ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​តុលាការ​ខេត្ត​រតនគិរី កាត់ទោស​ជនល្មើស ៣ នាក់ ជនជាតិ​វៀតណាម ២ នាក់ និង​ខ្មែរ​ម្នាក់ ពី​បទ​ដាក់​អន្ទាក់​ចាប់​កូន​សត្វព្រៃ​តំបន់ការពារធម្មជាតិ​

​តុលាការ​ខេត្ត​រតនគិរី កាត់ទោស​ជនល្មើស ៣ នាក់ ជនជាតិ​វៀតណាម ២ នាក់ និង​ខ្មែរ​ម្នាក់ ពី​បទ​ដាក់​អន្ទាក់​ចាប់​កូន​សត្វព្រៃ​តំបន់ការពារធម្មជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​សាលាដំបូង​ខេត្តរតនគិរី បាន​ចេញ​ដីកា​ដាច់ដោយឡែក​ពីគ្នា នៅ​ថ្ងៃ​ទី ៥ ខែ​មេសា ឆ្នាំ ២០២៤ បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ជនល្មើស ៣ នាក់ ក្នុងនេះ​ជនជាតិ​វៀតណាម ២ នាក់ និង​ខ្មែរ​ម្នាក់ ពីបទ ដាក់​អន្ទាក់​ប្រមាញ់​កូន​សត្វព្រៃ​ដែល​កំពុង​រង​គ្រោះថ្នាក់ និង​លួច​ឆ្លងដែន​ខុសច្បាប់ នៅ​តំបន់ការពារធម្មជាតិ ឧទ្យាន​ជាតិ​អូរយ៉ាដាវ ។​

​ជន​ទាំង​ល្មើស​ទាំង ៣​នាក់​មាន​ឈ្មោះ
១. កា​ប៉ូ​យ ស៊ឺង ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ​ចា​រ៉ា​យ សញ្ជាតិ​វៀតណាម ប្រព្រឹត្ត​នៅ​ចំណុច​ប៉ុស្តិ៍​អូរ​តាង ក្នុង​តំបន់ការពារធម្មជាតិ ឧទ្យាន​ជាតិ​អូរយ៉ាដាវ ស្ថិតក្នុង​ភូមិ​ដរ​តូច ឃុំ​យ៉ា​ទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ២០២៤ ជា​បទល្មើស​ព្រហ្មទណ្ឌ មាត្រា ៥៦ ចំណុច​៣ មាត្រា ៦១ ចំណុច​៥ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ និង​មាត្រា ២៩ កថាខណ្ឌ​១ នៃ​ច្បាប់​អន្តោប្រវេសន៍ ។​
២. រ​ចំ គៀ​វ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ​ចា​រ៉ា​យ សញ្ជាតិ​វៀតណាម ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ២០២៤ ជា​បទល្មើស​ព្រហ្មទណ្ឌ មាត្រា ៥៦ ចំណុច​៣ មាត្រា ៦១ ចំណុច​៥ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ និង​មាត្រា ២៩ កថាខណ្ឌ​១ នៃ​ច្បាប់​អន្តោប្រវេសន៍ ។​
៣. ង៉ែ​ម ស៊ី ភេទ​ប្រុស អាយុ ២៥ ឆ្នាំ សញ្ជាតិ​ខ្មែរ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី ២ ខែ​មេសា ឆ្នាំ ២០២៤ ជា​បទល្មើស​ព្រហ្មទណ្ឌ មាត្រា ៥៦ កថាខណ្ឌ ២ ចំណុច​៣ មាត្រា ៦១ កថាខណ្ឌ​២ ចំណុច​៥ នៃ​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ។​

​នេះ​ជា​ការអនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​បរិស្ថាន ជា​អ្នកតាមដាន និង​អនុវត្ត​នៃ​ច្បាប់ ដែល​កំណត់​ក្របខណ្ឌ​នៃ​ការគ្រប់គ្រង ការអភិរក្ស ការអភិរក្ស​ជីវៈចម្រុះ និង​ការធានា​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ​ប្រកប​ដោយ​និរន្ត​ភាព ។​

​នេះ​ជា​ការព្រមាន ចំពោះ​ជន​ណាក៏ដោយ ដែល​បំពាន​ទៅលើ​ច្បាប់ មិន​ឲ្យ​រួច​ខ្លួន មាន​វាសនា​ត្រូវ​ទទួល​ទោស​ជា​កំហិត ហើយក៏​ជា​ការព្រមាន​ដល់​ជនល្មើស​ទាំងឡាយ​ណា ដែលរ​ណ​លោភ​បំពាន បំផ្លាញ​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ទាំងអស់ លើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល