ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​សៅរ៍ ១១​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៧​ត្រូវ​នឹង ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ ឯកឧត្តម អឹ​អិ​ណុ អា​ហ្សឹ​ហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​និវេសនដ្ឋាន​ទូត​ជប៉ុន រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម បន្ទាប់ពី​បាន​គោរព​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ ព្រឹទ្ធសភា ឯកឧត្តម ឯកអគ្គរាជទូត​ជប៉ុន លើកឡើងថា ឯកឧត្តម និង​សហការី មាន​សេចក្តី​រីករាយ​នឹង​កិត្តិយស​ក្រៃលែង​ដែល​សម្ដេច​តេជោ​បានទទួល​នូវ​ការអញ្ជើញ​របស់​ឯកឧត្តម និង ចូលរួម​ពិធី​ពិសា​អាហារ​ថ្ងៃ​ត្រង់​នៅ​និវេសនដ្ឋាន​របស់​ឯកឧត្តម នា​ថ្ងៃនេះ ។

​ឯកឧត្តម​ឯកអគ្គរាជទូត បាន​បន្តថា តាម​ការស្រាវជ្រាវ​របស់​ឯកឧត្តម សម្តេច​តេជោ ធ្លាប់​អញ្ជើញ​មក​ស្ថានទូត​ជប៉ុន នៅ​ឆ្នាំ​២០០៤ នៅក្នុង​អាណត្តិ​របស់​ឯកអគ្គរាជទូត​ហ្វូ​មី​អូ​គី ស្ថានទូត​ជប៉ុន​ត្រូវបាន​សាងសង់​ឡើង នៅ​ឆ្នាំ​២០០២ នៅពេលនោះ មិន​មាន​អគារ​ច្រើន​នៅ​ជុំវិញ​ទេ ។ ក៏ប៉ុន្តែ ឥឡូវនេះ មាន​អគារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង អគារ​របស់​ក្រសួងមហាផ្ទៃ ដ៏​ស្កឹមស្កៃ និង​អគារ​នៅ​ជុំវិញ​ស្ថានទូត​ស្អេកស្កះ ដែល​បង្ហាញ​អំពី​ការវិវឌ្ឍ​យ៉ាងខ្លាំង នៃ​រាជធានី​ភ្នំពេញ​។ ជា​រៀងរាល់​ព្រឹក ឯកឧត្តម បាន​ដើរ​ហាត់ប្រាណ​ជាមួយ​ភរិយា នៅក្នុង​បរិវេណ​ស្ថានទូត និង បានឃើញ រូបថត​សម្តេច​ទាំងបី (​សម្តេច​តេជោ​ហ៊ុន សែន សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​សម្តេច​ហេង​សំរិន​) ។

​ឯកឧត្ដម​បាន​បន្ត​ទៀត​ថា កាលពី​ព្រឹក​ម្សិលមិញ ឯកឧត្តម បានឮ​នូវ​សម្លេង​ឃោសនាបោះឆ្នោត ដែល​ធ្វើឱ្យ ឯកឧត្តម យល់ដឹង​អំពី​សកម្មភាប​នៃ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា ឯកឧត្តម បាន​សម្តែង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការរៀបចំ​បោះឆ្នោត​នៅ​កម្ពុជា ទោះ​ជា​បី​ជា​ការបោះឆ្នោត​សកល ឬ​អសកល ដែល​បាន​ធ្វើឡើង​ប្រាំ​ឆ្នាំ​ម្តង ។ ប្រទេស​ជប៉ុន​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ ។ ទាំងនេះ​គឺជា​ការចូលរួម​ចំណែក​របស់​ប្រទេស​ជប៉ុន​ក្នុង​ការជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

​ឯកឧត្ដម ឯកអគ្គរាជទូត​បាន​មានប្រសាសន៍ថា សម្តេច​តេជោ បាន​ចូល​កាន់តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​នៅ​ប៉ុន្មាន​ខែ​មុន​នេះ គឺ​ពិតជា​មាន​សកម្មភាពរ​វល់​ច្រើនណាស់​ក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ ។ សម្តេច បាន​ជួប​តាម​វីដេអូ ជាមួយនឹង​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា ឧត្តមសេនីយ៍ មីន​អ៊ុង លាំ​ង ទទួល​ស្ដេច​ស៊ុល​តង់​ប្រ៊ុយណេ ហើយ​កាលពី​ម្សិលមិញ ទទួល​គណៈប្រតិភូ​ព្រឹទ្ធសភា​របស់​បារាំង ។ ជាមួយ​គ្នា​ដែរ ឯកឧត្តម បានឃើញ​ថា​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី មាន​ការងារ​យ៉ាង​សកម្ម និង​មមាញឹក ក៏​ដូចជា​សម្តេច​ប្រធានរដ្ឋសភា​ផងដែរ ។ សន្តិភាព និង ស្ថិរភាព មាន​សារៈសំខាន់​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​សភាពការណ៍​ពិភពលោក​សព្វថ្ងៃ រួមមាន សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុ​យក្រែន សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា បញ្ហា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង បញ្ហា​នៅ​ប្រទេ​សស្លូ​វ៉ាគី ។

​ឯកឧត្ដម ឯកអគ្គរាជទូត​បាន​បន្តទៀតថា ដោយសារ​មាន​ស្ថិរភាព ក្រុមហ៊ុន​ជប៉ុន​បានដាក់​វិនិយោគ​យ៉ាង​ច្រើន​នៅ​កម្ពុជា ។ ឯកឧត្តម បាន​អរគុណ​សម្ដេច​តេជោ ដែល​បាន​ទទួល​ជួប​តំណាង​ក្រុមហ៊ុន​តូយ៉ូតា ក្រោយ​ពី​ការ​សម្ពោធន៍​រោងចក្រ​ដំឡើង​ផ្គុំ​ឡាន​តូយ៉ូតា​នៅ​កម្ពុជា ។ កម្ពុជា​កំពុង​ដើរ​លឿន​ជាង​ជប៉ុន​នៅក្នុង​វិស័យ​ឌីជីថល ។ ឯកឧត្តម មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ឃើញ​នៅ​កម្ពុជា គឺ​មាន​ការប្រើ QR កូដ សម្រាប់​បង់​លុយ ហើយ​កម្ពុជា​សម្រេចបាន​សមិទ្ធផល​យ៉ាង​ច្រើន​នៅក្នុង​វិស័យ​ឌីជីថល ។ ដំណើរការ​ប្រើប្រាស់​ឌីជីថល​នៅក្នុង​សេដ្ឋកិច្ច​សង្គម មាន​សារសំខាន់​ណាស់ ហើយ យុទ្ធសាស្ត្រ​ឌីជីថល ក៏​មានចែង​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ផងដែរ ។ ជំនួយ​របស់​ជប៉ុន​នៅក្នុង​វិស័យ​នេះ​គឺ​មាន​ការប្រែប្រួល ។ របៀប​ផ្តល់ជំនួយ​ថ្មី​របស់​ជប៉ុន គឺថា អ្នកទទួល​ជំនួយ​និង​អ្នកផ្តល់ ត្រូវ​ជួប​គ្នា​មុន​សម្រេច ។ ជប៉ុន​គាំទ្រ​ដល់​កម្ពុជា ក្នុង​ការបង្កើត​មជ្ឍមណ្ឌល​ទិន្នន័យ​ជាតិ​។ ជប៉ុន មានបំណង ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ទៅក្នុង​វិស័យ​ឌីជីថល​បន្ថែមទៀត ។ ជប៉ុន​នឹង​ចូលរួម​ចំណែក​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្ពុជា​នៅក្នុង​វិស័យ​ឌីជីថល ។ យុវជន​កម្ពុជា​ខិតខំ​ប្រឹង​រៀន​យ៉ាងខ្លាំង ពូកែ​ភាសា​អង់គ្លេស និង​នាំមុខ​ខាង​បច្ចេកវិទ្យា ។ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​សៀមរាប​-​អង្គរ​ស្តីពី “​ពិភពលោក​មួយ​ដែល​គ្មាន​មីន​” ។ នៅក្នុង​ក្របខ័ណ្ឌ​នេះ កម្ពុជា​និង​ជប៉ុន​និង​សហការ​គ្នា​លើ​ការបណ្តុះបណ្តាល​អ្នកដោះមីន ផងដែរ ។

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ បាន​មានប្រសាសន៍ថា សម្តេច​បាន​ធ្លាប់​មក​ស្ថានទូត​ជប៉ុន ចុះហត្ថលេខា​លើ​សៀវភៅ​មរណទុក្ខ បន្ទាប់​ពី​ព្រឹត្តិការណ៍​រញ្ជួយ​ដី នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ​២០១១ ។ ហើយ កម្ពុជា បាន​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ទៀងទាត់ និង​មាន​គណបក្សនយោបាយ​នានា ចូលរួម ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។ កម្ពុជា មិន​ដែល​ពន្យារ​ពេល​នៃ​ការបោះឆ្នោត​ម្ដងណា​ឡើយ ទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ ។ សម្តេច​តេជោ ចាំបាន​ថា នៅ​ឆ្នាំ​១៩៩៨ ប្រទេស​ជប៉ុន​និង​សហភាព​អឺរ៉ុប បាន​គាំទ្រ​ដល់​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា មួយ​ឆ្នាំ​ក្រោយពី​មាន​ព្រឹត្តិការណ៍​វាយ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ នា​ខែ​កក្កដា​ឆ្នាំ​១៩៩៧​។ ការបោះឆ្នោត​ឆ្នាំ ១៩៩៨ នោះ​ត្រូវបាន ប្រសិទ្ធ​នាម​ថា​ជា​អច្ឆរិយ​នៃ​ទន្លេមេគង្គ ដោយ លោក Stephen J. Solarz ។

​សម្ដេច​តេជោ បាន​បន្តទៀតថា ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ត្រូវបាន​រៀបចំឡើង ចាប់តាំងពី​អាណត្តិ​ទី​ពីរ ដោយសារ​អាណត្តិ​ទី​មួយ​គឺជា​ការតែងតាំង បន្ទាប់មក គឺជា​ការរៀបចំ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ ជា​បន្តបន្ទាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ស្រុក ខេត្ត ។ សម្ដេច​តេជោ​មានប្រសាស​ន៍​ថា ជា​ការ​ល្អ​ណាស់​ដែល​ជប៉ុន​ជួយ​កម្ពុជា​គ្រប់​ដំណាក់កាល​ទាំងអស់​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ។ សម្តេច បាន​ស្នើ​ឱ្យ ឯកឧត្តម​ឯកអគ្គរាជទូត ចាំ​មើល​ថា នៅពេល​ដែល​ចលនា​ជ្រុលនិយម​ត្រូវ​កាត់បន្ថយ​នៅក្នុង​តំបន់ ស្ថានការណ៍​ប្រជាធិបតេយ្យ នឹង​ល្អ​ប្រសើរ រួមទាំង កម្ពុជា ។ តាម​ការព្យាករណ៍​របស់​សម្តេច នៅ​ពេល​អស់​ចាស់​ជ្រុលនិយម ក្មេងៗ​នឹង​ធ្វើឱ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ល្អប្រសើរ ។ នៅក្នុង​ប្រជាធិបតេយ្យ មិនត្រូវ​មាន​ចលនា​ជ្រុលនិយម​នោះទេ សូម្បីតែ​នៅ​ប្រទេស​បារាំង ក៏​មាន​ការព្រួយបារម្ភ​នឹង​ចលនា​ជ្រុលនិយម​របស់លោក ឡឺ​ប៉ែន ផងដែរ ។ ការបោះឆ្នោត គឺ​ដើម្បី​សុខ​សុវត្ថិភាព សេចក្ដីសុខ​របស់​ប្រជាជន មិនមែន​ដើម្បី​ធ្វើ​សង្គ្រាម​នោះ​ទេ ។ ចលនា​ជ្រុលនិយម អាច​បង្ក​ឱ្យ​មាន​សង្គ្រាម ។

​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​មានប្រសាសន៍ថា ប្រទេស​នានា​មាន​ការរីកចម្រើន​ជឿនលឿន​ហើយ ក៏ប៉ុន្តែ ចំពោះ​កម្ពុជា យើង​ត្រូវតែ​រត់​ក្នុងខណៈពេល​ដែល​ប្រទេស​អភិវឌ្ឍន៍​គេ​កំពុងតែ​ដើរ ។ នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​ថ្មី មាន​យុវជន​ដែល​មាន​សមត្ថភាព ខ្ពស់​ក្នុង​ការ​ពន្លឿន​វិស័យ​ឌីជីថល ។ វិបត្តិ​តែងតែ​ផ្តល់​នូវ​កាលានុវត្តភាព កូ​វីដ​បាន​ជំរុញ​កម្ពុជា​ឲ្យទៅ​មុខ​លឿន​ប្រាំ​ឆ្នាំ ខាង​ឌីជីថល ។ ពេល​កូវី​ដ សាលា​ត្រូវ​បិទ ដូច្នេះ​យើង​ត្រូវតែ​ប្រើ​ឌីជីថល​ដើម្បី​បន្តសកម្មភាព​បង្រៀន ។ កាលពីមុន យើង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ធ្វើ​កំណែទម្រង់ រួម​ទាំង​ផ្នែក​អភិបាលកិច្ច និង វិស័យ​ពន្ធដារ ។ ក្នុងនោះ យើង​បាន​បើក​ប្រាក់ខែ​ប្រាក់បៀវត្សរ៍​តាម​ធនាគារ ទីមួយ ជាកា​រព​ន្លឿ​នកិច្ចការ ទី​ពីរ ជា​ការប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ដោយ យើង​បាន​កាត់​មន្ត្រី​ខ្មោច​ចេញពី​បញ្ជី​ឈ្មោះ​មន្ត្រីរាជការ​ចំនួន​ពីរ​ម៉ឺន​នាក់​។ នៅក្នុង​វិស័យ​ពន្ធដារ យើង​បាន​ជំរុញ​ឱ្យ មាន​ការបង់ពន្ធ អន​ឡាញ និង​តាម​ធនាគារ ។

​សម្ដេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​របស់​ជប៉ុន និង សូម​លើក​ទឹកចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំង​ទៀត​នៅក្នុង​វិស័យ​នេះ ។ កម្ពុជា​អាច​ជា​កន្លែង មាន​បទពិសោធន៍​ក្នុង​វិស័យ​ឌីជីថល ។

​សម្ដេច​តេជោ និង​ឯកឧត្តម​ឯកអគ្គរាជទូត​ជប៉ុន គាត់​បាន​ផ្លាស់ប្តូរ​យោបល់​ផង​ដែរ ទៅលើ​ស្ថានការណ៍​តំបន់​និង​អន្តរជាតិ ដូចជា​ស្ថានការណ៍​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា សង្គ្រាម​អ៊ុ​យក្រែន​-

​រុស្ស៊ី ព្រមទាំង ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ​បញ្ញា​សិប្បនិម្មិត នៅក្នុង​សង្គម សេដ្ឋកិច្ច​នៅក្នុង​ពិភពលោក ។
​សម្ដេច​តេជោ​មានប្រសាស​ន៍​ថា ឧបករណ៍​សង្គ្រាម​គឺជា​ផ្នែក​មួយ​នៃ​ការរីកលូតលាស់​នៃ​បច្ចេកវិទ្យា ដូចជា​គ្រាប់កាំភ្លើង កាំភ្លើង យន្តហោះ … ។​ល​។ ប្រសិនបើ​ពិភពលោក​ប្តូរ​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​ធ្វើ​សង្គ្រាម មក​ប្រើប្រាស់​នៅក្នុង​សម្រាប់​វិស័យ​សេដ្ឋកិច្ច​វិញ​នោះ ការរីកចម្រើន​របស់​ពិភពលោក​នឹង​មាន​កម្រិត​ខ្លាំងក្លា ។

​នៅ​ចុងបញ្ចប់ ឯកឧត្ដម​អគ្គរាជទូត សូម​ថ្លែងអំណរគុណ សម្ដេច​តេជោ​ដែល​បាន​ផ្តល់​កិត្តិយស​អញ្ជើញ​មក​និវេសនដ្ឋាន​របស់​ឧត្តម រួមមាន ឯកឧត្ដម អនុប្រធាន​ទាំងពីរ ឧត្តម​អគ្គលេខាធិការ នាយក​ខុទ្ទកាល័យ​សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា​។

​សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​អគ្គរាជទូត​ជប៉ុន ចំពោះ​ការអញ្ជើញ សម្តេច​និ ង​សហការី​នៃ​ព្រឹទ្ធសភា​នៅក្នុង​ពិធី​ពិសា​អាហារ​ថ្ងៃត្រង់​នាពេលនេះ ដែល​ជា​ផ្តល់​អាទិភាព​ដល់​ឯកឧត្តម​អគ្គរាជទូត​មុនគេ បន្ទាប់ពី​សម្តេច​បាន​ចូលកាន់​តំណែង​ជា​ប្រធានព្រឹទ្ធសភា ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល