ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សាលាបឋមសិក្សា​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ អប់រំ​សិស្ស​ឲ្យ​កែប្រែ​ទម្លាប់​ចាស់ ទទួល​នូវ​ផ្នត់គំនិត​ថ្មី អនុវត្ត​ទៅលើ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​»

សាលាបឋមសិក្សា​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ អប់រំ​សិស្ស​ឲ្យ​កែប្រែ​ទម្លាប់​ចាស់ ទទួល​នូវ​ផ្នត់គំនិត​ថ្មី អនុវត្ត​ទៅលើ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឈាន​ជើង​ចូល​ផុតពី​មាត់ទ្វារ នៃ​សាលាបឋមសិក្សា​ព្រះ​នរោត្តម រាជធានី​ភ្នំពេញ គេ​នឹង​ឃើញ​បដារ​មួយ​ធំ ចង​ទទឹង​ផ្លូវ​ខាងក្នុង ដែលមាន អត្ថន័យ​ថា «​បំរាម ហាម​ប្រើប្រាស់​ថង់ប្លាស្ទិក កែវ​ជ័រ ដប​ប្លា​ស្ទិក និង​ប្រអប់​ស្នោ​គ្រប់​ប្រភេទ នៅក្នុង​បរិវេណ​សាលារៀន​» ។ បដារ​នេះ ក៏​មានន័យ​ទៅដល់​ការជូនដំណឹង​ដល់​សិស្ស ឬ​មាតាបិតា អាណាព្យាបាល ដែល​បាន​ជូន​កូន​របស់​ខ្លួន​មក​រៀន បាន​ទទួល​អាន និង​យល់ដឹង​អំពី​បម្រាម​របស់​សាលា ក្នុងការ​រឹតបន្តឹង​ការប្រើប្រាស់​ថង់ប្លាស្ទិក ប្រអប់​ស្នោ និង​កែវ​ជ័រ ចាប់ពី​ពេល​ផ្សព្វផ្សាយ​នេះ​ទៅ ។​

​ក្នុងន័យនេះ សាលា​បាន​ទ​ទទួល​នូវ​យុទ្ធនាការ​ទី​ពីរ គឺ​«​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃ​ទី ១៥ ឧសភា ឆ្នាំ ២០២៤ ក្រោយ​យុទ្ធនាការ «​ថ្ងៃនេះ​ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ដែល​មាន​សាលា​ជាង ១.០០០ នៅ​ទូទាំង​ប្រទេស និង​មាន​សិស្សានុសិស្ស​ចូលរួម​ជាង ១​លាន​នាក់ អនុវត្ត​ទទួលបាន​ជោគជ័យ​រួចមក ។​

«​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដែល​សាលាបឋមសិក្សា​ព្រះ​នរោត្តម ចាប់ផ្តើម​អនុវត្ត​បាន​ដាក់​កម្រិត​យ៉ាង​តឹងរឹង​ដំបូង​គេ​នៅ​កម្ពុជា ក៏​ព្រោះតែ​សាលារៀន​គឺជា​ថ្នាល​បណ្តុះ​ចំណេះដឹង​ទូទៅ អប់រំ​សីលធម៌ សុជីវធម៌ និង​ឥរិយាបថ​ហាត់ពត់លត់ដំ​នៃ​ការរស់នៅ​ពី​ក្មេង និង​ឲ្យ​សិស្ស​កែប្រែ​ទម្លាប់​ចាស់ ទទួល​នូវ​ផ្នត់គំនិត​ថ្មី ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​ល្អ មាន​គុណភាព​សម្រាប់​ប្រទេសជាតិ ។​

​ឯកឧត្តម បណ្ឌិត​រដ្ឋមន្ត្រី បាន​លើកឡើង​ថា នេះ​ជា​ជោគជ័យ​មួយ​ក្នុង​យុទ្ធនាការ ដែល​បាន​គ្របដណ្តប់​នៅ​ទូទាំង​ប្រទេស ហើយ​លទ្ធផល​ខាងលើ​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ក្នុង​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំង​ស្ថាប័ន​រដ្ឋ ទាំង​វិស័យ​ឯកជន អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស ។​

​ពាក្យស្លោក​នេះ ថ្វិត្បិតមា​ន​ខ្លឹមសារ​ខ្លី តែ​បើ​គិត​ពី​អនាគត​របស់​កូន​ខ្មែរ​ត​ជំនាន់ វា​មាន​រយៈពេល​វែងឆ្ងាយ​ណាស់ វា​មាន​អត្ថន័យ​ទូលំទូលាយ​ជ្រាលជ្រៅ បំផុស​ឲ្យ​ខ្មែរ​យើង​គ្រប់រូប បើក​បេះដូង​ទទួលយក និង​អនុវត្ត​ព្រម​គ្នា ទើប​សង្គម​ខ្មែរ​យើង​ស្អាត សង្គម​យើង​ស្អាត ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ផាសុកភាព វិស័យ​ទេសចរណ៍​យើង​ក៏​ស្រស់បំព្រង ហើយ​ស្រូប​ទាញ​ដួងចិត្ត​ជនបរទេស​ឲ្យចូល​មក​កម្សាន្ត​ច្រើន​ថ្កើ​ន​ជីវភាព​ប្រជាពលរដ្ឋ​យើង ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល