ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សមត្ថកិច្ច​ចាប់ខ្លួន​បាន​មេខ្លោង​ចំនួន ១០​នាក់ ជុំវិញ​ករណី​កាប់​ទន្ទ្រាន​ដី​រដ្ឋ និង​ដកហូត​ដី​ជាង ៧ ពាន់​ហិកតា នៅ​ខេត្ត​ស្ទឹងត្រែង​

សមត្ថកិច្ច​ចាប់ខ្លួន​បាន​មេខ្លោង​ចំនួន ១០​នាក់ ជុំវិញ​ករណី​កាប់​ទន្ទ្រាន​ដី​រដ្ឋ និង​ដកហូត​ដី​ជាង ៧ ពាន់​ហិកតា នៅ​ខេត្ត​ស្ទឹងត្រែង​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ស្ទឹងត្រែង​៖ ជា​ប្រតិបត្តិការ​មួយ​ដ៏​ធំ ចាប់ខ្លួន​មេខ្លោង​ដែល​បង្ក​ព្យុះភ្លៀង កៀគរ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ចូល​ទៅ​កាប់​រុករាន ទន្ទ្រាន​ដី​របស់​រដ្ឋ ស្ថិតនៅ​តំបន់ ព្រៃ​ក្រឡាព​ស់ ស្រុក​សេន​សាន ខេត្ដ​ស្ទឹងត្រែង រួម​ទាំង​ដកហូត​ដី​ចំនួន​ជាង ៧​ពាន់​ហិកតា មក​គ្រប់គ្រង​ជា​សម្បត្ដិ​រដ្ឋ​វិញ​។

​នេះ​បេ​ី​យោង​តាម​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៤ នៅ​សាលា​ខេត្តស្ទឹងត្រែង លោក​បណ្ឌិត ប៉ាន់​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ និង​ជា​ប្រធាន​ទី​២​នៃ​ក្រុម​អន្តរាគមន៍​ពិសេស របស់​សម្តេច​មហា​បវ​រ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា ដោយ​មាន​ការចាត់តាំង​បញ្ជា​ផ្ទាល់​ពី​សំណាក់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បណ្ឌិត ប៉ាន់​ខែម ប៊ុនថន បាន​ដឹកនាំ​ក្រុមការងារ​ខុទ្ទកាល័យ សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​អយ្យការ​អម​សាលាដំបូង កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​នគរបាល និង​មន្ទ្រីជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ជា​បន្ទាន់​មួយ ដើម្បី​បង្ក្រាប​បទល្មើស​ការកាប់​ទ​ទ្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​យក​ទៅ​ធ្វើ​អាជីវកម្ម ទិញ លក់ យ៉ាង​អ​នា​ធិបតិយ្យ នៅក្នុង​តំបន់​ព្រៃ​ក្រឡាព​ស់ និង​តំបន់​មួយចំនួនទៀត ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ទឹកដី​នៃ​ស្រុក​សេ​សាន និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ នៃ​ខេត្ត​ស្ទឹងត្រែង​។ នៅក្នុង​ការដឹកនាំ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ ក្រុមការងារ​ទទួលបាន​លទ្ធផល​យ៉ាង​ជោគជ័យ ដោយ​ធ្វើ​ការរំដោះ​បាន​ដី​ព្រៃ​ជាង​៧.០០០​ហិកតា ដែល​រង​នូវ​ការកាប់​ទន្ទ្រាន និង​សម្រេច​ចាប់ខ្លួន​បាន​មេខ្លោង​ដែល​ជា​មេខ្យល់​ដើរ​កៀរគរ បោក​បញ្ឆោត បងប្អូន​ប្រជាពលរដ្ឋ​ឲ្យចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ដោយ​មេខ្យល់​សន្យាថា នឹង​លក់​ដី​ទាំងនេះ​ឲ្យ​ក្នុង​តម្លៃ​ថោកៗ​ដែល​ជា​សុទ្ធ​ជា​ដី​មាន​ប្លង់​ត្រឹមត្រូវ និង​ដី​ខ្លះ​កំពុង​រត់​ប្លង់​ដើម្បី​ឲ្យបាន​ស្រប​ច្បាប់ ។​

​លោក​បណ្ឌិត​សង្កត់ធ្ងន់ថា នេះ​គឺជា​កាប់បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដែល​នាំឲ្យ​វិនាសកម្ម​បាត់បង់​នូវ​ព្រៃឈើ​ដែល​ជា​សម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ ។​លោក​ថា បើ​ពុំ​មាន​ការទប់ស្កាត់​ទាន់ពេលវេលា​ទេ​នោះ ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ទាំងនេះ អាច​ឈាន​ដល់​ការខូចខាត​ច្រើន​ជាង​នេះ រហូត​បាត់បង់​ព្រៃឈើ​ជាង​១២.០០០​ហិកតា​ឯណោះ​។​

​ឆ្លើយតប​ចំពោះ​សំនួរ​អ្នកសារព័ត៌មាន ដែលថា មាន​ប្រភព​ខ្លះ​បាន​និយាយថា ជុំវិញ​ការចាប់ខ្លួន​មេខ្លោង​បទល្មើស​ព្រៃឈើ​នៅពេលនេះ នឹង​មាន​កិច្ច​អន្តរាគមន៍​ឲ្យ​ដោះលែង​វិញ​ក្នុង​ឆាប់ៗ តើ​ពិត​មែន​ទេ​? ត្រង់​ចំណុច​នេះ លោក​បណ្ឌិត ប៉ាន់​ខែម ប៊ុនថន បាន​ឆ្លើត​បថា នេះ​គ្រាន់​ជា​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ប៉ុណ្ណោះ ។​តែ​ទោះ​យ៉ាងណា​លោក​ណ្ឌិ​ត​ឆ្លើយថា យើង​រង់ចាំ​មើល​ទាំងអស់គ្នា តើ​មាន​នរណា​ហ៊ាន​ចេញ​មុខ​អន្តរាគមន៍​ឲ្យ​ដោះលែង​ជនសង្ស័យ​ជា​មេខ្លោង​កាប់បំផ្លាញ់​ព្រៃឈើ​ទាំងនេះ​ឲ្យនៅ​ក្រៅ​សំណាញ់​ច្បាប់​ឬ​អត់ ?​លោក​បណ្ឌិត​បាន​បញ្ជាក់​បន្តែម​ដែរថា មិន​ថា​ឡើយ​តែ​មេខ្លោង​ទាំង​១០​រូប​ដែល​ចាប់ខ្លួន​បាន​នោះ​ទេ សូម្បី​តែ​មេខ្លោង​ដែល​កំពុង​រត់គេចខ្លួន ក៏​សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការស្រាវជ្រាវ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ផង​ដែរ​។​

​ដើម្បី​ទប់ស្កាត់​កុំឲ្យ​មាន​ចលនា​មេខ្លោង​កៀរគរ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ឲ្យ​ចាញ់បោក​មេខ្យល់​ក្នុង​រូបភាព​ដដែលៗ​បែបនេះ កើតឡើង​ជា​ថ្មី​ម្តងទៀត លោក​បណ្ឌិត​បញ្ជាក់ថា អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ នឹង​ចាត់​កម្លាំង​ឲ្យនៅ​ចាំ​ឃ្លាំ​មើល​ថែរក្សា​ការពារ​តំបន់​នេះ មិន​ឲ្យ​កើត​រឿង​បែបនេះ​សារជាថ្មី​ម្ដងទៀត​នោះទេ ។​ហើយ​ចំពោះ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ដែល​ចាញ់បោក​ក្រុម​មេខ្យល់ ពួកគាត់​បាន​ព្រម​ទទួលស្គាល់​កំហុស ដោយ​មួយចំនួន​បាន​វិលត្រឡប់​ទៅ​កាន់​ទីកន្លែង​កំណើត​វិញ នឹង​មួយចំនួនទៀត អាជ្ញាធរ​ស្រុក​សេ​សាន និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ កំពុង​ដុតដៃដុតជើង​ធ្វើការ​ស្រង់​អត្តសញ្ញាណ​កម្ម​ឲ្យបាន​ច្បាស់លាស់​ដើម្បី​ធ្វើ​ការដោះស្រាយ​ជូន​ពួកគាត់ ។​

​សូមបញ្ជាក់​ថា ក្រុម​ការងារ​បាន​រំដោះ​ដីព្រៃ​ដែល​រង​ការកាប់​ទន្ទ្រាន​បាន​ជាង​៧.០០០​ហិកតា យក​មក​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ និង​ចាប់ខ្លួន​មេខ្លោង​បាន​១០​នាក់​ដែល​ជា​ខ្មែរ​-​អ៊ិស្លាម និង​បន្ដ​ធ្វេី​ការបង្ក្រាប និង​រំដោះ​ដី​ដែល​ជា​សម្បត្តិ​របស់​បន្ថែ​ម​ទៀត នៅតាម​តំបន់​នានា ក្នុង​ព្រះរាជាណាចក្រ​។

​អត្ថបទ​៖ និ​ន្ទចា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល