ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដាក់​ចេញ​បន្ទាប់​ពី​កម្ពុជា​យើង​បាន​ទប់ស្កាត់ ការពារ​ការប្រើប្រាស់ និង​បោះចោល​ថង់ប្លាស្ទិក​បាន​ច្រើនជាងការ​បោះចោល ទៅក្នុង​ទីសាធារណៈ ទទួលបាន​ជោគជ័យ​រួចមកហើយ

ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដាក់​ចេញ​បន្ទាប់​ពី​កម្ពុជា​យើង​បាន​ទប់ស្កាត់ ការពារ​ការប្រើប្រាស់ និង​បោះចោល​ថង់ប្លាស្ទិក​បាន​ច្រើនជាងការ​បោះចោល ទៅក្នុង​ទីសាធារណៈ ទទួលបាន​ជោគជ័យ​រួចមកហើយ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ក្រសួង​បរិស្ថាន ប្រកាស​បើក​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​តទៅ​។ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​តាំងចិត្ត​ចូលរួម​ពី​ខ្មែរ​ទូទាំង​ប្រទេស បន្ទាប់​ពី​កម្ពុជា​យើង​បាន​ចូលរួម​ទប់ស្កាត់ ការពារ​ការប្រើប្រាស់ និង​បោះចោល​ថង់ប្លាស្ទិក បាន​ច្រើន​ជាង​ការ​បោះចោល​ទៅ​ក្នុង​ទីសាធារណៈ ទទួលបាន​ជោគជ័យ​រួចហើយ​។ ជោគជ័យ​ដែល​ទទួលបាន​នោះ​គឺ​យុទ្ធនាការ​បន្ត​ថ្មី​មួយ​ទៀត​នេះ បាន​ដើរ​ទន្ទឹម​គ្នា​ជាមួយ​យុទ្ធនាការ « ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ដែល​ត្រូវបាន​ដាក់ចេញ​កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣ ហើយ​ដែល​រហូត​ដល់​ពេល​នេះ មាន​ការចូលរួម​ពី​សំណាក់​សិស្សានុសិស្ស និង​ប្រជាជន​ចំនួន​ជាង ៨​លាន នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​បញ្ជាក់​ដូចនេះ​បន្ថែម​។​

​សូមបញ្ជាក់​ថា យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» គឺជា​យុទ្ធនាការ​សុំឱ្យ​សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ​មួយ​ភូមិ ឬ​មួយ​ឃុំ ឬ​មួយ​ស្រុក ឬ​មួយ​ខេត្ត ចេញ​មក​ទាំងអស់​គ្នា​រើស​សំរាម​ជុំវិញ​បរិវេណ​ផ្ទះ សាលារៀន វត្ត​អារាម និង​តាម​ទីសាធារណៈ ចំនួន​១៥​នាទី រៀងរាល់​ថ្ងៃ​សៅរ៍ ដោយ​ប្រមូល​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​បាន​ថ្លែងថា ភាព​ស្អាត និង​សុខភាព​ប្រជាពលរដ្ឋ​ជា​ការងារ​អាទិភាព ដែល​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​អាណត្តិ​ទី​៧ បាន​នឹង​កំពុង​យកចិត្តទុកដាក់​។ ការសម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​មូលដ្ឋាន ប្រមូល​ទុកដាក់​សំរាម រួមទាំង​ការកាត់បន្ថយ​សំណល់​ប្លា​ស្ទិក ដែល​ឈាន​ទៅ​បញ្ឈប់​ការប្រើប្រាស់​ប្លា​ស្ទិក ក្នុង​ចំណោម​យុវជន​ជំនាន់​ក្រោយ ធានា​ការគ្រប់គ្រង​សំរាម ថែរក្សា​អនាម័យ​បរិស្ថាន និង សុខុមាលភាព​ប្រជាពលរដ្ឋ បាន​ល្អប្រសើរ ស្រប​នឹង​ភាព​ស្អាត ដែល​ជា​មុំ​យុទ្ធសាស្ត្រ​អាទិភាព​ទី​១ ចែង​ក្នុង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល