ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​

​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឧកញ៉ា​មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញឹក ប៊ុន​ថា ក៏​ដូច​ជា​ពុទ្ធបរិស័ទ នៃ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា ដែល​មាន​ទីតាំង​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ​«​គីរីរម្យ​» បាន​ថ្លែងអំណរគុណ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​បាន​ផ្តួចផ្តើម និង​បាន​កសាង​កន្លែង​វិបស្សនា​ទំនើប និង​មាន​ភាពស្រស់ស្អាត​ជាទីបំផុត ហើយ​សាក​សម​នឹង​កន្លែង​ដែល​អ្នក​គោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នៃ​ធម៌​របស់​ព្រះពុទ្ធ​ព្រះ​បរមគ្រូ​នៃ​យើង​។ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ ឧកញ៉ា​មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញឹក ប៊ុន​ថា បាន​លើកឡើង​ថា កន្លែង​វិបស្សនា ដែល​ជា​អំណោយ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី​នាពេលនេះ បាន​បង្ហាញ​ពី​គុណធម៌ ដែល​ឯកឧត្តម បាន​ផ្តល់​ជូន​មជ្ឈមណ្ឌល គឺ​បាន​ជំរុញ​ឱ្យ​ចិត្ត​ស្អាត បរិស្ថាន​ស្អាត គឺ​មានន័យ​ថា​បរិស្ថាន​ផ្លូវចិត្ត​ស្អាត ដោយសារ​ការ​ចម្រើន​សមាធិ នាំឱ្យ​បរិស្ថាន​នៅក្រៅ​ស្អាត និង​ធ្វើឱ្យ​មាន​សុខុដុមរមនា ក្នុងការ​ចម្រើន​ព្រះធម៌​។

​សូមបញ្ជាក់​ថា ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​គាំទ្រ​គម្រោង​រៀបចំ​ទីតាំង​ធ្វើ​សមាធិ និង​វិបស្សនា របស់​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធ​សាសនា​កម្ពុជា នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះកុសុមៈ​គីរីរម្យ យោង​តាម​ទស្សនៈ និង​ការណែនាំ​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន បាន​ថ្លែងថា ការរៀបចំ​សាងសង់​ទីកន្លែង​សមាធិ​នេះ​ឡើង គឺ​ដើម្បី​ផ្សព្វផ្សាយ ពី​មាគ៌ា​ព្រះពុទ្ធសាសនា វប្បធម៌ និង​បង្ហាញ​អំពី​ធនធាន​ធម្មជាតិ ផ្សារ​ភ្ជាប់​នឹង​ជីវិត​ប្រចាំថ្ងៃ ដែល​ប្រកបដោយ​ធម៌​សន្តោស កសាង​សន្តិភាព​ផ្លូវចិត្ត​ឱ្យ​រឹងមាំ តាមរយៈ​ការសិក្សា​ធម៌​វិន័យ​របស់​ព្រះពុទ្ធ ដែល​ផ្តោត​សំខាន់​លើ​ភាព​ល្អ​បរិសុទ្ធ ភាព​ស្អាត​នៃ​ចិត្ត ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨​។​

​សូមបញ្ជាក់​ថា កន្លែង​សមាធិ​ដ៏​ទំនើប​មួយ​នៅ​កម្ពុជា​នេះ បាន​រចនា​ឡើង​តាម​រចនាបទ​ខ្មែរ តាម​គំនិត​ច្នៃប្រឌិត​និង​បង្កើតឡើង​ដោយ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​បាន​សង់​ឡើង​ជា​តង់​សម្រាក តាម​ស្ថាបត្យកម្ម​ខ្មែរ ដោយ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់ សម្រាប់​កន្លែង​សមាធិ បរិស្ថាន​ជុំវិញ និង​មាន​មុង​ការពារ​ការរំខាន​ពី​សត្វល្អិត តាមរយៈ​ភាព​ស្ងប់ ងាយស្រួល​ដល់​ការ​ស្វាធ្យាយ និង​សម្អាតចិត្ត​ឱ្យ​ស្អាត​ផូរផង់​ល្អ​។

​តាម​គម្រោង​កន្លែង​សមាធិ នឹង​ត្រូវ​សាងសង់​ចំនួន ៥០​ទីតាំង ផ្សេង​គ្នា​ជា​បន្តបន្ទាប់ ដើម្បី​ទទួល​ពុទ្ធបរិស័ទ ឬ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​អញ្ជើញ​មក​កម្សាន្ត​ឧទ្យាន​ជាតិ​«​គីរីរម្យ​» បាន​ចូលរួម​ទស្សនា​ទេសភាព​ធម្មជាតិ ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ ស្វែងយល់​ពី​វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធ្វើ​សមាធិ សិក្សា​ធម៌​វិន័យ​របស់​ព្រះពុទ្ធសាសនា ដែលជា​ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ត​ពី​ដូនតា​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល