ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​

បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​ត្បូងឃ្មុំ​៖​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សង្ក្រាន្ដ​ឆ្នាំ​ថ្មី ដែល​ជា​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ គ្រប់​បណ្ដា​ភូមិ ស្រុក រាជធានី ខេត្ត ទូទាំង​ប្រទេស ដេ​ី​ម្បី​អបអរសាទរ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី ដែល​ត្រូវ​នឹង​ឆ្នាំរោង ឆ​ស័ក ពុទ្ធ​ស័ក​រាជ ២៥៦៧ ឈានចូល ២៥៦៨ ក្នុង​គ្រឹះ​ស័ក​រាជ ២០២៤​។​

​បេ​ី​ក្រឡេ​កមេីល​ទៅ​មួយ​ជ្រុង នៃ​ខេត្ត​ត្បូងឃ្មុំ​វិញ ស្រុក​អូររាំងឪ ក៏​បាន​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ដែរ ដោយ​ហៅ​ថា សង្ក្រាន្ត​អូររាំងឪ​២០២៤ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​កា​ងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​អូររាំងឪ និង​ស្រុក​ពញាក្រែក រួម​ជាមួយ​រដ្ឋបាល​ស្រុក​អូររាំងឪ បាន​រៀបចំ​នៅ បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​រយៈពេល ០៥ ថ្ងៃ រាប់​ពី​ថ្ងៃ​ទី ១២ ដល់​ថ្ងៃ​ទី ១៦ ខែ​មេសា ឆ្នាំ​២០២៤​។​

​ពិធី​សង្ក្រាន្ត​អូររាំងឪ​នេះ បាន​ចាប់ផ្ដើម​ប្រកាសបេ​ី​ក​ដំណើរការ​ឱ្យ​ភ្ញៀវទេសចរណ៍​ចូលរួ​ម​កម្សាន្ត នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​លោកជំទាវ ជា សុ​ផា​កន្នី រួមទាំង​មន្ដ្រី​អ្នកមុខអ្នកការ ក្រសួង​បរិស្ថាន និង​មន្ដ្រី​មូលដ្ឋាន​ស្រុក ខេត្ត​ត្បូងឃ្មុំ​ផងដែរ និង​បិទ​បញ្ចប់​ពិធី​សង្ក្រាន្ត​អូររាំងឪ​វិញ​នៅ​ថ្ងៃទី ១៦ ខែ​មេសា ក្រោម​អធិបតីភាព ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ ក្រសួង​បរិស្ថាន ដែល​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត​។​

​បេីតា​ម​របាយការណ៍​ពី​មន្ដ្រី​ក្នុង​ស្រុក​អូររាំងឪ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​សារព័ត៌មាន​យេ​ី​ង​ថា ក្នុង​អំឡុង​ពេល​ប្រមាណ ០៥​ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​សង្ក្រាន្ត​អូររាំងឪ​នេះ មាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​មក​ពី​គ្រប់ទិសទី​ចូលរួម​កម្សាន្ត​សប្បាយ ប្រមាណ​ជាង ១០៣,០០០​នាក់ សម្រាប់​ថ្ងៃបេ​ី​ក​ទី​១២ ខែ​មេសា មាន​ចំនួន​ប្រមាណ ១២,៥០០​នាក់ ថ្ងៃទី​១៣ មាន​ចំនួន ១៧,៥០០​នាក់ ថ្ងៃទី​១៤ ខែ​មេសា មាន​ចំនួន ២២,៥០០​នាក់ ហើយ​ថ្ងៃ​ទី​១៥ ខែ​មេសា មាន​ចំនួន ២៥,៥០០​នាក់ និង​ថ្ងៃ​ទី​១៦ ខែ​មេសា ត្រូវ​នឹង​បិទ​បញ្ចប់​សង្ក្រាន្ត​មាន​ចំនួន ២៦,០០០​នាក់​។ របាយការណ៍​ខាងលើ​ជា​ចំនួន​ប្រហាក់ប្រហែល ដែល​ទទួលបាន​ពី​មន្ដ្រី​ស្រុក​អូររាំងឪ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​។​

​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ រដ្ឋបាល​ស្រុក និង​ក្រុម​កា​ងារ​ក្រសួងបរិស្ថាន បាន​រៀបចំឡេីង​ក្នុង​ទំហំ​ដី​ប្រមាណ​ជា​ជាង ០៣ ហិកតា ក្នុង​បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត ដោយ​មាន​លក្ខណៈ​ជា​ប្រពៃណី វប្បធម៌ សាសនា និង​ការកម្សាន្ត មានដូចជា ក្លោងទ្វារ​រចនា​បែបបទ​ខ្មែរ ធ្វើ​ឫស្សី តុបតែង​ដោយ​គ្រឿង​សម្រាប់​បុរាណ ដោយ​មាន​សរសេរ​ជា​អក្សរ សង្ក្រាន្ត​អូររាំងឪ​២០២៤ និង​ភ្ជាប់​នូវ​ពាក្យស្លោក​របស់​ក្រសួង​បរិស្ថាន “​ថ្ងៃនេះ ខ្ញុំ​មិន​ប្រេី​ថង់​ប្លា​ស្ទិក​ទេ​” និង “​យេ​ី​ង​រួម​កម្លាំង​គ្នា ការពារ​បរិស្ថាន​កម្ពុ​ជា​” រីឯ​ខាង​ក្នុង​បរិវេណ​វិញ មាន​រៀបចំ ទីតាំង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​សណ្ឋាន និង​ទីតាំង​ក្រប​ដោយ​ស្លឹកត្នោត មួក​ស្លឹក ក្រមា និង​ឆ័ត្រ​ចម្រុះ​ពណ៌​ជាច្រើន អម​ដោយ​ដេ​ី​ម​ឈេ​ី​លំអ ផ្លែឈេ​ី រទេះ និង​ចម្បេ​ី​ង ព្រមទាំង​មាន​ភ្លើងពណ៌​លំអ​ជា​ដេ​ី​ម​។ មួយ​វិញ​ទៀត​មាន​ស្ដង់​ពិព័រណ៍​ផលិតផល​ក្នុងស្រុក​អូររាំងឪ ដោយ​បណ្ដា​ឃុំ​ផ្សេងៗ ក្នុងស្រុក​បាន​ដាក់តាំង​បង្ហាញ​អំពី​សម្មតិ​ផល​ដែល​បណ្ដា​ឃុំ​នីមួយៗ​មាន ព្រមទាំង​មាន​ស្ដង់​ចំណីអាហារ​ជាច្រើន​ប្រភេទ​ផងដែរ​។ ម្យ៉ាងទៀត​ក្នុង​ការរៀបចំ​អបអរសាទរ​សង្ក្រាន្ត​អូររាំងឪ ក៏​មាន​ការប្រកួត​បាល់​ទះ​កម្រិត​សិស្ស​វិទ្យាល័យ និង​មហាជន ដេ​ី​ម្បី​ជ្រើសរើស​ចំណាត់ថ្នាក់​លេខ ក្នុង​ទទួលបាន​រង្វាន់​លេីក​ទឹកចិត្ដ​ផងដែរ​។ អ្វី​ដែល​គួរឱ្យ​កត់សម្គាល់ សម្រាប់​មហាជន និង​ភ្ញៀវ​ទេសចរណ៍​មក​សប្បាយ​រីករាយ​នោះ​គឺ​មាន​តំបន់​ត្រជាក់ចិត្ត ព្រមទាំង​ការប្រគំ​តន្ត្រី រាំ​លេង​កម្សាន្ត​ក្រោម​តំណក់​ទឹក ជាមួយ​តារាចម្រៀង​ល្បីៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​និយាយ​ជា​រួម ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី គ្រប់ទិសទី​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​ប្រព្រឹត្តិទៅបាន​ដោយ​រលូន និង​សប្បាយរីករាយ ក៏​ព្រោះ​កម្ពុជា​មាន​សន្ដិភាព ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​ធ្វើឱ្យ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស មាន​សេរីភាព និង​កម្សាន្ត​សប្បាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​គូសបញ្ជាក់​ផងដែរ មហាជន​ដែល​បាន​មក​កម្សាន្ត​ក្នុង​ពិធី​សង្ក្រាន្ត ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ និង​កោតសរសើរ​មិន​ដាច់​ពី​មាត់ នូវ​សមិទ្ធផល​ថ្មី ដែល​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បង្កើតឡើង​ក្នុង​បរិវេណ​ឧទ្យាន​ទន្លេ​ស្ងួត ដូចជា សួន​កម្សាន្ត​កុមារ សួនផ្កា​ស​ស្បៃរឿង ១​លាន គុម្ព និង​សង្ក្រាន្ត​នេះ​ផ្ទាល់​ផងដែរ​។ មហាជន បាន​បន្ដថា គាត់​ពិតជា​មាន​សេចក្ដីត្រេកអរ​យ៉ាងខ្លាំង និង​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​ស្រុក​អូររាំងឪ​មាន​ការអភិវឌ្ឍន៍​បែបនេះ ជា​ពិសេស​តំបន់​ឧទ្យាន​ទន្លេ​ស្ងួត ដែល​ធ្លាប់តែ​ស្ងាត់ជ្រងំ ប្រែជា​អ៊ូអរ មាន​មនុស្ស​រាប់​ម៉ឺន​នាក់​មក​កម្សាន្ដ និង​ទទួលបាន​នូវ​អារម្មណ៍​ប្លែក ដែល​នឹក​ស្មាន​មិន​ដល់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល