ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ហេតុអ្វី​បានជា​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័​ន្ឋ​មិន​អើពើ​ករណី​ស្តារ​ទំនប់​អូរ​ក្រាំងអំបិល​.(​វគ្គ​.២)

ហេតុអ្វី​បានជា​ជំនាញ​និង​អាជ្ញាធរ​ពាក់ព័​ន្ឋ​មិន​អើពើ​ករណី​ស្តារ​ទំនប់​អូរ​ក្រាំងអំបិល​.(​វគ្គ​.២)

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ស្ពឺ​៖ មហាជន​កំពង់​រង់ចាំ​សង្ក​ត​មើល​ថា​ ​តើ​ហេតុអ្វី​បាន​មន្ទី​រធន​ទឹក​និង​ឧតុនិយម​និង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពង់ស្ពឺ​មិន​កំណត់​ព្រំ​ឱ្យបាន​ច្បាស់លាស់​ក្នុង​ការជីក​ស្តារ​ដី​អាង​ទំនប់​អូរ​ក្រាំង​អំបិល​របស់​ថៅកែ លឹម ចាន់ថុល ខណៈ​លេចឮ​ថា​មិន​ទាន់​ដោះស្រាយ​សំណង​ផល​ប៉ះពា​លើដី​អាស្រ័យ​ផល​ជាមួយ​ប្រជាពលរដ្ឋ​ដាច់ស្រេច​នៅឡើយ​។​

​រឿង​ជីក​ស្តារ​អាង​ទំនប់​ទឹក​អូរ​ក្រាំង​អំបិល​របស់លោក​ថៅកែ លឹម ចាន់ថុល នៅតែ​ជា​ទី​ចាប់​អារម្មណ៍​របស់​មហា​ជន ក៏​ព្រោះតែ​គេ​បាន​ឃើញ​គ្រឿងចក្រ​បាន​ជីក​កាយ​ស្ទើរតែ​ពេញ​ផ្ទៃ​អាង​ទំនប់​អូរ​ក្រាំង​អំបិល​នេះ​។ ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា មន្ទីរ​ធនធានទឹក​និង​ឧតុនិយម និង​មន្ទីរ រ៉ែ​និង​ថាមពល​ខេត្ត​កំពង់ស្ពឺ​មិនបាន​កំណត់​ព្រំ និង​បោះបង្គោល​ព្រំ​ឱ្យ​ពិតប្រាកដ​ច្បាស់លាស់​នៅឡើយ​ទេ ទោះបី​ក្រសួង​ចេញ​ច្បាប់​ទំហំ​៩​ហិកតា​៩៦​អា ក៏ដោយ​។ អ្វី​ដែល​រិត​តែ​ចាប់​អារម្មណ៍​ទៅនោះ លេខ​ឮថា​មិន​ទាន់​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅឡើយ​ទេ​។ ដោយ​គេ​សង្កេតឃើញ​ថា​បន្ទាប់ពី​កោះសន្តិភាព​ធ្វើការ​ផ្សព្វផ្សាយ​រឿង​ដី​អូរ​ក្រាំង​អំបិល​នេះ គេ​បាន​ឃើញ ក្រុម​ថៅកែ លឹម ចាន់ថុល កំពុងតែ​ដុតដៃដុតជើង ហៅ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​មក​ជួប​នៅ​សាលាឃុំ​វល្លិ​សរ ដើម្បី​សម្របសម្រួល​ដើម្បី​កុំឱ្យ​ផ្ទុះ​រឿង​កាន់តែ​ធំ​ទៅៗ​។​

​បើ​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​០១ ខែមិថុនា ឆ្នាំ​២០២៤ គេ​បាន​ឃើញ​មនុស្ស​មួយ​ក្រុម​ប្រមាណ​៣​ទៅ​៤​នាក់ បាន​កាន់​លុយ​មួយ​បាច់​ធំ ចូលទៅ​ក្នុង​សាលាឃុំ​វល្លិ​សរ ដោយ​មាន​វត្តមាន​លោក​មេឃុំ​វល្លិ​សរ ផងដែរ ព្រមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់ ដើម្បី​ជួប​ចរចារ​និង​ដោះស្រាយ​គោលនយោបាយ​រឿង​ផល​ប៉ះពាល់​ដី​អាស្រ័យ​ផល ដោយ​ក្នុង​ម្នាក់​ទទួល​បាន​ជាង​១០​លាន​រៀល ជា​ថ្នូរ​មិនរ​ករឿង​និង​ដាក់​ពាក្យបណ្តឹង និង​ឈប់​ធ្វើការ​តវ៉ា​ទៀត​។​

​ប៉ុន្តែ​តាម​ប្រភពព័ត៌មាន​មួយទៀត​បាន​បង្ហើប​ឱ្យដឹងថា ការកោះហៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ស្លារ ឃុំ​វល្លិ​សរ ដែល​មាន​ដី​អាស្រ័យ​ផល​នៅក្នុង​អាង​ទំនប់​អូរ​ក្រាំង​អំបិល​កាលពី​រសៀល​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៤​ម្សិលមិញ​នេះ នៅ​សាលាឃុំ​វល្លិ​សរ​នោះ ប្រជាពលរដ្ឋ​មិន​ទាន់​ព្រម​យក​លុយ​គោលនយោបាយ​នោះទេ​។ ដោយ​សម្របសម្រួល​គ្នា​មិនត្រូវ ក្រុម​ថៅកែ​គ្រឿងចក្រ​ហ៊ាន​ឱ្យ​តម្លៃ​៨​កាក់​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ តែ​មិន​ត្រូវរ៉ូវ​គ្នា​។ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​ព្រម​តាម​ការសម្របសម្រួលរ​បស់​ក្រុម​មន​យស្ស​ទាំងនោះ​និង​លោក​មេឃុំ​វល្លិ​សរ ដែល​ជា​អ្នកសម្របសម្រួល​ក្នុងឱកាស​នោះ​ឡើយ​។ ប្រភព​បង្ហើប​ថា ក្នុង​រង្វង់​ដី​ប៉ះពាល់​ជាង​១០​ហិកតា ប្រជាពលរដ្ឋ​២៧​គ្រួសារ​នោះ ទាល់តែ​បាន​តាម​អ្វី​ដែល​ជា​ការស្នើ​សុំ​ទើប​ពួកគាត់​ព្រម​ទទួលយក និង​បញ្ចប់រឿង​។​

​បើ​តាម​ប្រជាពលរដ្ឋ​បង្ហើប​ថា ប្រសិនបើ​ការសម្របសម្រួល​ដោះស្រាយ​មិន​ចប់​ទេនោះ ពួកគាត់​នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ដើម្បី​ជួយ​រក​យុត្តិធម៌​ហើយ​។ ដោយសារ​តែ​ពេល​កន្លងមក​ក្រុមមនុស្ស​ទាំងនោះ​បាន​កក់​លុយ​លើ​ដី​ដែល​ជីក​កាយ​ស្តារ​បន្តិចបន្តួច​ហើយ​ដាក់​គ្រឿងចក្រ​ជី​កកាយ​ព្រំ ដោយ​មិន​ទាន់​ឱ្យ​លុយ​គ្រប់​នៅឡើយ កន្លង​ទៅ​ពួកគាត់​ផ្ទុះ​ការតវ៉ា​ម្តង​ហើយ​ពេលនោះ​គេ​ឱ្យ​នៅ​ស្ងៀម​សិន​ចាំ​គេ​ទូ​ទា​តើ​ឲ្យ ទើប​ស្ងាត់​រហូត​មកដល់ពេលនេះ​។​

​ប្រភព​ច្បាស់កា​រថា គ្រឿងចក្រ​ថៅកែ លឹម ចាន់ថុល សុំច្បាប់​ពី​ក្រសួង​ជិត​១០​ហិកតា​មែន ប៉ុន្តែ​ជី​កកាយ​បាន​ជាង​១​ហិកតា​ប៉ុណ្ណោះ បើ​កាយ​ប៉ះ​ដី​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​និង​ផ្ទុះ​រឿង​ទៀត ពីព្រោះថា មិនទាន់​ឱ្យ​លុយ​ប្រជាពលរដ្ឋ​គ្រប់​ចំនួន​នៅឡើយ​ទេ​។​

​ពាក់ព័ន្ធ​រឿង​ខាងលើនេះ អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក​ថៅកែ លឹម ចាន់ថុល ម្ចាស់​អាជីវកម្ម​រណ្តៅ​ដី​អូរ​ក្រាំង​អំបិល​បានទេ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ធ្វើ​ការទំនាក់ទំនង​។​

​ដោយឡែក​លោក នៅ ឌឹ​ម មេឃុំ​វល្លិ​សរ មិនអាច​សុំ​ការធ្វើ​អត្ថាធិបាយ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៤​នេះ​។​

អង្គភាព​សារព័ត៌មាន​យើង​ពុំ​មាន​ចេតនា ណា​មួលបង្កាច់ ឬ​ជាន់ពន្លិច​ឡើយ​។ ដែល​បណ្ដា​សារព័ត៌មាន​យើងខ្ញុំ​សូម​រងចាំ​ទទួល​នូវ​រាល់​ការបកស្រាយ ពី​បុគ្គល​ពាក់ព័ន្ធ បើ​មាន​ព្រឹត្តិ​កម្ម​ណាមួយ​នោះ​។​ដោយយោង​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ សូម​អរគុណ​.!​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល