ទាន់ហេតុការណ៍
មន្ទីរព័ត៌មាន​ខេត្តប៉ៃលិ​ន ប្រជុំបូ​កសរុ​បលទ្ធផ​លកា​រងារប្រចាំ​ឆ្នាំ២០២៥ និងលើ​កទិសដៅ​បន្តឆ្នាំ២​០២៦ - លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ​ស្តីពី​ឯកសណ្ឋា​ន សញ្ញា​សម្គាល់ និង​ទង់​នគរបាល​ជាតិ​កម្ពុជា នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - ​សេចក្តីប្រកាស​ព័ត៌មាន​រួម ស្តីពី លទ្ធផល​កិច្ចប្រជុំ​ត្រី​-​វិស័យ​លើក​ទី ៥ កសិកម្ម​-​ទឹក​-​ជនបទ​ - ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ - លោក បណ្ឌិត ឃីម​រដ្ឋា និង​សប្បុរសជន ជួប​សំណេះសំណាល និង​ប្រគល់​ឯកសណ្ឋាន​ជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - ឯកឧត្តម សុខ ចាន់​ភក្តី រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន អញ្ជើញ​ចូលរួម​មិ​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ( ២​ធ្នូ ១៩៧៨-២​ធ្នូ ២០២៥ ) ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា - អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លេីក​ទី​៤៧ ទិវា​កំណើត "​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​ន៏​មាតុភូមិ​កម្ពុជា​" និង​ថ្ងៃកំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា - សម្ភារៈ​ខោអាវ ចំនួន 15 កំប្លេ និង​ថវិកា​មួយចំនួន ត្រូវបាន​ចែកជូន ដល់​ប្រជា​ការពារ លោកនាយ​ប៉ុស្តិ៍ នៅ​ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ - រយៈពេល​១០​ឆ្នាំ​ចុងក្រោយ សិស្ស​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ​សម្តេច​តេជោ ហ៊ុន សែន ព្រែកកំពឹស ដែល​បាន​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ជាប់​និទ្ទេស A និង និទ្ទេស B តែង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ជា​ម៉ូតូ កុំព្យូទ័រ ថវិកា និង​សម្ភារៈ​សិក្សា​ផ្សេងៗ ពី​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង​!
0

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្តម ផាក ជុង​វុក (Park Jung-wook) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ស្វាគមន៍ និង​សម្តែង​ការរីករាយ​ដែល​បាន​ជួប ឯកឧត្ដម ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ជាថ្មី បន្ទាប់​ពី​ជំនួប​លើក​មុន​នៅឯ​វិមាន​វិមាន​សន្តិភាព ហើយ​ពេលនេះ​ជួប នៅ​វិមាន​ព្រឹទ្ធសភា​ក្នុង​តួនាទី សម្ដេច ជា​ប្រធាន​ព្រឹទ្ធសភា​។ សម្ដេច​តេជោ បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ដែល​បាន​ជួយ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់ សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដែល​ជា​ការ​បន្ត​នូវ​និរន្តរភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ពី​រាជរដ្ឋាភិបាល​ចាស់ ទៅ​រាជរដ្ឋាភិបាល​ថ្មី​។

​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម​និង​សហការី ចូលជួប​សម្ដែង​ការគួរសម ហើយ​ក៏​សម្ដែង​ការរីករាយ ដែល​បាន​ជួប សម្ដេច​តេជោ ជាថ្មី​ម្ដងទៀត ។ ឯកឧត្តម​បាន អបអរសាទរ សម្ដេច​តេជោ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង បាន​ជូន សម្តេច នូវ​លិខិត​អបអរសាទរ​ពី​អតីត​ប្រធាន​សភាជាតិ​សាធារណរដ្ឋ​កូរ៉េ​។

​ឯកឧត្តម​អគ្គរដ្ឋទូត បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ សម្តេច​តេជោ ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ជាង ៣០​ឆ្នាំកន្លងមក នាំមក​នូវ​ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​ឥតឈប់ឈរ ។ នៅក្នុង​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ឯកឧត្តម ជឿជាក់ថា សម្តេច​តេជោ នឹង​បន្ត​ដឹកនាំ​ឱ្យមាន​ការរីកចម្រើន​សេដ្ឋកិច្ច​សង្គម​បន្ថែមទៀត សម្រាប់​ប្រជាជន​កម្ពុជា​។

​ឯកឧត្តម បាន​រំលឹក​ផង​ដែរ​ជាមួយ​នឹង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការប្រឹងប្រែង​និង​ការរួមចំណែក​របស់​ស​ម្ដេច​តេជោ ក្នុង​ការភ្ជាប់​ឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​សាធារណរដ្ឋ​កូរ៉េ​កាលពី​ឆ្នាំ ១៩៩៧​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត សម្ដែង​នូវ​ក្ដី​រីករាយ​ថា ឯកឧត្តម ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​អម សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១ នៅ​សាធារណរដ្ឋ​កូរ៉េ​។ ឯកឧត្តម ក៏​បាន​បញ្ជាក់​ពី​ភាព​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​ដំបូង​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ របស់​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី តាមរយៈ​លទ្ធផល​នៃ​ជំនួប​កំពូល​របស់​សម្តេច​ធិបតី ជាមួយ​ឯកឧត្តម Yoon Suk Yeol ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ដោយ​បាន​ឯកភាព​ដំឡើង​កម្រិត​ទំនាក់ទំនង​ទៅជា “​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​” និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សំខាន់ៗ​ជាច្រើន ដើម្បី​លើកកម្ពស់ និង​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ផ្នែក​សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន បណ្ដុះបណ្ដាល​លើ​ជំនាញ​នានា​កិច្ចសហប្រតិបត្តិការ​លើ​វេទិកា​តំបន់ ពហុភាគី និង បញ្ហា​អន្តរជាតិ​។

​ឯកឧត្តម​អគ្គរដ្ឋទូត បាន​ជម្រាប​អំពី​កំណើន​ការវិនិយោគ​កូរ៉េ​នៅ​កម្ពុជា និង​កំណើន​ពាណិជ្ជកម្ម​ទ្វេភាគី តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។ គណៈកម្មាធិការ​ចម្រុះ CKFTA បាន​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ ដោយ​ជោគជ័យ និង​បាន​ពិនិត្យ​គម្រោង​នានា ដែល​ក្នុងនោះ​ក៏​មាន​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ដែល​ជា​គម្រោង​ស្នើ​ដោយ​សម្តេច​តេជោ​ផ្ទាល់ ក្នុង​ឆ្នាំ​២០២២​។ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ និង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈកម្មាធិការ​ចម្រុះ CKFTA និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

​ជា​ការឆ្លើយតប សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​អរគុណ​ដល់​ការយកចិត្តទុកដាក់រ​បស់​សាធារណរដ្ឋ​កូរ៉េ ចំពោះ​ប្រទេស​កម្ពុជា ទោះបីជា​មាន​ការផ្លាស់ប្តូ​រ​ថ្នាក់ដឹកនាំ និង​ចាត់ទុកថា​នេះ​ជា​មរតក ដែល​សម្តេច​បាន​ផ្តល់ តាមរយៈ ការប្រឹងប្រែង​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណរដ្ឋ​កូរ៉េ​ឡើងវិញ បន្ទាប់ពី​សម្តេច​ធ្វើ​ទស្សនកិច្ច​លើកដំបូង​ទៅ​សាធារណរដ្ឋ​កូរ៉េ​ក្នុង​ឆ្នាំ​១៩៩៦​។ សម្តេច មាន​ការជឿជាក់​ខ្ពស់​ថា កំណើន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ប្រាកដជា​នាំមក​នូវ​កំណើន​នៃ​ទំនាក់ទំនង​ផ្នែក​នយោបាយ​។

​សម្តេច​តេជោ បាន​លើកឡើង​ថា កត្តា​សន្តិភាព និង​ស្ថិរភាព​នយោបាយ គឺជា​អ្វី​ដែល​អ្នកវិនិយោគ​ត្រូវការ ហើយ​ប្រទេស​កម្ពុជា ក្រោម​ការគិតគូរ និង​ការលះបង់​ធំធេង​របស់​សម្តេច ទោះបីជា​មាន​ការផ្ទេរអំណាច​ទៅឱ្យ​ថ្នាក់​ដឹកនាំ​វ័យក្មេង ក៏​ប្រទេស​កម្ពុជា​នៅតែ​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​រយៈពេល​វែង​។ ជាក់ស្តែង​៩ ខែ​កន្លងមកនេះ ប្រទេស​កម្ពុជា មាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​បន្ត​មាន​កំណើន​សេដ្ឋកិច្ច និង​ការកើនឡើង​នៃ​ការនាំចេញ និង​ប្រាក់​ចំណូល ដែល​នាំឱ្យ​ប្រទេស​បន្តដំណើរ​ទៅ​មុខ​បាន​ជា​ប្រក្រតី​។

​សម្តេច​តេជោ បាន​លើកឡើង​ថា​ភាគី​ទាំង​ពីរ​ខិតខំ​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​មាន​ជាមួយគ្នា​ជា​ពិសេស​គឺ​តាមរយៈ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​នឹង​ជួយ​ធ្វើឱ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ជំនឿ​ទុកចិត្ត​គ្នា និង​មាន​តម្លៃ​នយោបាយ​ផង​ដែរ​។ សម្ដេច​តេជោ បាន​ផ្ដល់​អនុសាសន៍​ឱ្យ​អ្នកវិនិយោគទុន​កូរ៉េ​ពិនិត្យ​លើ​ការបង្កើត​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ក្រុមហ៊ុន​កូរ៉េ​តាម​រូបមន្ត​មួយ​បូក​នៅ​កម្ពុជា​។ សម្តេច ក៏​បាន​បង្ហើប​ពី​បំណង​ចូល​ជួប​ជាមួយ​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ដែល​អាច​ចាត់ទុកថា​ជា​មិត្ត​ចាស់​របស់​សម្តេច នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​សាធារណរដ្ឋ​កូរ៉េ នៅ​ខែ​កញ្ញា ឆ្នាំ​២០២៤​ខាងមុខ ដើម្បី​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក (World Knowledge Forum) នៅ​រដ្ឋធានី​សេ​អ៊ូ​ល និង​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ពី​សាកលវិទ្យាល័យ Dongguk University Wise នៅ​ទីក្រុង Gyeonju​។

​សម្ដេច​ក៏​បាន​រំលឹក​ផងដែរ​នូវ​មេរៀន ដែល​កម្ពុជា​ត្រូវ​ចងចាំ​និង​កត់​ត្រាទុក ចំពោះ​ការជួយ​របស់​សាធារណរដ្ឋ​កូរ៉េ នៅពេល​ដែល​ពិភពលោក​ប្រឈម​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ។ បណ្ដា​ប្រទេស​នានា​បាន​បិទ​ខ្ទប់ ជាពិសេស​បិទ​ការហោះហើរ គឺមាន​តែ​សាធារណរដ្ឋ​កូរ៉េ​ទេ ដែល​រក្សា​ជើងហោះហើរ​រវាង​ភ្នំពេញ​និង​សាធារណរដ្ឋ​កូរ៉េ ដែលជា​ច្រកចេញ​ចូល​សម្រាប់​កម្ពុជា ក៏ដូចជា​សម្រាប់​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។ សម្តេច​តេជោ បាន​ចាត់ទុកថា សម្ដេច​នៅ​ជំពាក់​គុណ​សាធារណរដ្ឋ​កូរ៉េ​ចំពោះ​ការជួយ​ដ៏​ធំ​នេះ ដែល​បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​មាន​ដង្ហើម​ដក​នៅពេលនោះ​។ ជាមួយគ្នានេះដែរ សម្ដេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ជំនួយ​នានា​ជា ឥណទាន​សម្បទាន ជា​ជំនួយ​ឥត​សំណង ដែល​សាធារណរដ្ឋ​កូរ៉េ​បាន​ជួយ​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការកសាង​ផ្លូវ​ថ្នល់ ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស នឹង​ការទទួលយក​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ជាដើម​។

​សម្តេច​សង្ឃឹមថា សម្តេច​នឹង​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ក្នុងពេល​ឆាប់ៗ​ខាង​មុខ​នូវ ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ឆ្លងកាត់​ទន្លេ​ពីរ​នេះ ដែល​សម្តេច​ជា​អ្នក​ស្នើ​ឡើង​ដោយ​ផ្ទាល់​។ សម្ដេច​តេជោ ក៏បាន​លើកឡើង​ផងដែរ​ថា ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ជា​ប្រទេស​ដន្លង​នឹង​គ្នា ដោយ​ស្ត្រី​កម្ពុជា​ជាច្រើន​បាន​រៀបការ​ជាមួយនឹង​បុរស​ជនជាតិ​កូរ៉េ ដូច្នេះ គួរ​ធ្វើ​យ៉ាងណា​ឱ្យ​កូនកាត់​កម្ពុជា​-​កូរ៉េ​ទាំង​នោះ អាច​ចេះ​ទាំង​២​ភាសា​គឺ​ភាសា​កម្ពុជា និង​ភាសា​កូរ៉េ ដើម្បីឱ្យ​គេ​ស្គាល់​អត្តសញ្ញាណ​របស់​គេ​។

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​ផ្ដល់​នូវ​ការចងចាំ និង​ចំណាប់អារម្មណ៍​ជុំវិញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​អនុស្សាវរីយ៍​នានា​របស់​សម្ដេច​ជាមួយ​នឹង​ប្រធាន​សភាជាតិ ប្រធានាធិបតី ជា​បន្តបន្ទាប់​និង​ឥស្សរជន​នានា​នៃ​សាធារណរដ្ឋ​កូរ៉េ​។ ទាក់ទង​នឹង​គម្រោង​ស្ពាន មិត្តភាព​កម្ពុជា​-​កូរ៉េ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​គោរព​ជម្រាបជូន សម្ដេច​តេ​ជោថា ឯកឧត្តម តែងតែ​តាមដាន​ដំណើរការ​នេះ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​លើកឡើង​ថា​ការរៀបចំ​សាងសង់​ស្ពាន​នេះ​មាន​ដំណើរការ​ទៅ​រលូន ហើយ​នឹង​ចុះ​បឋមសិលា​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០២៥​ខាងមុខនេះ​។

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏​បាន​សម្តែង​ការរីករាយ​ដោយ​ក្រុម​មិត្តភាព​អន្តរ​សភា​កូរ៉េ​-​កម្ពុជា​ត្រូវបាន​បង្កើតឡើង ហើយ​ដោយ​ទទួល​ដំណឹង​ថា សម្ដេច​តេជោ​នឹង​អញ្ជើញ​ទៅ​ចូលរួម​នៅក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក និង​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ពី​សាកលវិទ្យាល័យ Dongguk University Wise នៅ​ទីក្រុង Gyeonju នៅ​ខែ​កញ្ញា​ខាងមុខនេះ​។ ឯកឧត្តម សន្យាថា​នឹង​រៀបចំ​ឱ្យមាន​ជំនួប​នានា​ជាមួយ​ប្រមុខ​ដឹកនាំ ឥស្សរជន របស់​សាធារណរដ្ឋ​កូរ៉េ ក្នុង​អំឡុង​ពេល​នេះ​។

​ជា​ចុងក្រោយ សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​ស្នើសុំ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត ពាំនាំ​ការ​ផ្ដាំផ្ញើ​ការសួរសុខទុក្ខ​ក៏ដូចជា​ពរ​ជ័យ​ជូន​ចំពោះ ឯកឧត្តម ប្រធានាធិបតី និង​ប្រធាន​សភាជាតិ​ថ្មី​នៃ​សាធារណរដ្ឋ​កូរ៉េ​។ សម្ដេច​តេជោ ក៏​បាន​សម្ដែង​សេចក្ដីសង្ឃឹម​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​នា​ពេលខាងមុខ​នេះ សម្ដេច​នឹង​មាន​ឱកាស​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី ក៏​ដូចជា​ប្រធាន​សភាជាតិ​ថ្មី​នៃ​សាធារណរដ្ឋ​កូរ៉េ ផងដែរ ។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​ចំពោះ សម្ដេច​តេជោ ដែល​បាន​ចែករំលែក​នូវ​គំនិត​និង​បទពិសោធន៍​របស់​សម្ដេច និង​សូម​គោរព​ជូន​ពរ​សម្ដេច​តេជោ មាន​សុខភាព​ល្អ ដោយសារតែ​សុខភាព​របស់​សម្តេច មាន​សារៈសំខាន់​ណាស់​សម្រាប់​សន្តិភាព ការរីកចម្រើន​របស់​កម្ពុជា និង​ដើម្បី​បន្ត​រួម​ចំណែក​កសាង​សន្តិភាព ស្ថិរភាព​ក្នុង​តំបន់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល