ទាន់ហេតុការណ៍
លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​បាន​ប្តេជ្ញា​លុបបំបាត់ Scame Online ក្នុង​មូលដ្ឋាន​ឲ្យអស់ ដើម្បី​ចូលរួម​លើក​មុខមាត់​ប្រទេស និង​ជំរុញ​ដល់​មន្ត្រី​ក្រោម​ឱវាទ​បន្ត​ស្រាវជ្រាវ​ - អបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ភាព​ស្ទាត់ជំនាញ នៃ​កម្លាំង​ប្រតិបត្តិការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយសារ​មាន​គ្រូ​បង្គោល​ហ្វឹកហ្វឺន​ជាប់​ជាប្រចាំ ប្រៀប​ដូច​កាំបិត​រណា​ត្រូវការ​សំលៀង​ទើប​មុត​! - លោក ស្លេះ ហ៊ីម​លី និពន្ធ​នាយក អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ តំណាង លោក បណ្ឌិត ឃីម រដ្ឋា ដឹកនាំ​ក្រុម​ការងារ នាំយក​ជំនួយ និង​ថវិកា​មួយចំនួន ចូលរួម​រំលែក​ទុក្ខ​ដល់​វីរៈ​កងទ័ព ដែល​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ទឹកដី នៅ​ភូមិ​ក្យូ​វ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​ជំទាវ វ្លា​ដាំងកា អាន់ឌ្រេ​វ៉ា (Vladanka Andreeva) អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម - លោក បណ្ឌិត ហោ គន្ធា ប្រធាន សមាគម​អភិវឌ្ឍន​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា ចាត់​តំណាង ដឹកនាំ លោក លោកស្រី ចាងហ្វាង និពន្ធ​នាយក និពន្ធ​នាយករង អ្នកសារព័ត៌មាន ដែល​ជា​សមាជិកសមាគម ចូលរួម សន្និសីទ​ថ្នាក់ជាតិ​ក្នុង ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២៦..! - រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា​៖ ក្នុង​យុគសម័យ​ឌីជីថល សេរីភាព​សារព័ត៌មាន ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការគោរព​ច្បាប់ ក្រមសីលធម៌ ប្រកបដោយ​ការទទួលខុសត្រូវ​សង្គម​ - លោក​បណ្ឌិត ឃីម រដ្ឋា ប្រធាន​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ និង​លោក​អនុបណ្ឌិត លី គឹម​ស៊ុន ទីប្រឹក្សា​អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អមដំណើរ​ដោយ​សហការី និង ព្រមទាំង​ព្រះ​តេជគុណ​បញ្ញោ​សុភារៈ ចុះសួរសុខទុក្ខ និង​នាំ​យក ថវិកា និង​សម្ភារៈ ស្បៀងអាហារ​ឧបត្ថម្ភ ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ០៤ គ្រួសារ នៅ​ស្រុក​គងពិសី​ - ឆ្លើយតប​កា​សែ​ត The Wall Street Journal (WSJ) នឹង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន តវ៉ា​ចំពោះ​ការផ្សព្វផ្សាយ​អត្ថបទ​ខ្វះ​វិជ្ជាជីវៈ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កំពង់ចាម​
0

អាវុធហត្ថ​រាជធានី​ភ្នំពេញ ដាក់​ដំណើរការ​បច្ចេកវិទ្យា​ថ្មី ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​របស់​ខ្លួន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ដាក់​ដំណើរការ​បច្ចេកវិទ្យា​ថ្មី ក្នុង​កម្មវិធី​ហ្វឹកហ្វឺន​របស់​ខ្លួន​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ថ្មីៗ​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សាកល្បង​ដាក់​ដំណើរការ​នូវ​បទពិសោធន៍​ថ្មី​មួយ គឺ​កម្មវិធី​ហ្វឹកហ្វឺន Simulation ដែល​ជា​ប្រព័ន្ធ​ហ្វឹកហ្វឺន​តាម​បែប​បច្ចេកវិទ្យា​កុំព្យូទ័រ ប៉ុន្តែ​សិក្ខាកាម​អាច​អនុវត្ត​ដូច​នៅ​ក្នុង​ពិភព​ពិត ជា​លក្ខណៈ​ឯកត្តជន ជា​ក្រុម និង​អាច​ប្រកួត​គ្នា​បាន ដោយ​អាច​បង្កើត​សេនារីយោ​សិប្បនិម្មិត​តាម​តម្រូវការ ស្រប​តាម​ស្ថានភាព​ជាក់ស្តែង​។

​ជាមួយ​បទ​ពិសោធន៍​ថ្មី​មួយ​នេះ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែលជា​អ្នក​ផ្តួចផ្តើម​និង​ទទួលខុសត្រូវ​រៀបចំ​ដោយផ្ទាល់ បានបញ្ជាក់​ថា កម្មវិធី​ហ្វឹកហ្វឺន Simulation បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា​៖
– ចំណេញ​ការប្រើប្រាស់​គ្រាប់​ពិត​
– ចំណេញ​ការប្រើប្រាស់​ទីលាន​ហ្វឹកហ្វឺន​
– អាច​ចល័ត​បាន​គ្រប់​ទីកន្លែង ដោយ​គ្រាន់តែ​មាន កុំព្យូទ័រ និង LCD Projector(​ស្លា​យ​)
– កម្មវិធី​ហ្វឹកហ្វឺន​អាច​បត់បែន​បាន​គ្រប់​ស្ថានភាព​តាម​តម្រូវការ
– បង្កើន​នូវ ប្រសិទ្ធភាព និង សុវត្ថិភាព​
– បំណិន​ក្នុងការ​ធ្វើ​សេចក្តីសម្រេ​ចចិត្តបាន​ត្រឹមត្រូវ​ឆាប់រហ័ស​ក្នុងពេល​ប្រតិបត្តិ​ការជាក់ស្តែង​ ។

 


 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល