ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.?

លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.?

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​បន្ទាយមានជ័យ​)៖ ក្រុមអាជីវករ ដែល​រកស៊ី​ដឹក​សត្វ​ជ្រូក​, មាន់​, ទា ជា​លក្ខណៈ​គ្រួសារ រស់នៅ​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ការរិះគន់​ចំៗ​បុគ្គល​ឈ្មោះ ញឹម ប៉ក់ ដាក់​កូនចៅ និង​កូនចៅ​ជា​មន្ត្រី​ពេទ្យសត្វ​នៃ​ខេត្ត​បន្ទាយមានជ័យ បាន​បើករថយន្ត ប្រដេញ​ប្រមាញ់ តាម​ចាប់​អ្នករកស៊ី​ដឹក សត្វ​មាន់​, ទា ,​ជ្រូក ,​សូម្បី​តែ​អ្នករកស៊ី​តូចតាច​ដឹក​ពងមាន់​លក់​តាម​កញ្ឆេ​រ​ក៏​មិន​រួចខ្លួន​ដែរ ទាមទារ​លុយកាក់​រាប់​សែន​រៀល​។​

បើ​យោង​តាម​សេចក្ដីរាយការណ៍ ពី​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច សុំ​ត្រឹមតែ រក​មួយ​ថ្ងៃ រស់​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ បាន​អំពាវនាវ តាមរយ​:​សារព័ត៌មាន ដោយ​គោរព​ស្នើសុំ​យ៉ាងទទូច ដល់​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ពិសេស​សូម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ ខណៈ​ដែល​ប្រជាពលរដ្ឋ​ពួកគាត់​ដាក់​ការសង្ស័យថា មាន​បទល្មើស​ប្រព្រឹត្ត​អំពើពុករលួយ​! ពី​សំណាក់​លោក​វរ​សេនីយ ញឹម ប៉​ក នោះ​។​

​លោក ញឹម ប៉​ក ជា​មន្ត្រី​យោធា​មាន​ឋាន​: វរសេនីយ៍ត្រី អត្តលេខ ១៤៤៥៨៣ វរ​សេនា​តូច​លេខ​២ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ មាន​អំណាច​ប៉ុណ្ណា ទើប​ហ៊ាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​បែបនេះ​នោះ​?

តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ថា បុគ្គល ញឹម ប៉​ក នេះ កំពុង​តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន និង​សមត្ថកិច្ច​ជំនាញ​ផង ធ្វើ​ព្យុះ​ភ្លៀង នៅ​ខេត្ត​បន្ទាយមានជ័យ​ជាពិសេស​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​និង​ថៃ ក្នុង​គោលបំណង​បិត​មិន​ឲ្យមាន​ការផ្គត់ផ្គង់​ការនាំចូល​សត្វជ្រូក​ពី​ក្រៅ​ស្រុក និង​ដើម្បី​កំណត់ឲ្យ​អ្នករកស៊ី​ដឹក​សត្វ​គ្រប់​ប្រភេទ​បង់លុយ​ក្បាល​ឡាន​ទើប​អាច​រកស៊ី​បាន​ដោយ​រលូន​។​

សូមបញ្ជាក់​ថា ព័ត៌មាន មិនមែន​ជា​ភស្តុតាង តែ​ជា​តម្រុយ​ឈាន​ទៅ​រក​ភស្តុតាង​.? ករណី​ខាងលើ​នេះ​សូម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ ខណៈ​ប្រភព​បាន​បញ្ជាក់ថា​បច្ចុប្បន្ន​មាន​តែ​ក្រុមហ៊ុន ឌឿ​ន សាមិត ឯ​.​ក តែមួយគត់ ដែល​គាត់​មាន​សិទ្ធិ និង​អំណាច​សុំ​ច្បាប់​អនុញ្ញាត​នាំ​សត្វ​ជ្រូក​រស់​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម​បាន​ដោយ​រលូន​។​
​ខាងលើ​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​តែប៉ុណ្ណោះ​.?

អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង ពី​បញ្ហា​សង្គម និង​ជា​អ្នក​នាំ​ដំណឹង ឬ​នាំសារ ពី​ប្រជាពលរដ្ឋ​ទៅ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល មក​ប្រជាពលរដ្ឋ​វិញ ឬ​រាយការណ៍​ជួន​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​អោយ​លោក​បាន​ជ្រាប​នៅ​រាល់​បញ្ហា អសកម្ម​ផ្សេងៗ​មួយចំនួន​! ឬ​រិះគន់​ក្នុងន័យ​ស្ថាបនា​តែប៉ុណ្ណោះ ។​

អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ​។ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ​។​ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល