ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

ដី​គ្មាន​ទិន្នន័យ​ស្ថិតនៅក្នុង​អាង​ទំនប់​អូរ​ក្រាំង​អំបិល ត្រូវបាន​ថៅកែ​មាន​ខ្នង​ជា​មន្ត្រី​ប៉េអឹម ដាក់​គ្រឿងចក្រ​ជី​កកាយ គ្មាន​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​ទប់ស្កាត់​ទាល់តែសោះ​…!

ដី​គ្មាន​ទិន្នន័យ​ស្ថិតនៅក្នុង​អាង​ទំនប់​អូរ​ក្រាំង​អំបិល ត្រូវបាន​ថៅកែ​មាន​ខ្នង​ជា​មន្ត្រី​ប៉េអឹម ដាក់​គ្រឿងចក្រ​ជី​កកាយ គ្មាន​ជំនាញ​ពាក់ព័ន្ធ​ណា​ចុះ​ទប់ស្កាត់​ទាល់តែសោះ​…!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កំពង់ស្ពឺ​៖ ដី​ដែល​មិន​មាន​ទិន្នន័យ​ក្នុង​ទំនប់​អូរ​ក្រាំង​អំបិល ពេលនេះ ត្រូវបាន​ប្រភព​បង្ហើប​ថា ក្រុម​ឈ្មួញ​កំពុង​សំរុក​កាយ​អាចម៍ដី​ទៅ​ចាក់ តែ​មិន​មាន​ប្រភព​បញ្ជាក់ថា គេ​ចាក់​ដើម្បី​យក​ធ្វើ​អ្វី​នោះទេ ។ ក្រុម​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​នោះ ត្រូវបាន​សង្ស័យថា ជា​គ្រឿងចក្រ​របស់​ថៅកែ លឹម ចាន់ថុល ដែលមាន​សកម្មភាព​ជីក​កាយ​ស្តារ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅ​ជិត​នោះដែរ​។ ករណីនេះ ធ្វើឲ្យ​មហាជន​មន្ទិលសង្ស័យ​ថា តើ​មាន​អាថ៌កំបាំង​អ្វី​នៅ​ពីក្រោយ​រឿង​នេះ​ខ្លះ​?​។​

​រឿងរ៉ាវ​ជីក​ស្តារ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​នៅតែ​ជា​ទី​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ ចង់​ដឹង​ចង់​ឮថា តើ​មន្ទីរ និង​ក្រសួង​ពាក់ព័ន្ធ​អនុញ្ញាតិ​ច្បាប់​ត្រឹមណា​? បាន​ជា​ក្រុម​គ្រឿងចក្រ​របស់​ថៅកែ លឹម ចាន់ថុល ដែល​មាន​ខ្នងបង្អែក​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ដ៏​មាន​ឥទ្ធិពល​មួយរូប ជីក​កាយ​ស្ទើរតែ​ពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​ទៅហើយនោះ​។​

​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​ថា​លោក​ថៅកែ លឹម ចាន់ថុល ជីក​កាយ​ស្តារ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​លើស​ច្បាប់​កំណត់ និង​ខុស​ទីតាំង​។ រឿងនេះ ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ទទួលបន្ទុក​ជំនាញ​ណាខ្លះ ជាពិសេស គឺ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម និង​មន្ទីរ​រ៉ែ និង​ថាមពល​តែម្តង​។​

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ស្លារ ឃុំ​វល្លិ៍​សរ និយាយ​ក្នុង​លក្ខណ​មិន​បញ្ចេញ​ឈ្មោះថា ពួកគាត់​មាន​ដី​អាស្រ័យ​ផល​ម្នាក់​បន្តិចៗ​តាំងពី​អំឡុង​ឆ្នាំ​១៩៨០​មកម្ល៉េះ នៅក្នុង​អាង​ទំនប់​អូរ​ក្រាំង​អំបិល​នោះ ដើម្បី​អាស្រ័យ​ផល​ដោយមាន​ប្លង់​ស្លាបមាន់​(​ប្លង់​ចុងសន្លឹក​) ហើយ​ដោយ​រដ្ឋ​គេ​ថា​ត្រូវ​ការអភិវឌ្ឍន៍ ក៏​បង្ខំចិត្ត​យក​ដី​ពួកគាត់​ដែល​បាន​អាស្រ័យ​ផល ដោះស្រាយ​គោ​លន​យោ​បាល​ត្រឹម​១​ម៉ែត្រការ៉េ បាន​៨​កាក់​ដុល្លារ​(​ថោក​បំផុត​) ខណៈ​ដែល​តម្លៃ​ទីផ្សារ​ដី​តំបន់​នោះ​មាន​តម្លៃ​ចាប់ពី​២០​ដុល្លារ រហូត​ទៅ​ដល់​៨០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​ឯណ្ណោះ​។ កក្តា​នេះហើយ​ដែល ធ្វើឱ្យ​ពួកគាត់​មិន​សប្បាយចិត្ត​នូវ​អ្វី​ដែល​ពួកគាត់​ចង់បាន​នោះ​ឡើយ បើ​រដ្ឋ​ត្រូវ​ការអភិវឌ្ឍន៍​មិន​អី​នោះទេ​! ប៉ុន្តែ​នេះ​គឺជា​លេស​របស់​នាយទុន លោក​ថៅកែ អ្នក​រត់ការ និង​ក្រុមមន្ត្រី​ខិលខូច​មួយចំនួន​(​ថៅកែ គ្រឿងចក្រ​រក​សុ​ី​សោះ​) ដែល​យក​លេស​ជីក​ស្តារ​អាង​ទំនប់​ទឹក​អូរ​ក្រាំង​អំបិល​ដើម្បី​បាន​ទឹក​សម្រាប់​ប្រើប្រាស់​និង​អាស្រ័យ​ផល​ស្រោចស្រព​ដំណាំ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឱ្យ​ពួកគាត់​ហួសចិត្ត​នោះ​គឺ ក្រុម​ថៅកែ​គ្រឿងចក្រ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខិលខូច យក​លេស​ជីក​ស្តារ​អូរ​ក្រាំង​អំបិល​ដើម្បី យក​អាចម៍ដី​ទៅ​ចាក់​បំពេញ ដី​ដែល​មាន​ប្លង់រឹង​នៅ​ខាងលិច​ជាប់​និង​រោងចក្រ ដើម្បី​ទុក​សម្រាប់​សាងសង់​អ្វី​ក៏​មិនដឹង​។ មិនតែប៉ុណ្ណោះ ដឹកយក​ទៅ​ចាក់​បំពេញ​ដី​នៅ​ខាងកើត​ឆៀង​ខាងជើង​ក្បែរ​វត្ត​រលាំង​កំពូល​ដើម្បី​សាងសង់​រោងចក្រ​។ ចំពោះ​ដី​ប្រជាពលរដ្ឋ​សម្រាប់​ប្រកប​របរ​ធ្វើស្រែ​ចំការ និង​ដំណាំ​ផ្សេងៗ​នោះ​គឺ ថៅកែ​ជី​កកាយ អស់​ទៅហើយ​មុន​អាចធ្វើ​អ្វី​បាន​ទៀត​ទេ​។​

​ប្រជាពលរដ្ឋ ដដែល​បាន​បង្ហើប​បន្តទៀតថា​រឿង​
​នេះ​ហើយ​ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា​ការជីក​កាយ​ស្តារ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​របស់ ថៅកែ លឹម ចាន់ថុល ដែល​អាង​អំណាច​បងថ្លៃ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​មួយរូប​ដ៏​មាន​ឥទ្ធិពល​មហិមា​នេះ ជីក​កាយ​លើ​ច្បាប់​របស់​មន្ទីរ ក្រសួង​ដែល​បាន​កំណត់​នោះ តើ​មាន​មន្ត្រី​មន្ទីរ​ជំនាញ​ណា​ខ្លះ​ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ ហើយ​មាន​អាថ៌កំបាំង​អ្វី​ខ្លះ ទើប​ការ​ជីកា​ស្តារ​ពាសពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​ស្រេច​តែ​អំពើ​ចិត្ត​បែបនេះ​នោះ​?​។ ប្រជាពលរដ្ឋ​ពោល​ពាក្យ​សោកស្តាយ​ដី​របស់​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល​គ្រប់ៗ ប៉ុន្តែ​មិនដឹងថា​ទៅ​តវ៉ា​នៅឯណា តាម​គ្នី​តាម​គ្នា​ទៅ បើ​ជ្រុល​ទៅហើយនោះ​។ នេះ​ប្រហែលជា​ល្បិច​រក​សុីរ​បស់​ក្រុម​ជន​ខិលខូច​មួយ​ចំនួន ដែល​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ចំនេញ​ពី​ប្រជាពលរដ្ឋ ហើយ​មើលទៅ ដី​នៅក្នុង​អាង​ទំនប់​អូរ​ក្រាំង​អំបិល​រាប់សិប​ហិកតា អត់​មាន​ទិន្នន័យ​មាន​សុំ​ច្បាប់​ធ្វើ​បែរជា​មក​ធ្វើការ​អភិវឌ្ឍន៍​ចំ​ដី​ប្រជាពលរដ្ឋ កាន់កាប់​អាស្រ័យ​ផល​ទៅវិញ​?​។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា លោក​ថៅកែ លឹម ចាន់ថុល នេះ​បាន​ធ្វើការ​សុំច្បាប់​ធ្វើ​អាជីវកម្ម​ជីក​ស្តារ​អាង​ទំនប់​ទឹក​អូរ​ក្រាំង​អំបិល​មាន​ទំហំ​ជិត​១០​ហិកតា ធ្វើការ​ជី​កកាយ​មាន​រយះពេល​២​ឆ្នាំ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេល​នេះ​សង្ស័យ​ថៅកែ​រូបនោះ ធ្វើ​លើស​ច្បាប់​កំណត់​! ដោយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤ ថៅកែ លឹម ចាន់ថុល បាន​យក​គ្រឿងចក្រ​ជី​កកាយ មក​ខាងកើត ចំ​កណ្តាល​ផ្ទៃ​ទំនប់​អូរ​ក្រាំង​អំបិល ទើប​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា ផុត​ព្រំប្រទល់ និង​លើស​ច្បាប់​កំណត់ ដោយ​អាង​អំណាច​បងថ្លៃ​ជា​ប៉េអឹម​ហើយ​មើល​ទៅ​ទើប​ហ៊ាន​ធ្វើ​បែប​នេះ​បាន​។​

​ពាក់ព័ន្ធ​និង​ការលើកឡើង​ខាង​លើ​របស់​ប្រជាពលរដ្ឋ សង្ស័យ​ថៅកែ លឹម ចាន់ថុល​ជីកា​កាយ​ស្តារ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​លើស​ច្បាប់​កំណត់​នេះ​ដែរ អ្នកយកព័ត៌មាន​យើង​បាន​ទាក់ទង​ទៅ​លោក ញ៉ាញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​កំពង់ស្ពឺ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ដើម្បី​សួរនាំ ប៉ុន្តែ​លោក​ចូល​មើល​ហើយ មិន​ឆ្លើយតប​។​

​ដោយឡែក​លោក ប៊ិន ថេត ប្រធានការិយាល័យ​រ៉ែ​និង​ថាមពល​ខេត្ត​កំពង់ស្ពឺ​បាន​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា ថ្ងៃ​មិញ ជំនាញ​លោក​បាន​ចុះទៅ​ពិនិត្យ​វាស់វែង​រួចហើយ មិន​ខុស​ទីតាំង​អី​ទេ​។​

​ហើយ​ខាង​ណា​ដែល​និយាយ​ថា​ខុស​ទីតាំង​នោះ សូម​ឱ្យ​ជួយ​ចុះ​ពិនិត្យ​ទាំងអស់គ្នា ក្រែងលោ​សង្ស័យ​អី ពីព្រោះ​គាត់​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង ថាមពល ដូច​ជា​ទំហំ​ជាង​៨​ហិកតា​។​

​ប្រជាពលរដ្ឋ​ធ្វើ​ការស្នើសុំ​ឱ្យ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា ជា​ពិសេស​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ក្រសួង​រ៉ែ​និង​ថាមពល មេត្តា ចុះ​ធ្វើ​ការអង្កេត​ស្រាវជ្រាវ​ថា រឿង​ជីក​ស្តារ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​របស់ លោក​ថៅកែ ឈ្មោះ លឹម ចាន់ថុល នេះ​ផង ដើម្បី​ឱ្យ​អស់​មន្ទិលសង្ស័យ (​កុំ​ធ្វើ​ការងារ​ម៉ា​ម៉ា​យក​តែ​ស៊ង​)​។ ហើយ​មួយវិញទៀត សូម​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មេត្តា​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​សង្កេត​ស្រាវជ្រាវ​ផង​ថា តើ​រឿង​ជីក​កាយ​ស្តារ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​មាន​ស៊ីសំណូកសូកប៉ាន់ មាន​លុយ​ក្រោម​តុ​ដែល​ឬមួយ​យ៉ាង ?៕

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ផ្សព្វផ្សាយ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ ជុំវិញ​ការចុះផ្សាយ​ខាងលើ​នេះ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹងរង​ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់ សាមីខ្លួន​នឹង​ភាគី​ពាក់​ពន្ធ័​ទាំង​អស់ រៀង​រាល់​ម៉ោង​ធ្វើការ តាម​របប​ច្បាប់​អ្នកសារព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល