ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​គណៈកម្មការ​គ្រប់គ្រង​សាលា​មតេយ្យ ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន ជួយ​ចូលរួម​ជា​ថវិកា​ដើម្បី​កសាង​សាលា​បង្ហើយ ដោយ​មាន​ការខ្វះខាត​

​គណៈកម្មការ​គ្រប់គ្រង​សាលា​មតេយ្យ ធ្វើការ​អំពាវនាវ​ដល់​សប្បុរសជន ជួយ​ចូលរួម​ជា​ថវិកា​ដើម្បី​កសាង​សាលា​បង្ហើយ ដោយ​មាន​ការខ្វះខាត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​ព្រៃវែង​៖ សាលា​មតេយ្យ​មួយ​ខ្នង​ដែម​មានចំនួន​៥​បន្ទប់ កំពុងតែ​ធ្វើ​ការកសាង មិនទាន់​រួចរាល់​នៅ​ឡើយ ខណៈ​ដែល​កំពុង​ខ្វះខាត​ដំបូល​ទាំងស្រុង គណៈកម្មការ​បង្ខំចិត្ត​ធ្វើការ​អំពាវនាវ ស្នើសុំ​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ផង​។​

​លោកតា ធឿន ជា​គណៈកម្មការ​ទ្រទ្រង់​ក្នុង​ការកសាង​សាលា​មតេយ្យ​ខាងលើនេះ មានប្រសាសន៍ថា​÷ ដោយ​មើលឃើញ​ពី​ការលំបាក​ខ្វះខាត​នូវ​សាលារៀន​ពិសេស​សាលា​មតេយ្យ​នេះ​តែម្ដង ពីព្រោះ​ថា​ក្មេងៗ​ជាច្រើន ពិបាក​ក្នុង​ការរៀនសូត្រ ទើប​រូបគាត់​បាន​ប្រជុំពិភាក្សា​ជាមួយ​គណៈកម្មការ​អាចារ្យវត្ត​និង​អ្នកស្រុក​អ្នកភូមិ បាន​រៃអង្គាស​ជា​ថវិកា​ដើម្បី​កសាង​សាលា​មតេយ្យ​នេះ​ឡើង ដែល​ស្ថិតនៅក្នុង​ភូមិ​ពោធិ៍​រៀង​ជើង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ខេត្ត​ព្រៃវែង​។​

​គណៈកម្មការ​គ្រប់គ្រង​សាលា​មតេយ្យ លោក តា ធឿន មានប្រសាសន៍​បន្ត​ថា ការកសាង​សាលា​មតេយ្យ​នេះ​ឡើង​គឺ ក្នុង​គោលបំណង​តែ​មួយ​គ​ត​ចង់​ឱ្យ​ចៅៗ​តូចៗ (​ក្មេងជំនាន់ក្រោយ​)​បាន​សិក្សា​រៀនសូត្រ​នៅ​ជិត​ផ្ទះ​។ ហើយ​ការសាងសង់​សាលា​មតេយ្យ​នេះ មិន​មាន​ការឧបត្ថម្ភ​ពី​ឯកឧត្តម ឬ​លោក​ឧកញ៉ា អ្នកឧកញ៉ា​ណា​នោះទេ គឺ​បានមកពី​ការ​រៃ​អង្គា​ពី​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត និង​អ្នកស្រុក​អ្នក​ភូមិ​ដោយ​កំណត់​តាម​គ្រួសារ ព្រមទាំង​សប្បុរសជន​ខ្លះៗ​។ ហើយ​ការកសាង​តាំង​ពី​ក្រោម​រហូត​មកដល់​ប៉ុណ្ណេះ​គឺ​ចំណាយ​ថវិកា​អស់​មួយចំនួន​។

​លោកតា ធឿន បាន​បញ្ជាក់បន្ថែម​ថា ការកសាង​សាលា​មតេយ្យ បាន​ប្រហែល​៦០​ភាគរយ​(៦០%)​ប៉ុណ្ណោះ ហើយ ពេលនេះ​គឺ មាន​ការខ្វះខាត​ក្បឿង​ប្រក់​ដំបូល​ទាំងស្រុង ហើយ​ដំបូល​នេះ​ដែរ​ខ្ទង់ចំណាយ​អស់​ថវិកា​ជាច្រើន​ពាន់​ដុល្លារ ទើប​សម្រេចចិត្ត​ធ្វើការ​អំពាវនាវ ក្រែង​មាន​សប្បុរសជន​ជួយ​បាន​កសាង​រួចរាល់​ក្នុង​ពេល​ឆាប់ៗ​នេះ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល