ទាន់ហេតុការណ៍
ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​វីរ​កងទ័ព ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត សម្ដែង​នូវ​សេចក្ដី​ក្ដុកក្ដួល​អួ​ល និង​សោកស្ដាយ​ជាទីបំផុត នៅពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​វីរ​កងទ័ព​ពលី​ក្នុង​សមរភូមិ​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - អនុព័ន្ធយោធា មកពីប្រទេសមហាអំណាច និងប្រទេសជាសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប ១៣ប្រទេស នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បាញ់ - ​ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ ឯកឧត្ដម ឆេង គឹម​ស៊ុន និង ឯកឧត្ដម ង៉ូវ បូរី​ណា នាំ​យក​គ្រឿង ឧបភោគ បរិភោគ និង​សម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈ​កងទ័ព និង​ជនភៀសសឹក ខេត្ត ព្រះវិហារ​ - គេហទំព័រ រស្មី ស្ទឹងត្រង់ សូម​ថ្លែង​អំណរ​អគុណ​ដល់​បង នី និង​ក្រុម​គ្រួសារ​រស់នៅ​ភូមិ​អង្គរ​នាង ឃុំ ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ដែល​មាន​ទឹក​ចិត្តល្អ​ចូលរួមចំណែក​ក្នុង​មូលនិធិ​គាំទ្រ ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​តែ​មួយ​ - ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​បាត់បង់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង ដោយ​ពលី​ក្នុង​ជន្មាយុ ៦៧ ឆ្នាំ ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី - លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​ - ទោះក្នុងកាលៈទេសៈណា ក៏យើងសមរភូមិក្រោយ នៅតែគាំទ្រ និងលើកទឹកចិត្ត សមរភូមិមុខ ជានិច្ច - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​ចូលរួម​ពិធី​ទទួល​ដំណើរ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ចូលរួម​កិច្ចប្រជុំ​ពិសេស ដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា និង​ថៃ - ​សម្តេច​តេជោ ហ៊ុន សែន បដិសេធ​ចំពោះ​ការចុះផ្សាយ​របស់​កាសែត​ថៃ និង​បញ្ជាក់​ពី​ការបញ្ជា​ទ័ព​ទប់ទល់​នឹង​ការឈ្លានពាន​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ ស្ដី​ពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​អតីត​សាលាក្តី​ខ្មែរក្រហម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥​កើត ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​សន្និសីទ​ស្ដី​ពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សកល​អំពី​ដំណើរការ​នៃ​សាលាក្តី​ខ្មែរក្រហម​អស់​រយៈពេល ១៦​ឆ្នាំ ព្រមទាំង​ភារកិច្ច និង សកម្មភាព​ការងារ​សំខាន់ៗ ដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​.) ដែល​បាន​អនុវត្ត​ក្រោយ​ដំណើរការ​នៃ​សវនាការ​សាលាក្តី​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​សម្ដែង​នូវ​ក្តីរីករាយ​អញ្ជើញ​បាន​ចូលរួម​ពិធី​បិទ​សន្និសីទ​ស្តីពី​កម្ពុជា​ដែល​អនាគត​គ្មាន​អំពើ​ប្រល័យពូជសាសន៍ នៅក្នុង​យុត្តិ​តេជោ ប្រហែល​ជា​អតីត​សាលាក្តី​ខ្មែរក្រហម​នេះ​។​សម្តេច​បន្តថា សាល​យុត្តិ​តេជោ ជា​ទីតាំង​ដ៏​មាន​សារៈសំខាន់​បង្ហាញ​ពី​ការប្រឹងប្រែង​របស់​កម្ពុ​ជា រួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ប្រល័យពូជសាសន៍​។ មូលហេតុ​ដែល​សម្រេច​យក​ទីតាំង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ធ្វើជា​កន្លែង​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម ព្រោះតែ​ការគិតគូរ​ជា​ចម្បង​ទៅ​លើ​សុវត្ថិភាព​ពិរុទ្ធជន​ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​។ សម្តេច​តេជោ មានប្រសាសន៍​បន្ត​ថា ទីតាំង​នេះ​ពីមុន​ស្ថិត​នៅលើ​ទឹកដី​ខេត្ត​កណ្តាល ដូច្នេះ​គឺ​មិន​ត្រូវ​តាម​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ​នោះឡើយ អាស្រ័យហេតុនេះ សម្តេច​ក៏​បាន​សម្រេច​ចុះហត្ថលេខា​កាត់​យក​ដី​នេះ​ចូល​ក្នុង​រាជធានី​ភ្នំពេញ តែ​ពេល​បច្ចុប្បន្ន​នេះ​ស្ថិត​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ត​ទៀត​ថា មេរៀន​សម្រាប់​កិច្ចការពារ និង​ប្រយុទ្ធប្រឆាំង​អំពើ​ប្រល័យពូជសាសន៍​មិនមែន​សម្រាប់​តែ​ប្រជាជន​កម្ពុជា​នោះ​ទេ គឺ​សម្រាប់​សហគមន៍​អន្តរជាតិ​ផង​ដែរ​។​សម្តេច​បាន​ឯកភាព​ទាំងស្រុង​ជាមួយ​ទស្សនៈ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​លើកឡើង​ថា ប្រជាជន​កម្ពុជា ត្រូវមាន​ការឯកភាព​គ្នា​ជា​ធ្លុង​លើ​ត​ភាព​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​របប​ប្រល័យ​ពូជសាសន៍​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សាលាក្តី​ខ្មែរក្រហម និង​ការជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម គឺជា​ការផ្តល់​យុត្តិធម៌​មួយ​ជូន​ពលរដ្ឋ​កម្ពុជា ហើយ​សម្តេច និង​ពលរដ្ឋ​ខ្មែរ បាន​រង់ចាំ​រហូតដល់​ទៅ​៤៣​ឆ្នាំ​។ សាលក្រម​របស់​សាលាក្តី​ខ្មែរក្រហម បានបញ្ចប់​ល្បែង​ផលបូក​ស្មើ​សូន្យ ហើយ​ទទួលស្គាល់​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​។ ផលបូក​ស្មើ​សូន្យ ព្រោះ​អង្គការសហប្រជាជាតិ ថ្កោលទោស​ភាពឃោរឃៅរ​បស់​ខ្មែរក្រហម តែ​ក៏​ថ្កោលទោស​អ្នក​ផ្តួលរំលំ​ខ្មែរក្រហម​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ស្នើ​អ្នកច្បាប់​ពិចារណា​រៀបចំ​ច្បាប់​ផ្តន្ទាទោស​ជន​ទាំងឡាយណា ដែល​និយាយ​ថា​កម្ពុជា​មិន​មាន​អំពើ​ប្រល័យ​ពូជសាសន៍​។ ការតាក់តែង​ច្បាប់​នេះ មិនមែន​ជា​ការរំលោភ​បំពាន​លើ​សេរីភាព​បញ្ចេញមតិ​នោះទេ តែ​ជា​ការបិទ​បញ្ចប់​ល្បែង​នយោបាយ​របស់​អ្នកនយោបាយ​មួយចំនួន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​កងទ័ព​រំដោះ​វៀតណាម ដែល​បាន​រួមចំណែក​ជួយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា និង​ថ្លែងអំណរគុណ​ដល់​អន្តរ​ជាតិ ដែល​បាន​គាំទ្រ​ដល់​ដំណើរការ​សាលាក្តី​ខ្មែរក្រហម ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ពលរដ្ឋ​កម្ពុជា​ពិតជា​ឈឺចាប់​ខ្លាំងណាស់ ដែល​អង្គការសហប្រជាជាតិ​ផ្តល់​អាសនៈ​ឱ្យ​ខ្មែរក្រហម ហើយ​ដាក់​ទណ្ឌកម្ម​លើ​ពលរដ្ឋ​ខ្មែរ ដែល​ប្រឹងប្រែង​រស់​ពី​ការ​ប្រល័យ​នៃ​របប​ខ្មែរក្រហម​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុង​សុន្ទរកថា​របស់​សម្តេច​ពេល​ចរចា​រក​សន្តិភាព សម្តេច​បាន​ចង្អុល​ថា កន្លែង​ស័ក្តិសម​សម្រាប់​ខ្មែរក្រហម គឺ​សាលា​យុត្តិធម៌ មិនមែន​ក្រុមប្រឹក្សា​ជាតិ SNC នោះទេ​។​សម្តេច​តេជោ បាន​ទម្លាយ​ថា កិច្ច​ចរចា​ស្វែងរក​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវបាន​រាំងស្ទះ ដោយសារ​ភាគី​វាយ​ខ្មែរក្រហម​បាន​រក្សា​ជំហរ​តាំងពី​ដើម​ដល់​ចប់ គឺ​កាត់ទោស​ខ្មែរក្រហម គឺ​ការទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​ប្រល័យ​ពូជសាសន៍​។​សម្តេច​តេជោ ហ៊ុន សែន បាន​ហៅ​អន្តរជាតិ​ថា ពេល​ខ្មែរក្រហម​នៅ​ខ្លាំង អត់​មាន​នរណា​ហ៊ាន​អើត​ក្បាល​មិន​ទទួលស្គាល់​របប​ខ្មែរក្រហម​នោះ​ទេ ដល់​ពេល​ខ្មែរក្រហម​ចុះខ្សោយ ទើប​នាំគ្នា​ឈប់​ទទួល​ស្គាល់​ខ្មែរក្រហម​។​សម្តេច​តេជោ​បាន​ដាក់​ជា​សំណួរ​ថា បើ​ខ្មែរក្រហម​ចូលរួម​បោះឆ្នោត មាន​គណបក្សនយោបាយ មាន​អាសនៈ​ក្នុង​សភា តើ​នរណា​ហ៊ាន​កាត់ទោស​ខ្មែរក្រហម​? គួរតែ​អរគុណ ប៉ុល ពត ដែល​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដកខ្លួន​ពី​ការបោះឆ្នោត ផ្តល់​លទ្ធភាព​នៃ​ការកាត់ទោស​មេ​ខ្មែរក្រហម​។ សម្តេច​តេជោ​បាន​ថ្លែងថា នៅលើ​ពិភពលោក​នេះ មិនទាន់​មាន​ទេ ដែល​មេដឹកនាំ​ភាគី​ជម្លោះ​ម្ខាង​ទៀត ចូលមក​ដល់​ផ្ទះ​មេដឹកនាំ​នៃ​ភាគី​ជម្លោះ​ម្ខាង​ផ្សេងទៀត​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា សម្តេច​បាន​បញ្ជា​យន្តហោះ​ទៅ​ដឹក​មេដឹកនាំ​ខ្មែរ​ក្រហម​មក​ផ្ទះ​សម្តេច​ដោយ​ផ្ទាល់ ហើយ​រូបភាព​មេដឹកនាំ​ខ្មែរក្រហម​មកដល់​ផ្ទះ​សម្តេច គឺ​បាន​ផ្ញើ​សារ​ទៅ​ពលរដ្ឋ​ថា​សង្គ្រាម​បាន​បញ្ចប់ ផ្ញើ​សារ​ទៅ​ទាហាន​ខ្មែរក្រហម​សេសសល់​ថា​មេដឹកនាំ​បាន​ចុះចូល​អស់ហើយ និង​ផ្ញើ​សារ​ទៅ​អន្តរជាតិ​ថា អាច​មក​លេង​កម្ពុជា​បាន​ហើយ ព្រោះ​លែង​មាន​សង្គ្រាម​ទៀតហើយ​។​

​សម្តេច​បាន​ថ្លែងថា ពេល​មេដឹកនាំ​ខ្មែរ​ក្រហម​មក​ផ្ទះ​សម្តេច អន្តរជាតិ​គេ​ចោទ​សម្តេច​ថា ចាប់ដៃ​ខ្មែរក្រហម តែ​ពួកគេ​ភ្លេច​ថា​ពេល​មុន​នោះ ខ្មែរ​ក្រហម​ដើរ​លើ​កម្រាលព្រំ​ក្រហម​ទៅ​ប្រជុំ​ស្ទើរ​គ្រប់​ប្រទេស​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​មិន​អាច​អនុវត្តន៍​វប្បធម៌​សន្ទនា​ជាមួយ​អ្នកនយោបាយ​ក្បត់ជាតិ ដែល​វាយប្រហារ​សម្តេច និង​ក្រុមគ្រួសារ​នោះទេ​។ សុខ​សន្តិភាព​នៅ​កម្ពុជា មាន​ជាង ២៥​ឆ្នាំ​ហើយ ហើយ​សុខសន្តិភាព​នេះ ផ្តល់ឱកាស​ឱ្យ​កម្ពុជា ប្រមូល​ធនធាន និង​ការប្រឹងប្រែង​សព្វបែបយ៉ាង ដើម្បី​កសាង និង​អភិវឌ្ឍន៍​ជាតិ​។ ដូច្នេះ​ត្រូវ​រួម​គ្នា​អរគុណ​សន្តិភាព ហើយ​មិន​ត្រូវឱ្យ​នរណា​បំផ្លាញ​សុខ​សន្តិភាព​នោះ​ឡើយ​។ ដរាបណា​មាន​សុខសន្តិភាព គឺ​មិន​បារម្ភ​មាន​អំពើ​ប្រល័យពូជសាសន៍​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា បច្ចុប្បន្ន​គេ​មិន​ប្រើ​រដ្ឋប្រហារ​នោះទេ តែ​គេ​ប្រើ​បដិវត្ត​ពណ៌​តែម្តង ដូច្នេះ​បើ​ឃើញ​បដិវត្ត​ពណ៌​ត្រូវតែ​កម្ចាត់​វា​។ សម្តេច​បាន​ប្រាប់​កងកម្លាំង​ថា បក្សនយោបាយ​ដែល​ចង់​ធ្វើ​បដិវត្ត​ពណ៌ គឺ​ត្រូវតែ​កម្ចាត់ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​មួយ​ប្រទេស​។​សម្តេច​បាន​ថ្លែងថា កុំ​ដណ្តើម​អំណាច​តាម​បែប​មិន​ប្រជាធិបតេយ្យ ដែល​ជា​ឫស្សគល់​បំផ្លាញ​សន្តិភាព និង​នាំឱ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​អាច​កាន់​តួនាទី​នាយករដ្ឋមន្ត្រី​បាន​ពីរ​អាណត្តិ​ទៀត ប៉ុន្តែ​ការលះបង់​អំណាច​របស់​សម្ដេច​គឺ​ដើម្បី​សន្តិភាព ស្ថេរភាព​យូរអង្វែង គឺជា​រឿង​ដែល​ត្រូវតែ​ធ្វើ​។ សម្តេច​បាន​លះបង់​ច្រើន​ហើយ​ដើម្បី​ជាតិ និង​ប្រជាជន ដូច្នេះ​សម្តេច​មិន​ខ្លាច​នឹង​លះបង់​អំណាច ដើម្បី​សុខសន្តិភាព និង​ស្ថេរភាព​យូរអង្វែង​នោះឡើយ​។ ពេល​នេះ​ការលះបង់​អំណាច​របស់​សម្តេច​បាន​ហុច​ផល​ហើយ គឺ​ការផ្ទេរ​អំណាច​មិន​បាន​នាំមក​នូវ​ការភ័យខ្លាច និង​ការគ្រប់គ្រង​អតិផរណា​បានល្អ សេដ្ឋកិច្ច​ដំណើរការ​ទៅមុខ និង​រក្សាបាន​នូវ​ការអភិវឌ្ឍន៍​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។ សម្តេច​តេជោ​បាន​ថ្លែងថា ដើម្បី​រក្សាបាន​នូវ​សុខសន្តិភាព និង​ស្ថេរភាព គឺ​ត្រូវ​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ កាត់បន្ថយ​គម្លាត​សង្គម បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ទៀត​។ សម្តេច​តេជោ បាន​ថ្លែងថា យើង​ត្រូវតែ​យកចិត្តទុកដាក់​លើ​នយោបាយ «​ចុង​ខ្សែ​ពីរ​នៃ​ចំណង​មួយ​» គឺ​ចុង​ខ្សែ​ម្ខាង គឺ​សន្តិភាព និង​ចុង​ម្ខាង​ទៀត គឺ​ការអភិវឌ្ឍន៍ ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ និង​ការរក្សា​សុខសន្តិភាព​។ សម្តេច​តេជោ បាន​ស្នើ​ឱ្យ​បរទេស​រៀនសូត្រ​ពី​ការប្រយុទ្ធប្រឆាំង​នឹងរ​បប​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ជាពិសេស​រៀនសូត្រ​ពី​កំហុស ដែល​បាន​គាំទ្រ​មេដឹកនាំ​របប​ប្រល័យ​ពូជសាសន៍​។

​សម្តេច​បាន​រំលឹកថា រាល់​ពេល​សម្តេច​ជួប​ជាមួយ​មិត្តភក្តិ​ប្រទេស សម្តេច​តែង​រំលឹក​ពួកគេ​កុំឱ្យ​ប្រព្រឹត្ត​កំហុស​លើក​ទី​៣​លើ​ប្រទេស​កម្ពុជា ដែល​កំហុស​ទី​១ គឺ​ការគាំទ្រ​ការធ្វើ​រដ្ឋប្រហារ​របស់ លន់ នល់​, កំហុស​ទី​២ គឺ​ការទទួលស្គាល់​របប​ខ្មែរក្រហម​ឱ្យ​អង្គុយ​នៅ​អង្គការសហប្រជាជាតិ​រយៈពេល​១២​ឆ្នាំ ហើយ​មក​ធ្វើបាប​អ្នក​ដែល​ប្រឹងប្រែង​រស់​ងើប​ចេញពី​របប​ខ្មែរក្រហម ដូច្នេះ​សុំ​កុំ​សាង​កំហុស​លើក​ទី​៣​លើ​ទឹកដី​កម្ពុជា​។ សម្តេច​តេជោ បាន​ថ្លែងថា បើ​អន្តរជាតិ​ធ្វើ​ដាក់​របប លន់ នល់ ដូច​ធ្វើ​ដាក់​របប​យោធា​របស់​មី​យ៉ាន់​ម៉ា​នាពេល​បច្ចុប្បន្ន ប្រហែល​ជា​បញ្ហា​នៅ​កម្ពុជា​មិន​រីក​រាលដាល​ធំ​នោះទេ​។

​ជាមួយនឹង​ការ​ប្រកាស​បិទ​នូវ​សន្និសីទ ស្ដី​ពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យ​ពូជសាសន៍ សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព​ឲ្យបាន​គង់វ​ង្ស ដើម្បី​ការអភិវឌ្ឍ​ប្រទេស​យើង​ឲ្យ​កាន់តែ​រីកចម្រើន យូរអង្វែង​ត​ទៅ​មុខ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល