ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ ឯកឧត្តម ដូ​មីនី​ក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ក្នុង​ជំនួប​នេះ​ដែរ សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា បាន​សម្ដែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស បន្ទាប់​ពី​ជំនួប​ដំបូង​កាលពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០២៣​។ ឯកឧត្តម ឯកអគ្គរាជទូត បាន​សំដែង​នូវ​ក្ដី​រីករាយ និង​អរគុណ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម បាន​ដឹកនាំ​សហការី ចូលជួប​សម្ដែង​ការគួរសម​នៅ​ពេល​នេះ​។ ឯកឧត្តម​បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោរព​ជូនពរ​សម្ដេច សូម​មាន​សុខភាព​ល្អ និង​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​រំលឹកថា កាល​ពី​ជំនួប​លើក​មុន ក្រោយពេល​ដែល​ឯកឧត្តម បាន​ក្លាយជា​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ដែល​ចាប់​តាំងពី​ពេលនោះ​មក ទំនាក់ទំនង​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​។ ក្នុងនោះ​ដែរ​គឺ​ការបើក​សាកលវិទ្យាល័យ​អង់គ្លេស​មួយ​នៅ​កោះ​ពេជ្រ​ដែល​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែ​កញ្ញា ឆ្នាំ​២០២៣ កន្លងមក ជាមួយនឹង​តម្លៃ​សិក្សា​សមរម្យ និង​មាន​ផ្ដល់​អាហារូបករណ៍​ផងដែរ​។

​ឯកឧត្តម​ពិត​ជា​រីករាយ​ដែល​មាន​ការចុះហត្ថលេខា​រវាង​ចក្រភព​អង់គ្លេស​ជាមួយនឹង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​ការរៀបចំ​អភិវឌ្ឍន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​ថាមពល​ករ​កើតឡើង​វិញ និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ការពារជាតិ​។

​ឯកឧត្តម ពិតជា​រីករាយ ដែល​មាន​និស្សិត​ខ្មែរ​ដំបូង​ដែល​បាន​ចេញ​ពី​សាកលវិទ្យាល័យ​ការពារជាតិ​របស់​អង់គ្លេស ហើយ​កន្លង​ទៅនេះ ក៏​មាន​នាវា​របស់​អង់គ្លេស​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ហើយ​សង្ឃឹមថា​នៅ​ពេល​ខាងមុខ នឹងមាន​នាវា​កងទ័ពជើងទឹករ​បស់​អង់គ្លេស​ចូល​ចត​ជា​បន្តបន្ទាប់​ទៀត​។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត ពិតជា​រីករាយ​ដែល​មើលឃើញ​ថា​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ មាន​ការកើនឡើង​ជា​បន្តបន្ទាប់ និង​មាន​ការបង្កើត​វេទិកា​វិនិយោគ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​អង់គ្លេស​មក​កម្ពុជា ។

​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ឯកអគ្គរាជទូត​អង់គ្លេស ដែល​បាន​លើក​ពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ សម្ដេច​បាន​មានប្រសាសន៍ថា សម្ដេច​ពិតជា​រីករាយ​ដែល​ចក្រភព​អង់គ្លេស​បាន​សម្រេច​តាម​បំណង​របស់​សម្ដេច បើក​សាកលវិទ្យាល័យ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ពីព្រោះ​ថា​កន្លងទៅ​នេះ មាន​និស្សិត​កម្ពុជា​មួយចំនួន​បាន​ទៅ​សិក្សា​នៅ​អង់គ្លេស តែ​ពេល​នេះ គឺ​មាន​សាកលវិទ្យាល័យ​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា​តែម្ដង ដែល​នឹង​កាន់តែ​មាន​ភាពងាយស្រួល ពិសេស​ការកាត់បន្ថយ​ការចំណាយ​របស់​និស្សិត​។ អ្វី​ដែល​គួរឲ្យគាត់សម្គាល់​មួយ​ទៀត​គឺ ការបង្កើត​ឧទ្យាន​ឧស្សាហកម្ម​បៃតង ដែល​កន្លងមក​យើង​មាន​ការវិនិយោគ​ដោយ​កូរ៉េ ដោយ​ជប៉ុន តែ​ឥឡូវនេះ គឺ​យើង​នឹង​មាន​ការវិនិយោគ​ដោយ​ចក្រភព​អង់គ្លេស​បន្ថែមទៀត ក្នុង​ការវិនិយោគ​ឧស្សាហកម្ម​បៃតង​នេះ​។ ទាក់ទង​ទៅនឹង​វេទិកា​វិនិយោគ​កម្ពុជា​-​អង់គ្លេស សម្ដេច​តេជោ បាន​លើកឡើង​ថា​ថ្នាក់ដឹកនាំ​អង់គ្លេស​បាន​ជម្រាប​បន្ថែមថា ទោះបី​អង់គ្លេស​ចាកចេញ​ពី​សហ​គ​មន៍​អឺរ៉ុប​ក៏ដោយ ក៏ប៉ុន្តែ​គោលនយោបាយ​របស់​អង់គ្លេស​ចំពោះ​កម្ពុជា គឺ​មិន​មាន​ការប្រែប្រួល​នោះទេ​។ សម្ដេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត​ឲ្យ ឯកអគ្គរាជទូត​អង់គ្លេស​បន្ត​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើ​វិស័យ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នេះ ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យមាន​ការកើតឡើង​។

​ឯកឧត្តម ឯកអគ្គរាជទូត​អង់គ្លេស បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ដឹកនាំ​ដោយ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី គឺ​មាន​ថាមពល​ខ្លាំង មាន​សកម្មភាព​មមាញឹក ដែល​ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​ពាណិជ្ជកម្ម និង ការវិនិយោគ ហើយ​អង់គ្លេស​ក៏មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ជាមួយ​កម្ពុជា ហើយ​ចក្រភព​អង់គ្លេស នឹង​ជួយ​ឱ្យ​ការផ្ទេរ​អំណាច​ទៅ​អ្នក​ជំនាន់​ក្រោយ​នេះ មាន​ស្ថិរភាព មាន​សន្តិសុខ​មាន​សន្តិភាព និង​គាំទ្រ​រដ្ឋាភិបាល​ថ្មី ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​។

​សម្ដេច​តេជោ និង ឯកឧត្តម​ឯកអគ្គរាជទូត​អង់គ្លេស ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ​អំពី សភាពការណ៍​នៅ​មី​យ៉ាន់​ម៉ា ដំណោះស្រាយ និង​វិបត្តិ​នៅ​រុស្ស៊ី និង​អ៊ុ​យក្រែន សភាពការណ៍​នៅ​មជ្ឈឹម​បូព៌ា និង​ពិភាក្សា​ពី​សភាពការណ៍​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការផ្ទេរ​អំណាច​ទៅ​អ្នក​ជំនាន់​ក្រោយ​នេះ គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ពីព្រោះ​ថា​រាជរដ្ឋាភិបាល​ថ្មី គឺ​សុទ្ធតែ​ជា​កម្លាំង​វ័យក្មេង ហើយ​សុទ្ធសឹង​ជា​ធនធានមនុស្ស ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការដឹកនាំ​ប្រទេស​ឲ្យ​រីកចម្រើន​បន្ត​ទៀត​នាពេលខាងមុខ​។ សម្ដេច​តេ​ជោបាន​ស្នើឲ្យ​ឯកឧត្តម​ឯកអគ្គរាជទូ​តអង់​គ្លេស ជួយ​ក្នុង​បញ្ហា​អធិការកិច្ច ដោយ​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទំនើប ក្នុង​ការគ្រប់គ្រង​ធនធានមនុស្ស ក៏ដូចជា​បច្ចេកវិទ្យា​ក្នុង​ការគ្រប់គ្រង​អំពើ​អសកម្ម​ផ្សេងៗ​ជាដើម​។​

​សម្ដេច​តេជោ​បានចាត់ទុ​ក​សភាពការណ៍​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នាពេល​បច្ចុប្បន្ន មិន​ក្តៅ​ដូច​នៅ​ឆ្នាំ ២០២២ ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នោះទេ ដែល​ពេលនោះ​កម្ពុជា​គ្រោង​នឹង​ធ្វើឲ្យ​សម្រេច​នូវ​កិច្ចព្រមព្រៀង COC តែ​មិន​អាច​សម្រេច​បាន​ឡើយ​។ សម្ដេច​បាន​ចាត់ទុក​បញ្ហា​សមុទ្រចិន​ខាងត្បូង មិនមែន​ជា​បញ្ហា​រវាង​អាស៊ាន និង​ចិន​នោះទេ ដូច្នេះ​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ធ្វើការ សម្របសម្រួល​គ្នា​។ ភាគី​ទាំងអស់​ត្រូវ​គោរព DOC ឲ្យបាន​ខ្ជាប់ខ្ជួន មាន​ការអត់ធ្មត់ ហើយ​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​សម្របសម្រួល​គ្នា​។ សម្ដេច​តេជោក៏បាន​បង្ហាញ​កង្វល់​ផងដែរ​អំពី​យុទ្ធសាស្ត្រ​ដ៏​សំបូរបែប​ពី​បណ្ដា​ប្រទេស​ផ្សេងៗ នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្នុងនោះ​រួមមាន​យុទ្ធសាស្ត្រ​របស់​ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប កាណាដា ឥណ្ឌា និង​កូរ៉េខាងត្បូង​។ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ កម្ពុជា​មាន​គោលជំហរ​មួយ គឺ​រាល់​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ត្រូវ​បម្រើ​ឲ្យ​សន្តិភាព និង​ការអភិវឌ្ឍ មិន​ប្រឆាំង​នឹង​ប្រទេស​ណាមួយ នឹង​ត្រូវ​គោរព​ម​ជ្ឈភាព​របស់​អាស៊ាន​។ សម្ដេច​តេជោក៏បាន​អរគុណ​ចំពោះ​ដៃគូ​របស់​អាស៊ាន​ទាំងអស់ ដែល​បាន​គោរព​ម​ជ្ឈភាព​អាស៊ាន​កន្លងមក ។​

​ជា​ចុងក្រោយ ឯកឧត្តម​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស បាន​សម្ដែង​ការ​អរគុណ​ចំពោះ​សម្តេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យមាន​ជំនួប​នាពេលនេះ ដែល​បង្ហាញ​ពី​ភាព​ត្រង់​ទៅ​ត្រង់​មក ដែល​ជា​ការយកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដើម្បីឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាពជិតស្និទ្ធ និង​បន្ត​នូវ​ភាព​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល