ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើសារលិខិតសូមគោរពជូន ឯកឧត្តម​ វង សូត អនុប្រធានទី២ រដ្ឋសភា ក្នុងឱកាសប្រារព្ធខួបកំណើត នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ - អាជ្ញាធរ​ពាក់ព័ន្ធ​បើក​កិច្ចប្រជុំ និង​ចុះ​ពិនិត្យ​ទីតាំង​សំណើសុំ​ប្រើប្រាស់​ដី​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​រមាស​ហែក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ​សំខាន់ៗ ប្រើប្រាស់​ក្នុង​វិស័យ​យុទ្ធសាស្ត្រ​ចំនួន ៤ ធំៗ - ប្រធាន​គណៈ​អចិន្ត្រៃយ៍​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​អូររាំង​ឳ នាំយក​អំណោយ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ប្រគល់ជូន​ក្រុមគ្រួសារ​ជនភៀសសឹក​ចំនួន ៨ គ្រួសារ នៅ​សាលាឃុំ​ចក ស្រុក​អូររាំង​ឳ​ - ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - «​វេជ្ជសាស្ត្រ​បូរាណ (​ឱសថ ឫ​ថ្នាំ​បូរាណ​) គឺជា​កេរ្តិ៍តំណែល​របស់​ជាតិ ហើយ​ជា​មរតក​ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ តម្លៃ​ប្រពៃណី ដែល​យើងទាំងអស់គ្នា​ត្រូវ​ខិតខំ​ថែរក្សា និង​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់ ដោយ​ខិតខំ​បន្ត​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែមទៀត​» ជា​ប្រសាសន៍​រំលឹក​ដល់​គ្រប់​បុគ្គលិក​សុខាភិបាល និង​ថ្នាក់ដឹកនាំ ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ - ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អញ្ជើញ​បងប្អូន​អតិថិជន​របស់​គម្រោង​អភិវឌ្ឍន៍​បុរី ផ្ទះល្វែង និង​ដីឡូត៍​ទាំង​៩ មក​ទទួលយក​បណ្ណ​កម្មសិទ្ធិ ចាប់​ថ្ងៃទី​២-៦ ខែ​មីនា ឆ្នាំ​២០២៦ នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ - រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន ៖ បណ្តុះបណ្តាល​ជំនាញ​ស្ដីពី​ការលើកកម្ពស់​ការអនុវត្ត​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ពង្រឹង​ស្ថាប័ន​ព័ត៌មាន​ឱ្យ​ដំណើរការ​បាន​ស្របតាម​ច្បាប់ សីលធម៌ និង​ទិសដៅ​អភិវឌ្ឍន៍​ជាតិ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៥៦១​នាក់ ប្រចាំ​ឆមាស​ទី​២ ឆ្នាំ​២០២៥ ស្រុក​អូររាំងឪ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ការអនុវត្ត​តួនាទី​ភារកិច្ច​កងរាជអាវុធហត្ថ និង​ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម​! - រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២១ អាណត្តិ​ទី​៤ របស់​ក្រុមប្រឹក្សា​ខេត្ត
0

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥ រោច ខែ​ពិសាខ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤ ដដែល​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម អាណា​តូ​លី បូ​រ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធរុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។

​ជាបឋម សម្ដេច​តេជោ បាន​ស្វាគមន៍​ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ហើយ​ក៏​សូមឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ពាំនាំ​ការ​អរគុណ​ជូន​ចំពោះ​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ (​ព្រឹទ្ធសភា​) នៃ​សភា​សហព័ន្ធ នៃ​សហព័ន្ធរុស្ស៊ី​ដែល​បាន​ផ្ញើ​លិខិត​អបអរសាទរ​ជូន​ចំពោះ សម្ដេច ដែល​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​ទៅ​ថ្មីៗ​នេះ​។

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សំដែង​នូវ​ការគោរព​ចំពោះ សម្ដេច​តេជោ និង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុងឋានៈ​ជា​អ្នកការទូត​ចាស់វស្សា​ម្នាក់​នៅ​កម្ពុជា ឯកឧត្តម សូម​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ដែល​បាន​អនុញ្ញាត​ឱ្យមាន​ជំនួប​នៅ​ថ្ងៃនេះ​។ ឯកឧត្តម​បាន​បញ្ជាក់ថា ប្រជាជន​រុស្ស៊ី​ស្គាល់​សម្ដេច​តេជោ​យ៉ាងច្បាស់ ដោយ សម្ដេច​តេជោ​បាន​ផ្តល់​នូវ​វិភាគទា​ន​យ៉ាង​សម្បើម ចំពោះ​ចំណង​មិត្តភាព​និង​កិច្ចសហការ​រវាង​កម្ពុ​ជា​និង​អតីត​សហភាពសូវៀត និង​បន្ត​មក​ដល់​សហព័ន្ធរុស្ស៊ី នាពេល​បច្ចុប្បន្ន​នេះ​។

​ជាមួយគ្នានេះដែរ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បាន​ថ្លែង​អំណរ​សាទរ ចំពោះ​សម្ដេច​តេជោ ដែល​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានព្រឹទ្ធសភា និង​អបអរសាទរ​គណបក្ស​ប្រជាជន ដែល​បាន​ទទួល​លទ្ធផល​ដ៏​ត្រចះត្រចង់​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ស្រុក ក្រុង ខេត្ត រាជធានី​នា​ពេល​កន្លងមក​នេះ ហើយ​លទ្ធផល​នេះ​បាន​បង្ហាញ​ពី​ជំនឿ​ជឿ​ទុកចិត្ត​របស់​ប្រជាជន​ខ្មែរ​ភាគច្រើន​លើសលប់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។

​ឯក​ឧត្ដ ឯកអគ្គរដ្ឋទូត បាន​រំឭក​ផងដែរ​ថា កម្ពុជា​និង​រុស្ស៊ី​តែងតែ​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ពិនិត្យ​ការបោះឆ្នោត​នៅ​ប្រទេស​រៀងៗ​ខ្លួន ហើយ ឯកឧត្ដម​បាន​សម្ដែង​នូវ​ការកោតសរសើរ និង​អរគុណ​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​នេះ​។ ឯកឧត្ដម​បានបញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​និង សហព័ន្ធរុស្ស៊ី មាន​ទំនាក់ទំនង​មិត្ត​ភាពជិតស្និទ្ធ​និង​ប្រវត្តិ​យូរអង្វែង​រយៈពេល ៦៨​ឆ្នាំ​ហើយ​។ រុស្ស៊ី​កំពុងតែ​ខិតខំ​ព្យាយាម​ដើម្បី​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​។

​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បានបង្ហាញ​ថា ឯកឧត្ដម នឹង​ខិតខំ​ធ្វើយ៉ាងណា​ក្នុង​ការលើកកម្ពស់​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនង​រវាង​ក្រុម​មិត្តភាព​រដ្ឋសភា និង​ព្រឹទ្ធសភា ដើម្បី​ឱ្យ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ត្រូវបាន​ពង្រឹង​និង​រីកចម្រើន​ជា​លំដាប់​។ ពាកព័ន្ធ​នឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ឯកឧត្តម​បាន​សង្កេតឃើញថា ទំហំ​ពាណិជ្ជកម្ម​យើង​នៅ​តូច​នៅឡើយ ដោយ ឯកឧត្ដម បញ្ជាក់ថា​ក្រុមហ៊ុន​រុស្ស៊ី​មួយចំនួន កំពុងតែ​ស្វែងរក​ដៃគូ​របស់​ខ្លួន​ហើយ​កំពុងតែធ្វើការ​ជាមួយនឹង​សភាពាណិជ្ជកម្ម និង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ដើម្បី​វិនិយោគ​នៅ​កម្ពុជា​។

​ឯកឧត្តម ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទាក់ទង​នឹង​បញ្ហា​បំណុល ការចរចា​គឺមាន​ជំហាន​ទៅ​មុខជា​វិជ្ជមាន​។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បាន​រំឭក​ផងដែរ​ថា ក្នុង​រយៈពេល​កន្លងមក​នេះ សហព័ន្ធរុស្ស៊ី​បាន​ជួយ​កសាង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ហើយក៏​មាន​នូវ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស​។ ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​យោធា និង​ការពារ​ជាតិ សហព័ន្ធរុស្ស៊ី​បានផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ជាច្រើន​ទៅ​បំពេញ​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី​។ ទន្ទឹមនឹងនោះ រុស្ស៊ី​ក៏​បាន​រៀបចំ​ឱ្យមាន​ជា​ទស្សនកិច្ច​របស់​យុវជន​ក្មេងៗ​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៉ី​ផងដែរ​។

​នៅ​លើ​វេទិការ​អន្តរជាតិ ឯកឧត្ដម បាន​រំឭកថា កម្ពុជា​និង​រុស្ស៊ី​បាន​ជួយ​គ្នា និង​សម្របសម្រួល​គ្នា​នៅលើ​យន្តការ​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ​និង​តំបន់ ហើយ​សូម​អរគុណ​កម្ពុជា​ក្នុង​តួនាទី​ជា​អ្នក​សម្របសម្រួល​រវាង​អាស៊ាន​និង​រុស្ស៊ី​ក្នុង​ការជួយ​ពង្រឹង​ភាពជា​ដៃគូ​សន្ទនា​របស់​រុស្ស៊ី​នៅក្នុង​អាស៊ាន​ផងដែរ​។

​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ឯកឧត្តម​បាន​លើកឡើង​ថា ចំនួន​ភ្ញៀវទេសច​រណ៍​រុស្ស៊ី​មក​កម្ពុជា មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ហើយ​រុស្ស៊ី​នឹង​ពិចារណា​ឱ្យមាន​ជើងហោះហើរ​ផ្ទាល់​ពី​រុស្ស៊ី​មក​កាន់​កម្ពុជា ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​អ្នកទេសចរ​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​កម្ពុជា ដែល​បាន​ធានា​សុ​វតិ្ថ​ភាព​ភ្ញៀវទេសចរ ដែល​មក​ទស្សនា​កម្ពុជា ជាពិសេស​ភ្ញៀវទេសចរ​រុស្ស៉ី​។

​ឯកឧត្ដម ឯកអគ្គរដ្ឋទូត បាន​រំឭក​ផងដែរ កម្ពុជា​ជា​មិត្ត​ចាស់ មិត្ត​គួរឱ្យ​ទុកចិត្ត ជា​ដៃគូ​ដ៏​ល្អ និង​ខិតខំ​ប្រឹងប្រែង​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​ដែល​មាន​សក្តានុពល និង​ជំរុញ​ដល់​កិច្ច​សហការ​ដើម្បី​អភិវឌ្ឍន៍ និង​ដើម្បី​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ​។

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​សម្តែង​សេចក្តី​រីករាយ ដែល​បាន​ជួប​ឯកឧត្តម អគ្គរដ្ឋទូត​ជា​លើក​ទី​២ ក្នុង​ឱកាស​នេះ ក្នុងនាម​ជា​ប្រធានព្រឹទ្ធសភា​។ សម្ដេច​តេជោ បាន​អបអរសាទរ ឯកឧត្តម ប្រធានាធិបតី វ្លា​ដឺ​មៀរ ពូ​ទីន (Vladimir Putin) ដែល​បាន​ជាប់ឆ្នោត​សាជាថ្មី ដោយ​សម្ដេច​តេជោ បានចាត់ទុក​វា​ជា​ស្នូល​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ​។ សម្ដេច​បាន​លើកឡើង​ថា ក្នុង​រយៈពេល​៦៨​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ គណបក្ស​ប្រជាជន និង​សម្ដេច​តេជោ ស្ថិតនៅ​ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ការបរទេស និង​ជា​នាយក​រដ្ឋ​ម​ន្តី បាន​គ្រប់គ្រង​អស់​រយៈពេល​ប្រមាណ​៤៥​ឆ្នាំ ។

​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា ក៏​បាន​ថ្លែង​អរគុណ​ចំពោះ​ជំនួយ​សព្វបែបយ៉ាង​របស់​សហភាពសូវៀត និង​បន្ត​មក​ដល់​សហព័ន្ធរុស្ស៊ី ដែល​បាន​ជួយ​កម្ពុជា​នៅពេល​ដែល​កម្ពុជា​ទើប​រំដោះ​បាន​ពី​របប​ខ្មែរក្រហម​។

​លើ​ទំនាក់ទំនង​សហប្រតិបត្តិការ​ដទៃទៀត សម្ដេច​តេជោ បាន​ផ្ដល់​ជា​អនុសាសន៍ សូម​ឱ្យ​ជំរុញ​នូវ​អ្វី​ដែល​អាច​ធ្វើទៅបាន ជាពិសេស សូម​ឱ្យ​រុស្ស៊ី​យកចិត្តទុកដាក់​ក្នុង​ការបង្កើត​ជើងហោះហើរ​ត្រង់ ពីព្រោះ សម្ដេច​តេជោ បាន​ចាត់ទុកថា ដល់​ពេលវេលា​ដែល​ត្រូវ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​រុស្ស៊ី​មកកាន់​ប្រទេស​កម្ពុជា​ហើយ ហើយ​ក៏​ជំរុញ​ការដោះស្រាយ​បំណុល​ដែល​រង់ចាំ​ជា​យូរ​មកហើយ​នោះ ឱ្យបាន​ឆាប់​រួសរាន់​ផងដែរ​។

​សម្ដេច​តេជោ ក៏​បាន​មានប្រសាសន៍ថា ការសម្រេចចិត្ត​ផ្ទេរតំណែង ជំនាន់​ចាស់​មក​ជំនាន់​ថ្មី គឺ​ដើម្បី​សន្តិភាព​រយៈពេល​វែង ហើយ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច ព្រោះ​ថា​រយៈពេល​ប្រមាណ​៩​ខែ​បន្ទាប់​ពី​ការផ្ទេរ​មកនេះ កម្ពុជា​មាន​ស្ថិរភាព​នយោបាយ សន្តិសុខ កំណើន​នៅតែ​បន្ត អតិផរណា​នៅ​ទាប ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតែ​ល្អប្រសើរ​។

​ជា​ចុងក្រោយ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បាន​សម្ដែង​ការគោរព​ដ៏​ជ្រាលជ្រៅ និង​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​សម្ដេច​តេជោ ហើយ​គូសបញ្ជាក់ថា រុស្ស៊ី​គឺជា​មិត្តភក្តិ​យូរអង្វែង និង​ជានិច្ចកាល​នៅ​ជាមួយ​កម្ពុជា​នៅពេល​លំបាក ហើយ​រុស្ស៊ី​នឹង​មិន​ជ្រៀតជ្រែក​លើ​កិច្ចការ​របស់​ប្រទេស​កម្ពុជា​នោះ​ទេ​។

​កិច្ច​ពិភាក្សា​បាន​បញ្ចប់ ក្នុង​បរិយាកាស​រីករាយ​ដោយ សម្ដេច​តេជោ និង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ភាពស្មោះត្រង់ និង​ត្រង់​ទៅ​ត្រង់​មក និង​ផ្លាស់ប្ដូរ​យោបល់​គ្នា ក្នុង​ស្មារតី​មិត្តភាព និង​ភាពកក់ក្តៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល