ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៅ​ស្រុក​ក្រគរ​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៅ​ស្រុក​ក្រគរ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​កងរាជអាវុធហត្ថ នគរបាលជាតិ និង​កម្លាំង​ជលផល ដែល​មាន​ភារកិច្ច​ប្រចាំ​ការឈរជើង​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប និង​ភូមិសាស្ត្រ​ជ្រោយ​ស្តី ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ គ​.​ស ២០២៤​ដែល​នឹង​ចូល​មកដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​
​ពិធី​នេះ នៅ​អនុវិទ្យាល័យ បឋមសិក្សា កំពង់​លួង ឃុំ​កំពង់​លួង ស្រុក​ក្រគរ ព្រឹក​ថ្ងៃ​ពុធ ២​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ ។​

​អមដំណើរ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា មាន​ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោ​សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ព្រមទាំង​មន្ត្រីរាជការ​សាលាខេត្ត ឯកឧត្តម​តំណាង​រដ្ឋបាល​ជលផល លោក​ឧត្តមសេនីយ៏ទោ ស សំបូ​រធន នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៏ទោ ស្នងការ ស្នងការដ្ឋាន​ទាំង​៧ និង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំណុះ​បញ្ជាការដ្ឋាន​អ​.​ហ​.​ផ​.​ទ​។​

នៅក្នុង​ឱកាស​នៃ​ការជួប​សួរសុខទុក្ខ និង​សំណេះសំណាល​នេះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៏ សៅ សុខា បាន​នាំយក​ថវិការ​ចំនួន​៥.៦០០.០០០​រៀល​(​ក្នុង​០១​នាក់ = ១០០.០០០​រៀល​)​ទឹក​ភេសជ្ជៈ​បា​កាស់​ចំនួន ៣០​កេស​ដើម្បី​ឧបត្ថម្ភ​ជូន​កងកម្លាំង​។ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ឧបត្ថម្ភ​បន្ថែម​នូវ​អង្ករ​ចំនួន ០១​តោន និង​ស្រា​បៀរ​គ្រុឌ​ចំនួន ៥០​កេស​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល