ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​ក្តីសង្ឃឹម​ជឿជាក់ថា អង្គ​មហា​សន្និបាតសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ទាំងមូល នឹង​មាន​ឱកាស​ស្វែងយល់​ពី​សក្តានុពល​របស់​កម្ពុជា ក្នុងការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ ហើយ​រាជរដ្ឋាភិបាល​រង់ចាំ​ផ្តល់​ការសម្របសម្រួល​ក្នុងនាម​ជា​ដៃគូ​ដ៏​ស្និទ្ធស្នាល​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មាន​ក្តីសង្ឃឹម​ជឿជាក់ថា អង្គ​មហា​សន្និបាតសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​ទាំងមូល នឹង​មាន​ឱកាស​ស្វែងយល់​ពី​សក្តានុពល​របស់​កម្ពុជា ក្នុងការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ ហើយ​រាជរដ្ឋាភិបាល​រង់ចាំ​ផ្តល់​ការសម្របសម្រួល​ក្នុងនាម​ជា​ដៃគូ​ដ៏​ស្និទ្ធស្នាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​មហាសន្និបាត​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ (JCI) ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ (Rising Together) នៅ​មជ្ឈមណ្ឌល​សន្និបាត​សុខា ខេត្តសៀមរាប​

​ក្នុង​ពិធី​ដ៏​អធិកអធម​នោះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ប្រធានបទ​(Rising Together) នេះ​ពិតជា​ស័ក្ដិសម ក្នុងពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​ភាពមិនប្រាកដប្រជា ដោយសារ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ វិបត្តិ​សេដ្ឋកិច្ច ការប្រែប្រួល​អាកាសធាតុ និង​ការ​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​នៃ​ជំងឺ​រាតត្បាត​ថ្មីៗ ជាដើម ។ ជា​ការពិត​ណាស់ កាលៈទេសៈ​លំបាក​បែបនេះ ងាយស្រួល​នឹង​ធ្វើឱ្យ​យើង​បាត់បង់​នូវ​ក្តីសង្ឃឹម ហើយ​ថែមទាំង​អាច​ឱ្យ​យើង​ក្លាយជា​មនុស្ស​បុគ្គលនិយម ។ កាលៈទេសៈ​បែបនេះ ក៏​អាច​ធ្វើឱ្យ​យើង​ភ្លេច​ផងដែរ​ថា អនាគត​របស់​យើង​អាស្រ័យ​ទៅ​លើ​យុវជន​គ្រប់ៗ​រូប ដែលជា​អ្នក​បន្តវេន ព្រោះថា ពិភពលោក​ទាំងមូល ជាពិសេស យុវជន​គ្រប់ៗ​រូប ក៏​ចាំបាច់​ត្រូវ​ចងចាំ​ផងដែរ​ថា យើង​ទាំងអស់​គ្នា​រួម​ក្នុង​ជោគវាសនា​តែមួយ ហើយ​មាន​តែ​កិច្ចខិតខំ​ប្រឹងប្រែង​ជាមួយ​គ្នា​ប៉ុណ្ណោះ ទើប​យើង​អាច​កសាង​នូវ​អនាគត​មួយ ដែល​នាំឱ្យ​យើង​រីកចម្រើន​រួមគ្នា​បាន​។ ក្នុង​ស្មារតី​នេះ សូម​ក្រើនរំលឹក​ទៅកាន់​យុវជន​ទាំងអស់ ដែល​កំពុង​មាន​វត្តមាន​នៅទីនេះ ក៏ដូចជា​នៅ​ទីកន្លែង​ដទៃ​ទៀត​ថា បងប្អូន​យុវជន​នេះ​ហើយ​ជា​អ្នក​កំណត់​ជោគវាសនា នាពេល​អនាគត​នេះ​។ អ្វីៗ​ទាំងអស់​ដែល​បងប្អូន​បាន​រៀន គិត និង​កំពុង​អនុវត្ត ជា​កត្តា​ដែល​នឹង​សម្រេច​ថា តើ​សង្គម​ជាតិ​យើង​ពិតជា​អាច​ឆ្លងកាត់​ភាពមិនប្រាកដប្រជា​នេះ បាន ឬ​មិន​បាន​។ ក្នុងន័យនេះ​, ការពង្រឹង​ភាព​អង់អាច​របស់​យុវជន គឺ​ពិត​ជា​ការវិនិយោគ​សម្រាប់​អនាគត ដោយ​សង្គម​ជាតិ​មួយ​រីកចម្រើន​ទៅបាន លុះត្រាតែ​យុវជន​មាន​ភាពរឹងមាំ មាន​សីលធម៌ និង​មាន​ផ្នត់គំនិត​វិជ្ជមាន​ដែល​សម្លឹង​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច ។​

​សម្តេច​ធិបតី បាន​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​យុវជន ក្នុង​ការកសាង​អនាគត​ដ៏​ត្រចះត្រចង់​មួយ​របស់​កម្ពុជា ។ កម្ពុជា​ដែល​ធ្លាប់​តែ​ត្រូវបាន​ចាត់ទុកជា​វាលពិឃាដ បច្ចុប្បន្ន ជា​ជាតិ​មួយ​មាន​សន្តិភាព​ពេញលេញ ហើយ​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ឯក​ដូចជា​ប្រាសាទ​អង្គរវត្ត និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​យើង បាននិងកំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់​មក​ទស្សនា​ជា​រៀងរាល់ឆ្នាំ ។ បរិវត្ត​កម្ម​ដ៏​ប្រសើរ​នេះ ពិត​ណាស់​ជា​លទ្ធផល​ដែល​កើតចេញ​ពី​ការលះបង់​គ្រប់បែប​យ៉ាង​របស់​អ្នក​ជំនាន់​មុន ក្នុង​ការកែប្រែ​ជោគវាសនា​ទឹកដី​កំសត់​នេះ ឱ្យ​ក្លាយ​ជា​ទឹកដី​មួយ​ដ៏​ស្រស់បំព្រង និង​ប្រកបដោយ​ស្នាមញញឹម ។ ពេលនេះ ជា​ពេលវេលា​របស់​យើងទាំងអស់គ្នា​ដែល​ជា​អ្នក​បន្តវេន ត្រូវ​យក​គំរូ​តាម​ការលះបង់​កន្លងមក ដើម្បី​បង្កើត​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី តាមរយៈ​ការចូលរួម​របស់​យើង​គ្រប់គ្នា ដើម្បី​កសាង​អនាគត​មួយ​ដែល​ទស្សនៈ​របស់​យើង​មិន​ត្រឹមតែ​ត្រូវបាន​ដឹង​ឭ​នោះទេ តែ​ជា​សមាសធាតុ​ដ៏​មិនអាច​ខ្វះ​បាន ក្នុង​ការជំរុញ​នូវ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​យ៉ាង​ពិតប្រាកដ ។ ទន្ទឹមនេះ ក្រោម​ការចូលរួម​របស់​យើង​គ្រប់គ្នា យើង​ប្រាកដ​ណាស់​ថា​នឹង​រីកចម្រើន ហើយ​យើង​គ្រប់​គ្នា​នឹង​ទទួលបាន​ផ្លែផ្កា​ពី​ការរីកចម្រើន​នេះ​ជាមួយគ្នា ។

​ជា​ចុងក្រោយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​អរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស រដ្ឋបាល​ខេត្ត​សៀមរាប និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ផ្តល់​កិច្ចសហការ​ដ៏​ស្រ​ស្រាក់​ស្រ​ស្រាំ និង​ការគាំទ្រ​ដ៏​ល្អ ដើម្បី​ចូលរួម​ចំណែក​ជាមួយ JCI-​កម្ពុជា ក្នុង​ការរៀបចំ​មហាសន្និបាត​នេះ ប្រកប​ដោយ​ភាពជោគជ័យ ព្រមទាំង​បាន​គូស​រំលេច​អំពី​អភិក្រម​ដែល​កម្ពុជា​ជ្រើសរើស ក្នុង​ការអភិវឌ្ឍ​យុវជន​។ សម្តេច​ធិបតី​សង្ឃឹម​ជឿជាក់ថា អង្គ​មហាសន្និបាត​ទាំងមូល​នឹង​មាន​ឱកាស​ស្វែងយល់​ពី​សក្តានុពល​របស់​កម្ពុជា ក្នុងការ​ធ្វើ​ធុរកិច្ច និង​វិនិយោគ ហើយ​រាជរដ្ឋាភិបាល​រង់ចាំ​ផ្តល់​ការសម្របសម្រួល​ក្នុងនាម​ជា​ដៃគូ​ដ៏​ស្និទ្ធស្នាល​។ ជាមួយគ្នា អង្គ​មហាសន្និបាត​នេះ នឹង​ក្លាយជា​កាតាលីករ សម្រាប់​ការ​បំផុសគំនិត​ច្នៃប្រឌិត និង​ជា​ការប្តេជ្ញា​ចិត្ត​របស់​យើង​សាជាថ្មី​ក្នុង​ការកសាង​នូវ​ជោគវាសនា​រួមគ្នា​មួយ ដែល​ប្រកបដោយ​ចីរភាព ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល