ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

ស្មារតី​ការងារ​ជា​ក្រុម​, រួម​គ្នា​ទទួលខុសត្រូវ និង​ទទួលបាន​ជោគជ័យ​!

ស្មារតី​ការងារ​ជា​ក្រុម​, រួម​គ្នា​ទទួលខុសត្រូវ និង​ទទួលបាន​ជោគជ័យ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ដើម្បី​គ្របដណ្តប់​លើ​ការផ្សព្វផ្សាយ​ព្រះរាជ​ពិធី​ដង្ហែ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្តេច​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេច​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៤ នេះ​, ក្រសួង​ព័ត៌មាន​បាន​ដឹកនាំ​និង​សម្របសម្រួល​ការផ្សាយ​ផ្ទាល់​ដោយ​ក្នុង​នោះ​ទូរទស្សន៍​ជាតិ​កម្ពុជា​ជា​មណ្ឌល​ព័ត៌មាន​ធំ និង​មាន​ការចូលរួម​ពី​ស្ថានីយទូរទស្សន៍​ចំនួន ៨ ក្នុងការ​ផ្តិត​យក​រូបភាព និង​ប្រើប្រាស់​ម៉ាស៊ីន​ថត​ចំនួន ៦៥ គ្រឿង ដើម្បី​ធានា​ថា​រូបភាព​នៃ​ព្រះរាជ​ពិធី​នេះ​ត្រូវបាន​ថត​និង​ផ្សព្វផ្សាយ​ជូន​សារ​ធា​រណ​ជន​បានដឹង និង​ថែរក្សា​ទុក​ជា​ឯកសារ​សម្រាប់​ទៅមុខទៀត​។

​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ អង្គភាព​សារព័ត៌មាន​ផ្សេង​ទៀត​ដែល​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា​។

​យោងតាម​របាយការណ៍​មាន​ស្ថានីយ​វិទ្យុ ទូរទស្សន៍ គេហទំព័រ​និង​អន​ឡាញ​សរុប ៣១៥ អង្គភាព​ដែល​បាន​ផ្សាយ​ផ្ទាល់​និង​ផ្សាយ​បន្ត​ផ្ទាល់​ពី​ព្រឹត្តការណ៍​នៃ​ព្រះរាជ​ពិអី​ដង្ហែ​និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​។ កិច្ចការ​នេះ​អាច​ជោគជ័យ​បាន​ដោយសារ​តែ​មាន​កិច្ច​សហការ​ពី​ស្ថានីយ​ទូរទស្សន៍​ឯកជន​នានា​។
​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​នៃ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​, ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន​, ស្ថានីយ​ទូរទស្សន៍​ស៊ី​អិន​ស៊ី​របស់​ក្រុមហ៊ុន CBS, ស្ថានីយ​ទូរទស្សន៍​អប្សរា​, ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥, ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​, ស្ថានីយ​ទូរទស្សន៍​ថោ​ន ដែល​បាន​រួមសហការ​ជាមួយ​ទូរទស្សន៍​ជាតិ​គ្រប់គ្រង​ការផ្សាយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ដោយ​បណ្តាក់​គ្នា​ថត​យក​រូបភាព​ពីមុខ​វត្ត​ឧណ្ណាលោម រហូត​ដល់​មុខ​វត្ត​បទុម​ក្នុង​រយៈ​ផ្លូវ​ជាង ៥ គីឡូម៉ែត្រ​។​

​រូបថត​ដោយ​ឡុង ដេវីត​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល