ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឃត់ខ្លួនជ​ន​ស្មាន់​កាំភ្លើង ករណី​បាញ់ប្រហារ​ស្រី្ត​ម្នាក់ និង​ង​បង្ក​របួសស្នាម​កុមារី​ម្នាក់​

ឃត់ខ្លួនជ​ន​ស្មាន់​កាំភ្លើង ករណី​បាញ់ប្រហារ​ស្រី្ត​ម្នាក់ និង​ង​បង្ក​របួសស្នាម​កុមារី​ម្នាក់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​មណ្ឌលគិរី ៖ យប់​ថ្ងៃ​ទី​១២ ខែ ឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង ២៣ និង ២០ នាទី ​មាន​ករណី​បាញ់​បោះ នៅ​ចំណុច​ក្នុង​បន្ទប់ដេក ក្រុម​ពូ​ជូ ភូមិ អណ្តូង​ក្រឡឹង ឃុំ សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។ ហេតុការណ៍​នេះ បណ្តាលឲ្យ​មាន​ជន​រង​គ្រោះ​ចំនួន ០២ នាក់ ។​

១-​ឈ្មោះ កែម កែវ​កន្និការ ភេទ ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ​ពេទ្យ មាន​ទីលំនៅ​បច្ចុ​ភូមិ អណ្ត​ង​ក្រឡឹង ឃុំ សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ (​ស្លាប់​)​។​
២-​ឈ្មោះ ជូ សា​ណា ភេទ​ស្រី អាយុ ០៦ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ សិស្ស មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី (​រងរបួស​ត្រូវ​ដៃ​ខាងឆ្វេង​) ។​

​ករណីនេះ តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា ហេតុការណ៍​នេះ​បង្ក​ដោយ​ជនសង្ស័យ​ចំនួន ០១ នាក់​
១/​ឈ្មោះ សុខា នុត ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ព្នង សញ្ជាតិ ខ្មែរ មុុខ​របរ កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្រុម​ពូ​ជូ ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ។​

​វត្ថុតាង ដែល​សមត្ថកិច្ច ចាប់យក រួមមាន ៖
១/ កាំភ្លើង AK ៤៧ (១​ដើម​) អត់​ស្វាយ​
២/ បង់​ចំនួន​០១
៣/ គ្រាប់​ចំនួន ០៦​គ្រាប់ ។​

​សភាព​រឿងហេតុ ៖ នៅ​ថ្ងៃ​ទី​១២​ខែ​ឧសភា ឆ្នាំ ២០២៤ វេលា​ម៉ោង​២៣​និង​២៩​នាទី ជនសង្ស័យ ឈ្មោះ សុខា នុត បាន​យក​កាំភ្លើង​AK 47 មួ​យ​ដើម​ដែល​រើស​បាន​ក្នុងព្រៃ ដើរ​ទៅ​រក​នារី​រងគ្រោះ នៅ​បុ​ស្តិ៍សុខភាព​អណ្ដូង​ក្រឡឹង មុន​និង​ចេញទៅ​រក​ឈ្លុស​សត្វ​ក្នុងព្រៃ ពេល​ទៅ​ដល់​ប៉ុស្តិ៍​សុខភាព នារី​រងគ្រោះ​ឈ្មោះ កែម កែវ​កន្និកា និង​កូនស្រី​ឈ្មោះ ជូ សា​ណា កំពុង​ដេក​ក្នុង​បន្ទប់​ប៉ុស្តិ៍​សុខភាព ។ ពេល​នោះ​ជនសង្ស័យ បាន​សួរនាំ​រឿង​បាយ​ហូប ហើយ​ក៏​ឈ្លោះប្រកែក​គ្នា ដោយ​អ្នក​ទាំង​ពីរ​ជា​សង្សា​នឹង​គ្នា មួយសន្ទុះ ទើប​ឈាន​ដល់​ការបាញ់សម្លាប់​ជនរងគ្រោះ ត្រូវ​ចំ​ក្បាល​សៀតផ្កា​ខាងស្ដាំ ធ្លាយ​ចេញ​ទៅ​ខ្នង ក្បាល​គ្រាប់​ធ្លាយ​ត្រូវចំ​ដៃ​កុមារី​រងគ្រោះ​ឈ្មោះ ជូ សា​ណា ត្រូវជា​កូន​នារី​រងគ្រោះ ចំ​កំភួនដៃ​ខាងឆ្វេង បណ្ដាលឲ្យ​រងរបួស ហើយ​ជនសង្ស័យ​ឈ្មោះ សុខា នុត បាន​បាញ់​ខ្លួនឯង​ចំនួន ២ គ្រាប់ ។ តែ​ដោយសារ​គ្រាប់​មិន​ផ្ទុះ ទើប​ជនសង្ស័យ​រត់​គេចខ្លួន រហូតដល់​ព្រឹក​ឡើង​ម៉ោង ០៥ និង​៣០​នាទី ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​។​

​មូលហេតុ​ដែល​បណ្តាល​អោយ​កើតមាន​ហេតុការណ៍ គឺ ដោយសារ​តែ​ឈ្លោះប្រកែក​គ្នា​ជា​ហេតុ​ធ្វើ​ឲ្យ​ឈាន​ដល់​ការបាញ់សម្លាប់​នារី​រងគ្រោះ (​ឃាតកម្ម​) ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល