ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​គម្រោង “​ព្រែកជីក​ហ្វូណន​តេជោ​”

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​គម្រោង “​ព្រែកជីក​ហ្វូណន​តេជោ​”

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩ កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៤ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ស្តីពី “​ព្រែកជីក​ហ្វូណន​តេជោ​”​។

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ ចាត់ទុក​ការប្ដូរ​ប្រូ​ហ្វាល់​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​នៅ​លើ​បណ្ដាញ​សង្គម​នានា ចំពោះ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺជា​ចលនា​ជាតិ​ដ៏​ធំធេង ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​ដើម្បី​កំណើនសេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។ សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន និង​ព្រះសង្ឃ​គ្រប់​អង្គ​ដែល​បាន​ចូលរួម​គាំទ្រ​នូវ​គម្រោង​ព្រែកជីក​នេះ​។ សម្ដេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ជា​ថ្មី​ថា សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គឺ​មិន​មាន​ក្ដីបារម្ភ​ណាមួយ​ចំពោះ​បញ្ហា​បរិស្ថាន និង​សង្គម​នោះទេ ដូច្នេះ​កម្ពុជា​ត្រូវតែ​អនុវត្ត​គម្រោង​ព្រែកជីក​នេះ​ឱ្យ​ខាងតែបាន​។​

​សម្ដេច​បាន​មានប្រសាសន៍​បញ្ជាក់​ឡើង​វិញ​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ គឺជា​គំនិត​ផ្ដួចផ្ដើម​តែមួយគត់​ចេញពី​កម្ពុជា​សុទ្ធសាធ​។ សម្ដេច​តេជោ ជំទាស់​យ៉ាង​ដាច់​ណាត់​ចំពោះ​ក្រុមប្រឆាំង​ជ្រុលនិយម​មួយចំនួន​ដែល​បាន​ឡើង​ឡើង​ថា គម្រោង​ព្រែកជីក​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ចិន និង​ធ្វើ​ឡើង​ដើម្បី​គាំទ្រ​ដល់​ដល់​ចិន​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​ការសោកស្ដាយ​ចំពោះ​ក្រុម​អ្នកវិភាគ​ប្រឆាំង​ជ្រុលនិយម​មួយ​ក្ដាប់​តូច ដែល​នៅតែ​បន្ត​យក​រឿង​ព្រែកជីក​ហ្វូណន​នេះ មក​ភ្ជាប់​នូវ​បញ្ហា​នយោបាយ​តំបន់​ប្រឆាំង​ចិន​។ សម្ដេច​តេជោ សម្ដែង​ការសោកស្ដាយ ដែល​ក្នុង​នាម​ជា​បញ្ញវន្ត​មួយរូប ប៉ុន្ដែ​ក្រុម​អ្នកវិភាគ​ប្រឆាំង​មួយ​ក្ដាប់​តូច​នោះ បែរ​ជា​បន្ត​យក​រឿង​ដែល​ជា​សមិទ្ធផល​សម្រាប់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ​មក​ធ្វើជា​ឈ្នាន់​នយោបាយ​របស់​ពួកគេ​។ សម្ដេច​តេជោ​បានបញ្ជាក់​ថា តាមរយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ នឹង​ចូលរួម​ផ្ដល់​ផល​ចំណេញ​លើ​ចម្ងាយ​ផ្លូវ​ប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការ​ដឹកជញ្ជូន​ទំនិញ និង​ការធ្វើ​ចរាចរណ៍​នៅលើ​ផ្លូវថ្នល់ ដែល​ផ្ដល់​ភាពងាយស្រួល​លើ​ការដឹកញ្ជូន​។​

​សម្ដេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា តាមរយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ នឹង​ផ្ដល់​ប្រព័ន្ធ​ស្រោចស្រប​ដល់​បណ្ដា​ខេត្ត ទិស​នីរតី​នៃ​ប្រទេស​កម្ពុជា​។ ព្រែកជីក​នេះ អាច​ទាញ​ទឹក​ឱ្យ​ប្រជាជន​សម្រាប់​បង្កបង្កើន​ផល និង​ប្រើប្រាស់ ដូច្នេះ​ពលរដ្ឋ​នឹង​បង្កើតបាន​នូវមុខរ​បរដូច​ជាកា​រ​ធ្វើ​កសិកម្ម​ពី​ធ្វើ​មួយ​លើក ទៅ​ធ្វើ​ពីរលើក ឬ​លើស​ពីនេះ​។ សម្ដេច​តេជោ បាន​សង្កត់ធ្ងន់ថា កម្ពុជា​មិន​ល្ងង់​រហូត​ដល់​សុខ​ទៅ​ទាញ​ទឹកប្រៃ​មក​បំផ្លាញ​ទឹកសាប​ខ្លួនឯង​នោះទេ​។ អ៊ីចឹង ផលប្រយោជន៍ គឺ​កម្ពុជា​អាច​បង្កើតបាន​នូវ​ប្រព័ន្ធ​ស្រោចស្រប​នៃ​ទិស​នីរតី ហើយ​ភាព​បៃតង​នៃ​ទិស​នីរតី​របស់​កម្ពុជា ហើយ​នឹង​កើតឡើង​នៃ​ការដាំដុះ ការដាំ​ដើមឈើ ដោយសារ​កម្ពុជា​មាន​បណ្ដាញ​ទឹក​ស្រោចស្របដ៏​ល្អ​នេះ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា តាមរយៈ​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ ក៏​នឹង​ជួយ​ទប់ស្កាត់​បញ្ហា​ទឹក​ជំនន់​នៅ​រដូវវស្សា ក្នុងប្រទេស​កម្ពុជា​ផង និង​បណ្ដា​ប្រទេស​ជិតខាង​ផង​ដែរ​។ ក្រោយ​មាន​ព្រែកជីក​ហ្វូណន​តេជោ វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា នៅ​ទិស​នីរតី ដូច​ការ​ប្រសិទ្ធ​នាម​ថា តារា​រះ​នៅ​ទិស​នីរតី​ផងដែរ​។ សម្ដេច​តេជោ​ជំរុញ​ដល់​រាជរ​ដ្ឋ​ភិ​បាល​កម្ពុជា ពន្លឿន​ដល់​ការបើក​ការដ្ឋាន​ក្នុង​ការស្ថាបនា ព្រែកជីក​ហ្វូណន​តេជោ​នេះ​តែម្ដង​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ទៅ​ប្រជាពលរដ្ឋ សូម​ចាប់​អារម្ភ​លើ​ឯករាជ្យ​ភាព​ខាង​នយោបាយ លើ​ការដឹកជញ្ជូន​របស់​កម្ពុជា​។ កម្ពុជា​មិន​ចាំបាច់​យក​វៀតណាម​ធ្វើ​ជា​សត្រូវ ហើយ​វៀតណាម​ក៏​មិន​ចាំបាច់​យក​កម្ពុជា​ធ្វើ​ជា​សត្រូវ​ដែរ​។ ប៉ុន្ដែ​មាន​ក្រុមប្រឆាំង​ជ្រុលនិយម​ដែល​នៅតែ​បន្ត​លើកឡើង​នូវ​រឿង​ព្រែកជីក​ហ្វូណន​តេ​ជោនេះ ទៅ​ភ្ជាប់​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​។​សម្ដេច​បាន​រម្លឹកថា ព្រះបាទ​អង្គឌួង បាន​គិតគូរ​ពី​ការស្ថាបនា ព្រែកជីក​នេះ តាំងពី​ឆ្នាំ ១៨៤០ មកម្ល៉េះ​។ មាន​គេ​និយាយថា បើ​ធ្វើ​ព្រែកជីក​នេះ ចំណេញ​សួរថា កាលពី​ជាង ៤០​ឆ្នាំមុន ហេតុអ្វី​មិន​ធ្វើ​ព្រែកជីក​នេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជា​ក្រ​ណាស់ មិនមែន​កម្ពុជា​មិន​ចង់​ធ្វើ​នាពេល​នោះ​ទេ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា សម្ដេច​មិន​ត្រូវការ​ឱ្យ​ប្រជាជន​កម្ពុជា និង​វៀតណាម​ស្អប់​គ្នា នឹង​យកគ្នា​ធ្វើ​ជា​សត្រូវ​នោះទេ​។ សម្ដេច​តេជោ ចង្អុលបង្ហាញ​ថា ការធ្វើ​ព្រែកជីក​នេះ គឺ​នឹង​បន្សល់​ទុក​ដល់​កម្ពុជា​លើសពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នោះ​គឺ​ការ​ឯករាជ្យ​ខាង​នយោបាយ​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល