ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុក ធ្វើជា​កម្មសិទ្ធិ បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​

មន្ត្រី​បរិស្ថាន​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់​ករណី​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុក ធ្វើជា​កម្មសិទ្ធិ បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ឆ្នាំង​÷​កម្លាំង​មន្ត្រី​បរិស្ថាន សហការ​ជាមួយ​កម្លាំង​មន្ត្រី​រដ្ឋបាល​ឃុំ​ក្បាល​ទឹក កម្លាំង​នគរបាល និង​សហគមន៍​ភូមិ​ខ្វិត​ទូល​ឃ្លាំង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ករណី​កំពុងតែ​ធ្វើ​របង​ហ៊ុំព័ទ្ធ​យក​ដី​សហគមន៍​ម៉ា​ឡុង ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ភូមិ​ខ្វិត​ទូល​ឃ្លាំង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៤ ប៉ុន្តែ​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ធ្វើ​បាន​មួយ​ចំអិន​កំពឹស​ត្រូវបាន​ដោះលែង​វិញ​សង្ស័យ​ជា​ថ្នូរ​នឹង​លុយ​ច្រើន​ហើយ​។​

​បើ​យោង​តាម​ប្រភព​បាន​បង្ហើប​ឲ្យ​សារព័ត៌មាន​យើង​ដឹងថា ការដោះលែង​ក្រុម​ជនសង្ស័យ​ខាងលើ​ដែល​ធ្វើទៅបាន ដោយ​មាន​កិច្ច​អន្តរាគមន៍ និង​មាន​ការ​សែនព្រេន​នៅ​ទេវ​ប្រាក់​ជា​ថ្នូរ​និង​ការដោះលែង​។​

​ប្រភព​បាន​បង្ហើម​ទៀតថា​ពាក់ព័ន្ធ នឹង​ការដោះលែង​ក្រុម​ជនសង្ស័យ​នេះ​មាន​អ្នកសារព័ត៌មាន​ម្នាក់​កំពុងតែ​រត់​ការបិទបាំង​អ្នកសារព័ត៌មាន​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​មិន​ឲ្យ​ផ្សាយ​ព័ត៌មាន​ថែមទៀត​ផង​។​

​សូមបញ្ជាក់​ថា​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត លោក​បាន​ជូនដំណឹង​ស្តីពី​ការទប់ស្កាត់ និង បង្ក្រាប​ការឈូសឆាយដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​។​ក្រសួង​រកឃើញថា មាន​សកម្មភាព​កាប់​គាស់ រុករាន ឆ្ការ​ដុត ឬ​ការ​ឈូសឆាយ​ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ បំពាន​នឹង​ច្បាប់​ដោយ​កំពុង ប្រើប្រាស់​ដីធ្លី​ស្ថិតក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​។​

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​អនុវត្ត​ច្បាប់ ឱ្យបាន​១០០ ភាគរយ ដោយ​គ្មាន​ការលើកលែង និង​បញ្ចប់រ​ប្បធម៌​ធ្វើ​កិច្ចសន្យា​។ បន្ថែម​ពី​នេះ​ទៀត អាជ្ញាធរ ត្រូវ​មោយភាព​ចោល​រាល់​លិខិត​ស្នើ​សុំ​កាន់កាប់​នី​ធ្លី លិខិត​ផ្ទេរ​កាន់កាប់ និង​លិខិត​ទិញ​លក់ ក្នុង​តំបន់ការពារធម្មជាតិ​។​

​តើ​ជា​ការពិត​ដែរឬទេ​? ព័ត៌មាន​មិន​មែន​ជា​ភស្តុតាង​នោះ​ទេ តែ​វា​ជា​តម្រុយ​ឈានទៅរក​ភស្តុតាង ដែល​ប្រភព​ព័ត៌មាន​នេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មិន​គួរ​មើលរំលង​នោះទេ គួរតែ បើក​ការស៊ើបអង្កេត ឲ្យបាន​ស៊ីជម្រៅ ទៅលើ​មន្ត្រី​បរិស្ថាន​រូប​ណា​ដែល​ដោះលែង​ជនសង្ស័យ​ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​សហគមន៍​ម៉ាឡុ​ក​ស្ថិតនៅ​ភូមិ​ខ្វិត​ទូល​ឃ្លាំង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង យក​ធ្វើជា​កម្មសិទ្ធិ​នោះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល