ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់

កម្លាំង​ប៉ុស្តិ៍​គគីរ​ធំ​និង​សហកា​រណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ​ធ្វើកា​រ​បង្គ្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កណ្តាល​) ៖ លោក​វរសេនីយ៍ឯក​ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ​បាន​ប្រាប់ថា ក្រោយពី​បញ្ចប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​រួច​មក សមត្ថកិច្ច​ស្រុក​បង្គ្រាប​គ្រឿងញៀ​និង​ឃាត់ខ្លួនជ​ន​សង្ស័យ​៤​នាក់​ដែល​កើតហេតុ​នៅ​ថ្ងៃទី​២៥​ខែ​មេសា​ឆ្នាំ​២០២៤ ឆ្នាំ​២០២៤​វេលា​ម៉ោង ១៣​និង​៣០​នាទី​
​ចំណុច​ភូមិ​គគីរ​ធំ​២ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ។​

​ជនសង្ស័យ​ចំនួន​០៦​នាក់ ប្រុស​(​ឃាត់​០៤​នាក់​គេច​០២​នាក់ )
១-​ឈ្មោះ ទូ ជីវន្ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​នេសាទ មាន​ទីលំនៅ​ភូមិ​រាំង​ដេក​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)
២- ឈ្មោះ​ជា ពី​ន​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​រាំង​ដេក​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)
៣- ឈ្មោះ​ឡា​ច តុលា​(​អ៊ូ​ក​)​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​នេសាទ​មាន​ទីលំនៅ​ភូមិ​រាំង​ដេក​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)​។​
៤- ឈ្មោះ​វឿន រតនះ​(​អូន​)​ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​នេសាទ​មាន​ទីលំនៅ​ភូមិ​រាំង​ដេក​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)
៥- ឈ្មោះ​ទូ ប្រិយ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​នេសាទ​មាន​ទីលំនៅ​ភូមិ​រាំង​ដេក​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល (​គេចខ្លួន​)
៦- ឈ្មោះ​លី សុខ​ហេង ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ (​ខ្មែរ​)​មុខរបរ​ជាងភ្លើង​មាន​ទីលំនៅ​ភូមិ​គគីរ​ធំ​ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល (​គេចខ្លួន​)​។​

​វត្ថុតាង​ចាប់​យក​រួមមាន​:
១/ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​០៣ កញ្ចប់​(​តូច​០២ មធ្យម​០១)
២/ សម្ភា​រះ​ប្រើប្រាស់​និង​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​
៣/ ដាវ​កែឆ្នៃ​០១​ដើម​
៤/ កាំបិតផ្គាក់​ដង​ដែក​០១​ដើម​។​
​លោក​អធិការ​ស្រុក​កៀនស្វាយ​បន្តថា​!
​នៅ​មុនពេល​កើតហេតុ​ខាង​លើ​កំលាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​គ​គីរ​ធំ សហការណ៍​ជាមួយ​កំលាំ​ង​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​បាន​ធ្វើការ​ល្បាត​ក្នុង​ភូមិសាស្ត្រ​ឃុំ​គគីរ​ធំ​ពេល​មកដល់​ចំនុច​កើតហេតុ​បាន​ឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់​ឈ្មោះ​ទូ ជីវន្ត័ភេទ​ប្រុស​និង​ឈ្មោះ​លី សុខ​ហេង ភេទ​ប្រុស​កំពង់​ឈប់​ម៉ូតូ​នៅ​តាម​ផ្លូវជាតិ​លេខ​១​ចំណុច​វត្ត​ពោ​ធ្យា​រាម​ដោយ​មាន​ការសង្ស័យ​កម្លាំង​សមត្ថកិច្ច្ច​ហៅ​ជនសង្ស័យ​ទាំង​០២​នាក់​អោយ​ឈប់​ភ្លាម​នោះ​ឈ្មោះ​លី សុខ​ហេង​ភេទ​ប្រុស បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ចំណែក​ឈ្មោះ​ទូ ជីវន្ត័ភេទ​ប្រុស​សមត្ថកិច្ច​បាន​ធ្វើ​ការឃាត់ខ្លួន​ហើយ​ឆែកឆេរ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​តូច​កាន់​ជាប់​នៅ​ដៃ​រួច​កំលាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​យកមក​ប៉ុស្តិ៍​គគីរ​ធំ​ដើម្បី​សួរនាំ​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​តូច​នេះ​ជា​របស់​ពួកខ្លួន​ពិតប្រាកដ​មែន​ដោយ​ឪពុក​របស់​ខ្លួន​ឈ្មោះ​ទូ ប្រិ​យបាន​ប្រើ​យកទៅលក់​អោយ​គេ​ក្រោយ​បាន​ចំលើយសារភាព​របស់​ឈ្មោះ​ទូ ជីវន្ត័​កំលាំង​ប៉ុស្តិ៍​គគីរ​ធំ​បាន​សហការណ៍​ជាមួយ​កំលាំ​ង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ទៅ​ដល់​រោងស្នាក់នៅ​យាម​ត្រី​របស់​ឈ្មោះ​ទូ ប្រិយ​ស្ថិតនៅ​ភូមិ​ក្បាលជ្រោយ​ឃុំ​កំពង់​ភ្នំ​ស្រុក​លើកដែក ខេត្តកណ្តាល​ហើយ​បាន​ធ្វើកា​ឃាត់ខ្លួន​បាន​ជន​សង្សយ័​០៣​នាក់​ឈ្មោះ​ជា ពី​ន ភេទ​ប្រុស​ឈ្មោះ​ឡា​ច តុលា​(​អ៊ូ​ក​)​ភេទ​ប្រុស​និង​ឈ្មោះ​វឿន រតនះ​(​អូន​)​ហើយ​ធ្វើការ​ដកហូត​បាន​ថ្នាំញៀន​(​ម៉ា​ទឹកកក​)​ចំនួន​០២​កញ្ចប់​(​តូច​០១ មធ្យម​០១)​និង​សម្ភា​រះ​វេច​ខ្ចប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ចំណែក​ឈ្មោះ​ទូ ប្រិយ​ភេទ​ប្រុស​បាន​រត់គេចខ្លួន​ចូល​ក្នុង​ព្រៃ​បាត់​។ រួច​សមត្ថកិច្ច​បាន​នាំ​ខ្លួន ជន​សង្សយ័​ទាំង​០៣​នាក់​រួម​និង​វត្ថុតាង​យកមក​ប៉ុស្តិ៍​គគីរ​ធំ​ដើម្បី​សួរ​នាំ​បន្ត ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០៣​នាក់​បាន​សារភាព​ថា​ថ្នាំញៀន​ដែរ​សមត្ថកិច្ច​ដកហូត​បាន​ពិត​ជា​របស់​ពួក​ខ្លួន​ប្រាកដ​មែន​ដោយ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​លី សុខ​ហេង​ភេទ​ប្រុស ជនជាតិខ្មែរ​មុខរបរ​ជាងភ្លើង​មាន​ទីលំនៅ​ភូមិ​គគីរ​ធំ​ឃុំ​គគីរ​ធំ​តំលៃ ៥០០០០​រៀល​(​ប្រាំ​ម៉ឺន​រៀល​)​ដើម្បី​យក​មក​វេច​ខ្ចប់​ជា​កញ្ចប់​តូចៗ​ទុក​លក់​បន្ត​និង​ប្រើប្រាស់​ខ្លួនឯង​ផង​។​ហើយ​កន្លង​មក​ឈ្មោះ​ជា​ពី​ន ភេទ​ប្រុស​ធ្លាប់​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ​លី សុខ​ហេង​បាន​ចំនួន​៦០​ដង​មក​ហើយ​ដោយ​ទិញ​ក្នុង​ម្តងៗ​៥០០០០​រៀល ទៅ​១០០០០០​រៀល​(​ប្រាំ​ម៉ឺន​ទៅ​ដប់​ម៉ឺន​រៀល​)​។​

​ក្រោយ​ពី​សួរនាំ​រួច​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល