ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​ក្រសួង​ធនធានទឹក និង​ឧតុនិយម​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​ក្រសួង​ធនធានទឹក និង​ឧតុនិយម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ពុធ ២​កើត ខែ​ចេត្រ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤​។ វិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត សូម​អបអរសាទរ និង កោតសរសើរ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​នៃ​ក្រសួង​ធនធានទឹក និង ឧតុនិយម និង ស្ថាប័ន ក្រោម​ឱវាទ ដែល​បាន​ប្ដេជ្ញាចិត្ត​ខ្ពស់ និង ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​, ការអភិរក្ស និង​ការអភិវឌ្ឍ​ធនធានទឹក និង​ឧតុនិយម​។ សម្តេច​ធិបតី បាន​មានប្រសាសន៍​បន្ត​ថា សមិទ្ធផល និង​វឌ្ឍនភាព ក្នុង​វិស័យ​ធនធានទឹក និង ឧតុនិយម នឹង​មិន​អាច​កើតមាន នោះទេ​, ប្រសិនបើ​កម្ពុជា​ពុំ​មាន​សន្តិភាព​ពេញលេញ​, ស្ថិរភាព​នយោបាយ និង សន្តិសុខ សង្គម​។ កម្ពុជា​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន​ឆ្នាំ ដោយសារ​សង្គ្រាម​។ រយៈពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ ដែល​កម្ពុជា​សម្រេចបាន​សុខ​សន្តិភាព​ពេញលេញ និង​ឯកភាព​ជាតិ នៅ​ទូទាំង​ប្រទេស តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៥, ដោយ​រាជរដ្ឋាភិបាល​បាន​អនុវត្ត យុទ្ធសាស្ត្រ​ត្រីកោណ និង យុទ្ធសាស្ត្រ​ចតុកោណ​ទាំង​៤ ដំណាក់កាល ប្រកបដោយ​ជោគជ័យ និង សម្រេច​បាន​សមិទ្ធផល​ធំៗ​ជាច្រើន លើ​គ្រប់​វិស័យ​, ទាំង​វិស័យ នយោបាយ​, សង្គម និង សេដ្ឋកិច្ច ដែល​ធ្វើឱ្យ​កម្ពុជា​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​គួរ​ជាទី​មោទនៈ ទាំង​នៅក្នុង​តំបន់ និង នៅលើ​ឆាក​អន្តរជាតិ​។​

​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវ​បន្ត​អនុវត្ត​តួនាទី និង ភារកិច្ច​របស់​ខ្លួន ដោយ​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​មូលដ្ឋាន​គ្រប់​រាជធានី​-​ខេត្ត ក្នុង​ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ជុំវិញ​បឹង​ទន្លេសាប និង ជំរុញ​បញ្ចប់​ការធ្វើ បច្ចុប្បន្នភាព​ផែនទី​តំបន់ ១ តំបន់​២ និង តំបន់​៣ នៃ​តំបន់​ទន្លេសាប និង​ធ្វើ​ការបោះបង្គោល​ព្រំ ព្រមទាំង​ការទប់ស្កាត់​រាល់​ការទន្ទ្រាន​កាន់កាប់​ដី​ក្នុង​អាង​ស្តុក​ទឹក​, ដីព្រៃ​លិច​ទឹក​, ការចាក់ដី និង ថ្ម​ចូលក្នុង​ទន្លេ ស្ទឹង អូរ និង បឹងបួរ នៅ​ទូទាំង​ប្រទេស​។ រយៈពេល​៧០​ថ្ងៃ​មក​នេះ ក្រុម​ការងារ​ចម្រុះ បាន​ចុះ​ធ្វើការ ហើយ​បញ្ចប់​ការ​ធ្វើ​បច្ចុប្បន្នភាព លើ​ការកំណត់​ព្រំ​លើ​ទីតាំង​ដី​នៅ​តំបន់​ទន្លេសាប​។ កិច្ចការ​ការពារ​ដី​អភិ​រក្សា​បឹង​ទន្លេសាប ត្រូវតែ​បន្ត​ធ្វើ​ដោយ​គ្មាន​ដកថយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រសួង​ធនធានទឹក និង ឧតុនិយម ត្រូវ​បន្ត​ពង្រីក​សក្តានុពល​ប្រភព​ផ្គត់ផ្គង់​ទឹក តាមរយៈ​ការកសាង​ទំនប់​អាង​ស្តុក​ទឹក និង ប្រព័ន្ធ​ចែកចាយ​ទឹក​ប្រកបដោយ​គុណភាព និង​ជឿ​ទុកចិត្តបាន ដោយ​ផ្អែក​លើ​ការសិក្សា​ប្រកប​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ដើម្បី​ធានាបាន​នូវ ការផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់​ដល់​ការប្រើប្រាស់​ទឹក​ស្អាត​ប្រចាំថ្ងៃ និង​សម្រាប់​បម្រើ​ឱ្យ​ផលិតកម្ម​លើ​គ្រប់​វិស័យ ក៏ដូចជា​ជួយ​ដល់​ការកាត់បន្ថយ​គ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួត​។​

​សម្តេច​សូម​លើកទឹកចិត្ត​ឱ្យ ក្រសួង​ធនធានទឹក និង ឧតុនិយម បន្ត​កិច្ចសហការ​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពី​លទ្ធភាព​ថវិកា​សម្រាប់​ការកសាង និង ការជួសជុល​ថែទាំ សំណង់​ការងារ​ទឹក និង ជាមួយ​ដៃគូ​អភិវឌ្ឍ និង ស្ថាប័ន​ផ្តល់​ជំនួយ​នានា ដើម្បី​កៀរគរ​ថវិកា សម្រាប់​គាំទ្រ​ដល់​ការគ្រប់គ្រង​, ការអភិរក្ស និង ការអភិវឌ្ឍ​ធនធាន​ទឹក​នៅ​កម្ពុជា​។​

​សម្តេច​ធិបតី​បាន​ស្នើ​ឲ្យ​ក្រសួង​ធនធានទឹក និង ឧតុនិយម ត្រូវ​បន្ត​ពង្រីក​សក្តានុពល​ប្រភព​ផ្គត់ផ្គង់​ទឹក តាមរយៈ​ការកសាង​ទំនប់​អាង​ស្តុក​ទឹក និង ប្រព័ន្ធ​ចែកចាយ​ទឹក​ប្រកបដោយ​គុណភាព និង​ជឿ​ទុកចិត្តបាន ដោយ​ផ្អែក​លើ​ការសិក្សា​ប្រកប​ដោយ​លក្ខណៈ​វិទ្យាសាស្ត្រ ដើម្បី​ធានាបាន​នូវ​ការផ្គត់ផ្គង់​ទឹក​គ្រប់គ្រាន់ ដល់​ការប្រើប្រាស់​ទឹកស្អាត​ប្រចាំថ្ងៃ និង សម្រាប់​បម្រើ​ឱ្យ​ផលិតកម្ម​លើ​គ្រប់​វិស័យ ក៏ដូចជា​ជួយ​ដល់​ការកាត់បន្ថយ​គ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួត ។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បាន​សម្រេច​ឱ្យ​អនុវត្ត​គម្រោង​តម្លៃ​ប្រមាណ ៣០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​ភ្នំពេញ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​ទៀតថា តាម​ការព្រមាន​ជា​មុន​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ កន្លងទៅ​, ចាប់ពី​ឆ្នាំ​២០២៣ ដល់ ឆ្នាំ ២០២៧ សីតុណ្ហភាព​នៅលើ​ភពផែនដី​នឹង ឡើង​ក្តៅ​ខ្លាំង​បំផុត​ដែល​ពុំ​ធ្លាប់​ជួបប្រទះ​ពីមុនមក ដែល​ជា​លទ្ធផល​នៃ​បន្សំ​បាតុភូត​ពីរ គឺ​ឥទ្ធិពល​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង បាតុភូត​ឧតុនិយម​អែល​នី​ណូ (El Nino), ដែល​ការណ៍​នេះ នឹង​អាច​ធ្វើឱ្យ​មាន​ភ្លៀង​ព្យុះ​, គ្រោះរាំងស្ងួត​ចម្លែក​, ប្តូរ​ទម្លាប់​អាកាសធាតុ ដែល​កន្លែង​ខ្លះ​មាន​ភ្លៀង​ច្រើនពេក និង កន្លែង​ខ្លះ​កាន់តែ​រាំងស្ងួត​ខ្លាំង​ជា​ដើម​។​

​នៅក្នុង​ឱកាស​បិទ​សន្និបាត​នេះ សម្ដេច​មហា​បបរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​ល្អ​មួយចំនួន នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល