ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

យក​សួន​សាធារណៈ​ធ្វើ​អាជីវកម្ម ធ្វើឱ្យ​ខូច​សោ​ភណ្ឌ​ភាព​ក្រុង​សៀមរាប អជ្ញាធរ​មិន​អើពើ​

យក​សួន​សាធារណៈ​ធ្វើ​អាជីវកម្ម ធ្វើឱ្យ​ខូច​សោ​ភណ្ឌ​ភាព​ក្រុង​សៀមរាប អជ្ញាធរ​មិន​អើពើ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្តសៀមរាប​៖ ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នក​ដើរលេង​ទេសចរណ៍​បាន​លើកឡើង​ថា​នៅ​លើ​សួនច្បារ ត្រូវបាន​អ្នក​មាន​លុយ​មាន​អំណាច ឃុបឃិត​គ្នា​ជា​ប្រពន្ធ័​យក​ម៉ូតូ​ចត​នៅលើ​សួន ដោយ​មិន​ខ្វល់​ពី​ការប៉ះពាល់​ដល់​សណ្តាប់​ធ្លាប់​សាធារណៈ​។ « ចំណត​ម៉ូតូ និង រថយន្ត​ដែល​មុខ​ហាង​កាហ្វេរ​យីហោ​(​អា​ម៉ា​ហ្សូ​ន​ផ្សារ​ចាស់​) ស្ថិតនៅក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​បើ​យោង​តាម​អ្នកដើរ​ទេសចរណ៍​លើកឡើងថា ការចត​ម៉ូតូ និង​រថយន្ត ទៅ​ចត​ឬ​ដាក់​ផ្ញើ​លើ​សួនច្បារ​នេះ ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើដំណើរ ការ​ដើរលេង​កំសាន្ត​នៅតាម​ទីសាធារណៈ ជាពិសេស​តំបន់​ទេសចរណ៍​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ជា​កន្លែង​ទេសចរណ៍ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ សង្កាត់ ក្រុង​និង​ខេត្ត ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ការ​ផ្ញើ​ម៉ូតូ និង​រថយន្ត​លើ​សួនច្បារ​សាធារណៈ​នេះ ប្រជាពលរដ្ឋ​ដាក់​ការ សង្ស័យថា​មាន​ការឃុបឃិត​គ្នា​ជា​ប្រពន្ធ័ និង​មាន​ការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហើយ​ទើប រលូន​បែបនេះ​នោះ​។​

​បើ​តាម​ការលើកឡើងរ​បស់​លោកតា​វ័យ​ចំណាស់​ម្នាក់​ដែល​គ្រប់គ្រង​មើល​ការ​ខុស​ត្រូវ​ម៉ូតូ រថយន្ត នៅលើ​សួន​សាធារណៈ​នេះ បានឱ្យដឹងថា កាល​ដែល​គាត់​រក​សុ​ី​ផ្ញើ​ម៉ូតូ​បាន​នៅ​លើ​សួន​នេះ គាត់​បាន​បង់លុយ​ឱ្យ​សាលាក្រុង និង​ស្នងការដ្ឋាន​នគរបាល​ក្រុង និង​ខេត្ត​សៀមរាប​រួចរាល់​ហើយ​។ ប្រសិនបើ មិន​ដូច្នោះ​ទេ​ពួកគេ​និងរ​ករឿង​មិន​ខាន​ឡើយ​។​

​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ធ្វើការ​សំណូមពរ​ដល់ អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង និង​ខេត្ត មេត្តា​ជួយ​ពិនិត្យមើល ការ​ផ្ញើ​ម៉ូតូ និង​រថយន្ត​បែប​អនាធិបតេយ្យ ចំណុច​សួន​ដើម​ពោធិ៍​ខាង​មុខ​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន​ផ្សារ​ចាស់ ស្ថិតក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​បង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ធ្វើ​ចំណត ម៉ូតូ នឹង រថយន្ត ប្រមូល​លុយ​ចែក​គ្នា​ចាយ​យ៉ាង​សប្បាយ​រីករាយ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ផង​ទាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល