ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ទទួលយក​ការបំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ​សំណល់​រាវ ដើម្បី​រួមចំណែក​ក្នុង​ការពារ​ជីវៈចម្រុះ​

ទទួលយក​ការបំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ​សំណល់​រាវ ដើម្បី​រួមចំណែក​ក្នុង​ការពារ​ជីវៈចម្រុះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើរី​ជី​ស ដែល​បាន​យកចិត្តទុកដាក់ និង​រួមចំណែក​ក្នុង​ការការពារ​ជីវៈចម្រុះ​ជាមួយ​ក្រសួង​បរិស្ថាន​ប្រកបដោយ​ការទទួល ខុស​ត្រូវ​ក្នុងសង្គម ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧​នៃ​រដ្ឋសភា​។ ការ​សាទរ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ចុះ​ត្រួតពិនិត្យ ការបំពាក់​ឧបករណ៍​ត្រួតពិនិត្យ​ការបញ្ចេញ​សំណល់​រាវ របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើរី​ជី​ស នៅ​ថ្ងៃ​អង្គារ ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​រោងចក្រ​របស់​ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វើរី​ជី​ស រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នានេះ តាម​យន្តការ​បច្ចុប្បន្ន ការវាយតម្លៃ​ទីតាំង ការអង្កេត​តាមដាន និង​ការធ្វើ​អធិការកិច្ច​ប្រភព​បំពុល អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ត្រូវ​បញ្ជូន​មន្ត្រី​ចុះ​ពិនិត្យ​នៅ​តាម​ទីតាំង​ដោយ​ផ្ទាល់ ដែល​ការងារ​នេះ​ត្រូវ​ចំណាយ​ធនធាន​ច្រើន ទាំង​ធនធានមនុស្ស ពេលវេលា ថវិកា និង​មាន​ការ​រំ​ខាត​ដល់​រោងចក្រ​សហគ្រាស​ទៀតផង ជាក់ស្តែង​ក្រោយ​ការវាយតម្លៃ និង​យោង​តាម​បទ​ពិ​សោធ៍ពី​បណ្តា​ប្រទេស​ជាច្រើន ក្រសួង​បរិស្ថាន​បាន​រៀបចំ និង​ដាក់​ឱ្យ​ប្រើ ប្រកាស​លេខ​៣០២​ចុះ​ថ្ងៃ​ទី ២៩​ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីពី​ការអនុវត្ត​វិធាន​ស្វ័យ​ត្រួតពិនិត្យ​នៅ​តាម​ប្រភព​បំពុល​សក្តានុពល ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះ​រាល់​ប្រភព​បំពុល អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​សុខភាព​សាធារណៈ តាមរយៈ​ការបំពាក់​ឧបករណ៍​តាមដាន​ស្វ័យប្រវត្តិ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ Online ដែល​អនុញ្ញាត​ឱ្យ​ក្រសួង​ធ្វើ​ការតាមដាន​ត្រួតពិនិត្យ ការបញ្ចេញ​សំណល់​រាវ ទាន់​ពេលវេលា​ជាក់លាក់ (Real Time) និង​មាន​ចំណាត់ការ​ភ្លាមៗ​ចំពោះ​ប្រភព​បំពុល​បរិស្ថាន​។

​សូមបញ្ជាក់​ថា ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ​ការបញ្ចេញ​សំណល់​រាវ​នៅក្នុង​រោងចក្រ សហគ្រាស គឺជា​យន្តការ​ប្រកបដោយ​តម្លាភាព​រវាង​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​ប្រភព​បំពុល និង​ក្រសួង​បរិស្ថាន ព្រមទាំង​ជួយ​បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​សំណល់​រាវ​ជារួម ដើម្បី​ទទួល​បាន​ភាព​ស្អាត សុវត្ថិភាព​បរិស្ថាន កាត់បន្ថយ​បាន​ពី​ការបំពុល​ដោយ​ការបញ្ចេញ​សំណល់​រាវ​ខុស​ពី​ស្តង់ដារ​អនុញ្ញាត និង​ធានា​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល