ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ផ្ទុះ​ការរិះគន់​ពេញ​ក្រុង​ច្បារមន​ថា ក្រុមហ៊ុន បុរី​កម្មករ ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត កំពង់ស្ពឺ បូមទឹក​ក្រ​ខ្វក់​ឱ្យ​អតិថិជន​ប្រើប្រាស់​

ផ្ទុះ​ការរិះគន់​ពេញ​ក្រុង​ច្បារមន​ថា ក្រុមហ៊ុន បុរី​កម្មករ ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត កំពង់ស្ពឺ បូមទឹក​ក្រ​ខ្វក់​ឱ្យ​អតិថិជន​ប្រើប្រាស់​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ស្ពឺ​៖ អតិថិជន​អ្នកប្រើប្រាស់​សេវា​ទឹកស្អាត​របស់​ក្រុមហ៊ុន បុរី​កម្មករ ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត កំពង់ស្ពឺ ក្នុង​ក្រុង​ច្បារមន បាននាំគ្នា​រអ៊ូរទាំ និង​រិះគន់​យ៉ាងខ្លាំង ដោយសារ​បូម​ទឹកល្អក់​យក​មក​ផ្គត់​ផ្អង់​ឱ្យ​ពួកគាត់​ប្រើប្រាស់​អាច​បង្ក​ឱ្យ​មានកា​រ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​ផង​ដែរ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្រុមហ៊ុន បុរី​កម្មករ ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត កំពង់ស្ពឺ របស់​ឧកញ៉ា អ៊ុង យុទ្ធី បាន​បូម​ទឹកល្អក់​ស្ទើរតែ​ដូច​ភក់​ជា​គ្នា​យក​ទៅ​ផ្គត់ផ្គង់ និង​ចែកចាយ​ឱ្យ​អតិថិជន​ប្រើប្រាស់​ពេញ​ក្រុង​ច្បារមន ធ្វើឱ្យ​ពលរដ្ឋ​រិះគន់ ទើប​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្ត​កំពង់ស្ពឺ នាំគ្នា​ចុះ​ត្រួតពិនិត្យ​លើ​ករណី​នេះ​។​

​ប្រជាពលរដ្ឋ​រស់ នៅ​ភូមិ​ដ​ក់ពរ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន បាន​ប្រាប់​បណ្តាញសារព័ត៌មាន ឱ្យដឹងថា ក្រុមហ៊ុន បុរី​កម្មករ ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត កំពង់ស្ពឺ របស់​លោក​ឧកញ៉ា អ៊ុន យុទ្ធី បាន​បូម​ទឹកល្អក់​ក្វល់​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​គ្មាន​គិត​ពី​សុខភាព​របស់​អតិថិជន​ជា​អ្នកប្រើប្រាស់​ទាល់តែសោះ​។ ពួកគាត់​បាន​បន្ត​ទៀត​ថា ព្រលឹម​ស្រាង​ឡើង​ពួកគាត់​បាន​ក្រោយ​ពី​ដំណេក​ចូល​បន្ទប់ទឹក​ដុះធ្មេញ និង​សម្អាត​ខ្លួនប្រាណ ដើម្បី​ចេញ​ទៅ​ធ្វើ​ការងារ​ស្រាប់តែ​បើកទឹក​មក​ចេញ​ក្រ​ខ្វក់ (​ល្អក់​ដូច​ភក់​) តែម្តង​។​

​អតិថិជន​បានឱ្យដឹង​ទៀត​ថា តាម​អ្វី​ដែល​ពួកគាត់​ពិនិត្យមើល​ទឹក​ទុយោ​ក្រុមហ៊ុន បុរី​កម្មករ ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត បូម​ឱ្យ​ពួកគាត់​ប្រើប្រាស់​នោះ​ប្រហាក់ប្រហែល​នឹង​ទឹក​ក្នុង​ដឹង​ស្ទឹង​ព្រែក​ត្នោត ប្រហែល​ជា​បូម​ចេញពី​ក្នុង​ស្ទឹង​ដោយ​មិន​ឆ្លងកាត់​ការ​ចម្រោះ និង​សម្លាប់​មេរោគ​ត្រឹមត្រូវ​នោះឡើយ​។ ពួកគាត់​បាន​បន្ថែម​ទៀត​ថា ករណី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកស្អាត​ខាងលើ បូមទឹក​ល្អក់​ឱ្យ​អតិថិជន​ប្រើប្រាស់​បែប​នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ គឺ​វា​ក្លាយទៅជា​ទម្លាប់​ទៅហើយ​។​
​ពាក់ព័ន្ធ​ករណី​បូមទឹក​ក្រ​ខ្វល់​ផ្អត់ផ្គង់ និង​ចែកចាយ​ឱ្យ​អតិថិជន​ប្រើប្រាស់​នោះ មិនមែន​តែ​ប្រជាពលរដ្ឋ​រអ៊ូរទាំ​សូម្បី​មន្ត្រីរាជការ​ដែល​ប្រើប្រាស់​សេវា​ផ្គត់ផ្គង់​ទឹកស្អាត ក្រុមហ៊ុន បុរី​កម្មករ ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត កំពង់ស្ពឺ ក៏​មាន​ការរិះគន់​ដូចគ្នា​ដែរ​។​

​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ ក្រុម​ការងារ​យើង​មិនអាច​សុំ​ការទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​នេះ បាន​ទេ​ថា​មូលហេតុ​អ្វី​បានជា​ផ្គត់ផ្គង់​ទឹក​ល្អក់​ខ្វល់​ដល់​អតិថិជន​ប្រើប្រាស់​បែប​នេះ ហើយ​ក្រម​ការងារ​រងចាំ​ការបកស្រាយ​គ្រប់ពេលវេលា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល