ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ដើមឈើ​ជាង ១​លាន​ដើម​ត្រៀម​ចែកជូន​ប្រជាជន​កម្ពុជា​នា​ដើមខែ​កក្ដ​ដា​ខាងមុខនេះ​

ដើមឈើ​ជាង ១​លាន​ដើម​ត្រៀម​ចែកជូន​ប្រជាជន​កម្ពុជា​នា​ដើមខែ​កក្ដ​ដា​ខាងមុខនេះ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២៤​នេះ ក្រសួង​បរិស្ថាន បាន​បណ្ដុះ​កូនឈើ​បាន​ចំនួន ១,២៩៣,៧១០​ដើម ដើម្បី​ត្រៀម​ចែកជូន​ប្រជាពលរដ្ឋ រស់នៅ​តាម​សហគមន៍ សាលារៀន និង​តាម​បណ្ដា​រដ្ឋបាល​ខេត្ដ​នានា ទូទាំង​ប្រទេស​កម្ពុជា សម្រាប់​ដាំ​ស្ដារ​ព្រៃឈើ​ឡើងវិញ​ក្នុង​ខែវស្សារ​ខាងមុខនេះ​។​

​ការចែក​ដើមឈើ​ជាច្រើន​ប្រភេទ និង​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ គឺ​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ខាងមុខនេះ ក្នុង​ព្រឹត្តិការណ៍ ពិព័រណ៍​ផ្សព្វផ្សាយ​ដាំ​ដើមឈើ ក្រោម​ប្រធានបទ “​ពន្លក​បៃតង​” ជា​ការរៀបចំ​ឡើង​ដោយ ក្រសួង​បរិស្ថាន និង​ភាគី​ពាក់ព័ន្ធ ស្ថិតនៅ​មុខ​អាគារ​ទីស្ដីការ​ក្រសួង​បរិស្ថាន​។ ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដាំ​ដើមឈើ និង​ចែក​ដើមឈើ​នេះ គឺជា​យុទ្ធនាការ​ដាំ​ដើមឈើ​យ៉ាងតិច ១​លាន​ដើម ក្នុង​១​ឆ្នាំ ដែល​ស្ថិត​ក្នុង​យុទ្ធសាស្ត្រ​ច​ក្រា​បរិស្ថាន លើ​ទិសដៅ​កម្ពុជា មាន​ភាព​បៃតង ៦០% នា​ឆ្នាំ​២០៥០​។​

​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ឯកឧត្ដម ខ្វៃ អាទិត្យា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រោម​គំនិត​ផ្ដួចផ្ដើម​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គ្រប់​មន្ទីរ​បរិស្ថាន​នៅតាម​បណ្ដា​រាជធានី ខេត្ដ បាន​បណ្ដុះ​កូនឈើ​មកដល់​ពេល​នេះ​សរុប​បាន​ចំនួន ៩២៣,៧១០ ដើម​រួច​មក​ហើយ និង​បន្ដ​បណ្ដុះ​បន្ថែម​ជា​បន្ដបន្ទាប់​ទៀត សម្រាប់​ធ្វើ​ចែកជូន​ប្រជាជន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​គ្រប់​រាជធានី ខេត្ត​។​

​ឯកឧត្តម ខ្វៃ អាទិត្យា បាន​បន្ដ​ទៀត​ថា​ត្រឹម​ថ្ងៃទី​០១ មិថុនា​នេះ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី បាន​បណ្ដុះ​កូនឈើ​ដោយផ្ទាល់​ចំនួន ៣៧​ម៉ឺន​ដើម និង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប មាន​ចំនួន ១៨៣,០២៦ ដើម មន្ទីរ​បរិស្ថាន​ខេត្ដ​កោះកុង ចំនួន ១០៤,២៥០​ដើម មន្ទីរ​បរិស្ថាន​ខេត្ដ​មណ្ឌល​គី​រី ចំនួន ៩៥,២៤៣​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​បន្ទាយមានជ័យ ចំនួន ២៧,៥០៨​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​បាត់ដំបង ចំនួន ៣២,៦៧៥​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ចាម ចំនួន ១០,៤៥០​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ឆ្នាំង ចំនួន ២២,៧១៥​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ស្ពឺ ចំនួន ២២,៧១៥​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ ចំនួន ៤៧,៥៨០​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​កំពត ចំនួន ១២,៩៩២​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​កណ្ដាល ចំនួន ៣៧,៤៥២​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​ក្រចេះ ចំនួន ២១,៣៥០​ដើម​, មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ចំនួន ៥,៥០០​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះវិហារ ចំនួន ១៣,១៧៦​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​ពោធិ៍សាត់ ចំនួន ១១,៧៦៤​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​រតនគីរី ចំនួន ១៤,៧០២​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះសីហនុ ចំនួន ៤៥,០៩៦​ដើម មន្ទីរ​បរិស្ថាន​ខេត្ដ​ស្ទឹងត្រែង ចំនួន ៨,៩៨៨​ដើម មន្ទីរ​បរិស្ថាន​ខេត្ដ​ស្វាយរៀង ចំនួន ៦,៤៤៣​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​តាកែវ ចំនួន ១១,៧៨៥​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​កែប ចំនួន ៤៥,០៥៩​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​ប៉ៃលិន ចំនួន ៩,៣៩៣​ដើម​, មន្ទីរ​បរិស្ថាន​ខេត្ដ​ឧត្ដរមានជ័យ ចំនួន ៧៧,៩៥០​ដើម​, និង​ខេត្ដ​ត្បូងឃ្មុំ ចំនួន ៣៧,៩៤៩​ដើម ផងដែរ​។​

​គួរ​រលឹក​ផងដែរ​ថា ក្រសួង​បរិស្ថាន បាន​ធ្វើ​ការប្រកាស​ជា​ព័ត៌មាន និង​ជូនដំណឹង ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ដ្រីរាជការ សាធារណៈជន អាច​មក​ចុះឈ្មោះ​ស្នើសុំ​ដើមឈើ​ដើម្បី​យក​ទៅ​ដាំ នៅ​ទីធ្លា​ខាងមុខ​ទីស្ដីការ​ក្រសួង​បរិស្ថាន​បាន ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផ្សព្វផ្សាយ​ដាំ​ដើមឈើ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ តាម​ស្ដង់​ពិព័រណ៍​របស់​មន្ទី​រ​បរិស្ថាន​គ្រប់​ខេត្ដ រាជធានី ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ៥:០០​នាទី​រសៀល​។​

   

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល