ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ដី​បំ​រ៉ុង​ទុក​ទំហំ​៤៥​ហិកតា​ត្រូវបាន​អ្នកមាន​លុយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​លក់​យក​លុយ​ចែកគ្នា ពលរដ្ឋ​សំណូមពរ​ឱ្យ​អភិបាលខេត្ត​កំពង់ឆ្នាំង​ដោះស្រាយ​

ដី​បំ​រ៉ុង​ទុក​ទំហំ​៤៥​ហិកតា​ត្រូវបាន​អ្នកមាន​លុយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​លក់​យក​លុយ​ចែកគ្នា ពលរដ្ឋ​សំណូមពរ​ឱ្យ​អភិបាលខេត្ត​កំពង់ឆ្នាំង​ដោះស្រាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ឆ្នាំង​៖ ដី​បំ​រ៉ុង​ទុក​១០​ភាគរយ ស្មើនឹង​៤៥​ហិកតា​របស់​រដ្ឋ ស្ថិតនៅក្នុង​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​ដែល​គេ​ហៅថា​ជា​ដី​ចាក់​សំរាម នៅពេលនេះ​ត្រូវបាន​ក្រុម​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ យកឈ្មោះ ប្រជាពលរដ្ឋ ឈរ​ឈ្មោះ​ដើម្បី​ធ្វើ​លិខិត​ទិញ​លក់​និង​រត់​ការបង់ពន្ធ​ត្រឹម​ខេត្ត​ដោយ​មាន ឈ្មោះ​លោក​ឈឹម ធុល ដែល​ពលរដ្ឋ​ស្គាល់​ថា ត្រូវជា​ប្អូនថ្លៃ​របស់​ឯកឧត្តម ឈួ​រ ចាន់ឌឿ​ន អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង លក់​បន្ត​ទៅ​ឱ្យ​អ្នក​មាន​លុយ​នៅ​ឯ​រាជធានី​ភ្នំពេញ​យក​លុយ​ដើម្បី​ចែក​គ្នា​ដាក់​ហោប៉ៅ មិន​ខ្លាច​ច្បាប់ទម្លាប់​ឡើយ ប្រជាពលរដ្ឋ ដាក់​ការសង្ស័យ​ថា​បើ​គ្មាន​ការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ​ទេ ក៏​មិន​អាច​រលូន​បែបនេះ​ដែរ​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ និយាយ​ក្នុង​លក្ខ័ណ​មិន​បញ្ចេញ​ឈ្មោះ​ថា ការឃុបឃិត​គ្នា​លក់​ដី​បំ​រ៉ុង​ទុក​របស់​រដ្ឋ​នេះ មាន​ឈ្មោះ​កែវ មករា ជា​អ្នកទិញ ហើយ​យកទៅ​លក់​បន្ត​ឲ្យ​អ្នកមាន​លុយ​ដែល​រស់​នៅ​ភ្នំពេញ​ក្នុង​នោះ​ក៏​មាន​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​បាន​ចូលរួម​សម្របសម្រួល​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ក្រសាំង​ដុះ​ឡើង​ឃុំ​ក្បាលទឹក​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង សូម​អំពាវនាវ​តាមរយ​អ្នកសារព័ត៌មាន​ឲ្យបាន​ចុះ​ផ្សព្វផ្សាយ​ឱ្យបាន​ដឹង​ទៅ​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​ជា​ពិសេស ឯកឧត្តម​ស៊ុន សុ​ណ្ណា​រិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា​ជួយ​ពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​ផង​ទាន​។ ហេតុអ្វី​ក៏​ហ៊ាន​យក​ដី​ដែល​ជា​សម្បត្តិ​រដ្ឋ​យកទៅលក់​ឱ្យ​ក្រុម​ឈ្មួញ​ទៅវិញ​.?​។​

​គួរ​រំលឹក​ផងដែរ​ថា ដី​នេះ​គឺជា​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២​ក្រោយពេល​និស្សិត​ចុះ​វាស់វែង​ដី​១០​ភាគរយ​(10% )​ដី​ដែល​មាន​ទំហំ​៤៥​ហិកតា​ត្រូវបាន​កាត់​ឆ្វៀល​ពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដាក់​ជា​ដី​ចាក់​សម្រាម បម្រើការ​ឲ្យ​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ដែល​ជា​ដី​របស់​រដ្ឋ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ដី​១០​ភាគរយ​( 10% )​ដែល​គេ​ហៅថា​ជា​ដី​ចាក់​សំរាម​នោះ​ក៏​ប៉ុន្តែ​កន្ល​ទៅ​មាន​គ្រឿង​ចាក់​ជាច្រើន​គ្រឿង​បាន​ធ្វើ​សកម្មភាព​ឈូសឆាយដី​និង​មាន​ការហ៊ុំព័ទ្ធ​ដោយ​របង​គ្មាន​ឱ្យ​នរណា​ទៅ​ធ្វើការ​ឬ​មក​រំខាន ពី​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​សោះឡើយ ដូច​ពាក្យ​ប្រជាពលរដ្ឋ​ពោលថា​(​កន្ទេល​ធំ បន្លំ​ដេក​) អ្វី​ដែល​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​នោះ​ខ្លាច​សម្បត្តិ​របស់​រដ្ឋ​ត្រូវ​បាត់បង់​ដោយសារ​ក្រុម​ឈ្មួញ​ទុច្ចរិត​និង​មន្ត្រី​ខិលខូច​មួយចំនួន​តូច​ដែល​គិតតែ​ពី​ប្រយោជន៍​ខ្លួន​។​

​ដោយឡែក លោកស្រី សឹម រ៉ុន មេឃ​ក្បាច់​ទឹក បានឲ្យ​សារព័ត៌មាន​យើង​ដឹង​តាម​ទូរ​សព្ទ ទីតាំង​ដី​ខាងលើ​នោះ​គឺ​ដី​ប្រជាពលរដ្ឋ​មាន​លិខិត​កាន់កាប់ តាំង​ពី​មេឃុំ​ចាស់​មួយ​ម្ល៉េះ​លោកស្រី​មិន​បានដឹង​ទេ​. ហើយ​លោក​ស្រី​ថា​មិន​មាន​ទីតាំង​ដី​បម្រុង​ទុក្ខ​របស់​រដ្ឋ​សម្រាប់​ចាក់សំរាម​នោះដែរ ប្រហែល​អ្នកសារព័ត៌មាន​ច្រឡំ​ទីតាំង​ទេ​ដឹង​។​

​បើ​យោង​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង សូម​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​អង្គភាព​សារព័ត៌មាន​យើង​ដឹង​ថា ដី​បម្រុង​ទុក​១០​ភាគរយ​(10% )​ដែល​មាន​ទំហំ​៤៥​ហិកតា​ត្រូវបាន​កាត់​ឆ្វៀល​ពី​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដាក់​ជា​ដី​ចាក់​សម្រាម បម្រើការ​ឲ្យ​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ដែល​ជា​ដី​របស់​រដ្ឋ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ដី​១០​ភាករយ​( 10% )​ដែល​គេ​ហៅថា​ជា​ដី​ចាក់​សំរាម​នោះ ត្រូវបាន​ក្រុម​ឈ្មួញ​និង​មន្ត្រី​ខិលខូច​មួយចំនួន​តូច​ឃុបឃិត​ចែក​គ្នា​ម្នាក់​បន្តិច​ម្នាក់ៗ​តាម​សេនា​ន​យោ លក់​យក​លុយ​ដាក់​ហោ​ប៉ាវ​រៀងៗ​ខ្លួន នេះ​មិន​ខុស​ពី​បទ​ចម្រៀង​មួយ​បទ​គេ​តែង​ច្រៀង​ថា​(​ទន្សោង​គោព្រៃ​)​។​

​តែ​ទោះជា​យ៉ាង​នេះ​ប្រជាពលរដ្ឋ​ទទូច​ស្នើសុំ ដល់​ឯកឧត្តម​ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង សូម​ឯកឧត្តម មេត្តា​ដាក់​កម្លាំង​មន្ត្រី​ដែល​មាន​សមត្ថកិច្ច មាន​សុភ័ក្ត​វិនិច្ឆ័យ​លើ​ករណី​ដី​ទំហំ​៤៥​ហិកតា​ដែល​ស្ថិត​នៅ​ចំណុច​ផ្លូវ​កៀន​ស្ពាន​ក្នុងភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​ផង​ទាន​ពុំ​ដូច្នេះ​ទេ​ដី ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​ត្រូវ​បាត់បង់​ដោយសារ​ក្រុម​ឈ្មួញ​ទុច្ចរិត​និង​មន្ត្រី​ខិលខូច​មួយចំនួន​តូច​នេះហើយ​ជា​អ្នក​ដើមចម​បំផ្លិចបំផ្លាញ​សម្បត្តិ​ធនធានធម្មជាតិ​របស់ រដ្ឋ​ដែល​មាន​តម្លៃ​មហាសាល​មិន​អាច​កាត់ថ្លៃ​បាន​។​

​ខាង​អង្គភាព​យើងខ្ញុំ ចុះ​ផ្សព្វផ្សាយ​នេះ​គ្មាន​ចេតនា​ណាមួយ​មូល​បង្កាច់​លើ​បុក្គល​ណាមួយ​ឡើយ បើ​ខាង​សាមីខ្លួន​បាន​លឺ​កើតទុក្ខ​មិន​សុខចិត្ត​អាច​តេ​មក​កាន់​អង្គភាព​យើងខ្ញុំ​បាន រងចាំ​ការណ៌បកស្រាយ​រាល់​បញ្ហកា​រ​ចុះ​ផ្សព្វផ្សា​យ​ខាងលើនេះ សូម​អរគុណ​សូម​គោរព​លា​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល