ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

អុញ​នោះ​! ថា​ហើយ​ថា ម៉ា​ដំបរ​គឺ​ស្មើនឹង​បួន​នោះ​ទេ​? អង្ករ​ជិត​ក្លាយជា​បាយ​ទៅហើយ ប៉ុន្តែ​ពេល​នេះ​ប្រែក្លាយ​ជា​បាយ​ឆៅ​អស់​ទៅហើយ​…​ប្រាប់​ហើយ​កុំ​ឡាយ​ក្តែងៗ​ថា​ជួយ​ពលរដ្ឋ​ក្រីក្រ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភារៈ​ត្រលប់​យក​ទៅ​វិញ​ជាបន្ទាន់​

អុញ​នោះ​! ថា​ហើយ​ថា ម៉ា​ដំបរ​គឺ​ស្មើនឹង​បួន​នោះ​ទេ​? អង្ករ​ជិត​ក្លាយជា​បាយ​ទៅហើយ ប៉ុន្តែ​ពេល​នេះ​ប្រែក្លាយ​ជា​បាយ​ឆៅ​អស់​ទៅហើយ​…​ប្រាប់​ហើយ​កុំ​ឡាយ​ក្តែងៗ​ថា​ជួយ​ពលរដ្ឋ​ក្រីក្រ ពេល​នេះ​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភារៈ​ត្រលប់​យក​ទៅ​វិញ​ជាបន្ទាន់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​÷អង្គភាព​សារព័ត៌មាន​យើង​ទទួលបាន​ប្រភព​ព័ត៌មាន​មួយ​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ទទួលបាន​ពត៌មាន​ខ្សឹបខ្សៀវ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រង់ចំណុច​ជំនាប់​ឫស្សី ស្ថិតក្នុង​ភូមិ​ត្រពាំង​ធ្មៀរ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ នឹង មាន​ការផ្សព្វផ្សាយ​បន្ត​ផ្ទាល់​ពី​សារព័ត៌មាន KH Plush News កាលពី​យប់​ថ្ងៃ​ទី​២០ ខែ មេសា ឆ្នាំ​២០២៤​ដោយ​មាន​ការអត្ថាធិប្បាយ លោក ពូ​ហន និង ឯកឧត្តម ជូន គន្ធា បាន​ឡាយ​និយាយ​ពី​ការចែក​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មួយ​ឡូដ៍​ទំហំ​១០​ម៉ែត្រ​x៣០​ម៉ែត្រ ត្រង់​ចំណុច​ជំនាប់​ឫស្សី ស្ថិតក្នុង​ភូមិ​ត្រពាំង​ធ្មៀរ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ក្នុង​តម្លៃ​ក្នុង​មួយ​ឡូតិ៍ ៤៥០​ដុល្លា សម្រាប់​ថ្លៃ​សេវា​រដ្ឋបាល​ជូន​មក​ម្ចាស់​ដី​ឡូតិ៍​ផងដែរ ។​

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក ងួន វាសនា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ឱ​រ៉ា​ល់ បាន​រាយការណ៍​ព័ត៌មាន​ពី​ការ​ឡាយ​ចែក​លក់​ដី​ឡូតិ៍ ស្ថិតក្នុង​ភូមិ​ត្រពាំង​ធ្មៀរ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ដែល​ជា​ដី​ស្ថិត​ក្នុង​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់ ហើយ​គ្មាន​បុគ្គល​ណា​អាច​កាប់ឆ្ការ ឬ​ទន្ទ្រាន ឬ​ឈូសឆាយ​លើ​ដី​នោះ​បាន​ឡើយ​នោះ​។​

​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ លេខ √ /២៤ ស​ជណ ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ មេសា ឆ្នាំ ២០២៤​រដ្ឋបាល​ស្រុក​ឱ​រ៉ា​ល់ សូម​បដិសេធ​មិន​ទទួលស្គាល់​ដឹងឮ​លើ​ករណី​ខាងលើ ព្រោះ​ការអះអាង​របស់​បុគ្គល ខាងលើ ជា​ដី​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ត្រូវបាន​ការពារ​ដោយ​ច្បាប់ ហើយ​គ្មាន​បុគ្គល​ណា អាច កាប់ឆ្ការ ទន្ទ្រាន រឺ​ឈូសឆាយលើ​ដី​នោះ​បាន​ឡើយ ក្នុង​ករណី​បើ​រដ្ឋ​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ គឺ​អនុវត្ត​តាម​គោលនយោបាយ​ដី​សម្បទាន​សង្គមកិច្ច​ដែល​មិន​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​បង់​ប្រាក់​ទេ ។​

​យោងតាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ឲ្យដឹង​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​ដដែល​នោះ ដោយ​មាន​ការសម្របសម្រួល​ពី​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ឱ​រ៉ាល់​ដឹកនាំ​ដោយ លោក សួស ប៊ុនធឿន អ​ភ​អភិបាលរង​ស្រុក​ឱ​រ៉ា​ល់​និង លោក ប៊ុត ប៊ុនធឿន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់ និង​លោក សុន សុខ​លៀង អនុប្រធាន​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រុក​ឱ​រ៉ា​ល់ បាន​ចុះ​ទៅ​ដល់​គោលដៅ​ការជួបជុំ ដោយ​កម្លាំង​ផ្នែក​សន្តិសុខ​នៃ​អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​តា​សាល បាន​ចុះ​ទៅ​ស្រាវជ្រាវ​ដល់​ទីតាំង ជា​លទ្ធផល ប្រទះឃ់ញ​រោង​មួយ​ខ្នង តុ​១០ កៅ​១០០ គោ​ដុត​០១​ក្បាល ដែល​ត្រៀម​សម្រាប់​ទទួល​អតិថិជន មក​ទទួល​ដី ។

​ចំណែក​មេក្លោង​ក្នុងការ​ចែក​ដី​រួមមាន​៖
១/ ឯកឧត្តម ជូន គន្ធា ភេទ​ប្រុស​
២/ លោក ប្រាក់ មូល ភេទ​ប្រុស អតីត​អធិការរង​
៣/ លោក ជា សំអឿន ភេទ​ប្រុស​
៤/ លោក ហេង សើ ភេទ​ប្រុស

​ក្រោយពីរ​ការសាកសួរ​រួចមក កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​បាន​អោយ​ម្ចាស់​រោង​រុះរើ​យក​សំភា​រះ​ត្រលប់​យក​ទៅ​វិញ ហើយក៏​មិន​អោយមាន​ការជួបជុំ​នៅត្រង់ចំណុច​នេះ​បន្ត​ទៀត​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល