ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ទីតាំង​ល្បែង​ស៊ីសង​ឡូតូ​BL2222 កំពុងតែ​លួច​បើក​វិញ​ហើយ​ហ៊ាន​ប្រឆាំង​បទបញ្ជា​សម្តេច​បវរ​ធិបតី​ហ៊ុន​ម៉ាណេត !

ទីតាំង​ល្បែង​ស៊ីសង​ឡូតូ​BL2222 កំពុងតែ​លួច​បើក​វិញ​ហើយ​ហ៊ាន​ប្រឆាំង​បទបញ្ជា​សម្តេច​បវរ​ធិបតី​ហ៊ុន​ម៉ាណេត !

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ ទីតាំង​បន​ល្បែង​សុីសង​ឡូតូ​មួយ​កន្លែង​កំពុងតែ​លួច​បើក​លេង​យ៉ាង​រលូន​នៅ​ទល់មុខ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​ស្ថិតនៅ​ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ល្អ​នៅក្បែរនោះ​បាន​ផ្តល់​ព័ត៌មាន​មក​អង្គភាព​សារព័ត៌មាន​យើង​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា​ឆ្នាំ​២០២៤​មក​ថា​មាន​គេ​បើក​ល្បែង​ឡូតូ​ខាងលើ​។​

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ក្រុម​ការងារ​យើង​ក៏​បាន​ចុះទៅពិនិត្យ​ផ្ទាល់​ឃើញថា​មាន​ល្បែង​សុីសង​ឡូតូ​ដូច​ប្រជាពលរដ្ឋ​រាយការណ៍​មក​មែន​។​

​ខណៈនោះ​ក្រុម​ការងារ​យើង​ក៏​បាន​ផ្តិត​នៅ​រូបភាព​ជាក់ស្តែង​ប្រយោជន៍​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​អាជ្ញាធរ​និង​សមត្ថកិច្ច​ព្រមទាំង លោក សេង​គន្ធ អភិបាលខណ្ឌ​មានជ័យ​ឲ្យបាន​ជ្រាប​ជា​ព័ត៌មាន​ដើម្បី​មាន​វិធានការ​។​

​ព្រោះ​ទីណា​មាន​បន​ល្បែង​សុីសង​គឺ​ទី​នោះ​តែងតែ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​អំពើ​ចោរលួច​ឆក់​ប្លន់​គ្រប់​ប្រភេទ​គឺ​ប្រភព​កើតចេញ​ពី​ល្បែង​សុីស​ងទាំង​នោះឯង​។​
​ដូច្នេះ​បើ​សិន​ជា​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​តំបន់​បានអនុញ្ញាត​ឲ្យ​បន​ល្បែង​ឡូតូ​BL2222 បើក​មែន​នោះ​ជា​ការអនុវត្ត​ផ្ទុយ​ហើយ​ផ្គើន​និង​ប្រឆាំង​ទៅ​បទបញ្ជា​សម្តេច បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ផងដែរ​។​

​គួរ​រលឹក​ថា​៖ កាលពី​ពេល​ថ្មីៗ​កន្លងទៅ​សម្តេច បវរ​ធិបតី​ហ៊ុន​ម៉ាណេត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​ពេលវេលា​នេះ​មិនមែនជា​ពេលវេលា​យកចិត្តទុកដាក់​ពង្រាយ​នៅ​ទីតាំង​ល្បែង​នោះទេ​ទោះបីជា​មាន​ច្បាប់​អនុញ្ញាតិ​ក៏ដោយ កាល​ពី​បី​សប្ដាហ៍​មុន​សម្តេច​បាន​ឲ្យ​ផ្អាក​រាល់​ការចេញ​អាជ្ញាប័ណ្ណ​ផ្តល់​សិ​ទ្ទ្កការ​បើកល្បែង​ផ្សងសំណាង បន្ថែម​នៅ​តាម​មូលដ្ឋាន​។​

​ជាមួយគ្នា​នោះ​សម្ដេច​ក៏​បាន​ឲ្យ​គណ​:​កម្ម​ការគ្រប់គ្រង​ល្បែង​ពានិច្ច​កម្ម​កម្ពុជា​ចំណុះឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្តុ​ត្រូវ​និង​ត្រូវ​ដឹកនាំ​ប្រជុំ​ជាបន្ទាន់​ជាមួយ​សមត្ថកិច្ច​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​ដើម្បី​រៀបចំ​និង​មាន​វិធានការ​គ្រប់គ្រង​ល្បែង​ផ្សងសំណាង​
​នានា​នៅ​ទូទាំង​ប្រទេស​។​

​សម្តេច​បាន​ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​បណ្តា​ខេត្ត​ក្រុង​និង​រាជធានី​ត្រូវមាន​វិធានការ​ជា​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​ទីតាំង​ល្បែង​ផ្សងសំណាង​នៅតាម​មូលដ្ឋាន​ដែល​មាន​នៅ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​ក្នុង​ករណី​នៅ​មាន​បើក​ល្បែង​សុីសង​បន្ត​ទៀត​សូម​ចុះចា​ត់​វិធានការ​ជាបន្ទាន់​ហើយ​រាយការណ៍​មក​សម្តេច​ផ្ទាល់​ដើម្បី​ឈាន​ទៅដល់​ការដក​អាជ្ញាប័ណ្ណ​នៅក្នុង​បណ្តា​ខេត្ត​នៅក្នុង​ទូទាំង​ប្រទេស​តែ​ម្តង​។​
​សម្តេច​បាន​បន្ត​ថា​ពេលវេលា​នេះ​និង​ជា​ពេលវេលា​ទៅមុខ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​អនុវត្ត​នៅ​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាលឲ្យមាន​ប្រសិទ្ធភាព​។​

​អង្គភាព​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង និង​ព្រាប​នាំ​សារ ជូន​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ អង្គភាព​យើងខ្ញុំ​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ជុំវិញ​ភាគី​ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​របប​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​។ សូម​អរគុណ​.!

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល