថិតក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម រ៉ូ​ហ្វី អូស្មាន បាន​ពាំនាំ​ការ​សុខទុក្ខ​ពី​សំណាក់ ឯកឧត្តម អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ជាមួយគ្នា​នោះ ឯកឧត្តម បាន​បន្ត​លើកឡើង អំពី​សមិទ្ធិផល​ដែល​សហគមន៍​ឥស្លាម​កម្ពុជា​ទទួលបាន ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឱ្យ​មាន​សុខដុម​នីយកម្ម​សាសនា មាន​សិទ្ធិ​គោរព​ប្រតិបត្តិ​សាសនា ក៏​ដូចជា​មាន​ការចូល​រួម​អភិវឌ្ឍន៍​ជាតិ និង​សហគមន៍ ដូច្នេះ​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​បោះឆ្នោត​គាំទ្រ​ដល់​រាជរដ្ឋាភិបាល នៅ​គ្រប់​អាណត្តិ ដើម្បី​ជា​ម្លប់​សន្តិភាព​ដល់​សង្គម​ជាតិ​យើង​ទាំងមូល​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល