ទាន់ហេតុការណ៍
ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ស្រុក​លើកដែក​ - អំពើ​ល្អ​ស្ដែង​ចេញ​ពី​ទឹកចិត្ត​! ក្រុមការងារ​សប្បុរស​ធម៌ ចុះ​ជួយ​សម្រួល​ទុក្ខលំបាក​ស្ត្រី​ពិការ និង​មាន​ជំងឺ​ប្រចាំកាយ នៅ​ស្រុក​គងពិសី​ - សកម្មភាព​មនុស្សធម៌​៖ ថ្នាក់ដឹកនាំ​អង្គភាព​រដ្ឋា​រស្មី​ស្ទឹងត្រង់ សហការ​ជាមួយ​អង្ក​ការ​ចីរភាព​បរិស្ថាន​កម្ពុជា ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ៥​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - ឯកឧត្តម សុខ ចាន់​ភក្តី និង​ឯកឧត្តម រឿង ថា​រ័ត្ន អញ្ជើញ​សាកសួរ​សុខទុក្ខ ឯកឧត្តម ប៊ូ វណ្ណា​រីទ្ធិ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ - លោក​បណ្ឌិត ហោ គន្ធា ដឹកនាំ​សហការី​ជួប​សំដែង​ការគួរសម​ព្រះអង្គ ប្បញ្ញត្តិ អត្ត​តេជោ ឡោ អណុ​ច និង​ពិភាក្សា​ផ្កា​ថ្នាំ​ឈើ​ក្នុង​បរិវេន​វត្ត​ - ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​រោងចក្រ​ផលិត​ជី​ចំនួន ២ កន្លែង ក្រោយ​រង​ផល​ប៉ះពាល់​ពី​ក្លិនស្អុយ​សាយភាយ - ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ្ឌ ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ផ្លូវ​លេខ ១៤៥ (​ស្លាប​លែង​-​ផ្សារ​ប៉ាង​កា​សី​) និង​ព្រមាន​ចាត់វិធានការ​ធ្ងន់ធ្ងរ​លើ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​ - ព័ត៌មាន​ទាន់​ហេតុការណ៍​] វិធានការ​ក្តៅ​! ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត រួមជាមួយ​លោក ហន ពិសិដ្ឋ អភិបាលស្រុក​គងពិសី ដឹកនាំ​កម្លាំងចម្រុះ​ចុះ​បិទ​សិប្បកម្ម​ផលិត​ថ្នាំជក់ «​កោះ​ប៉ែន​» ជា​បណ្តោះអាសន្ន ក្រោយ​បង្ក​ផលប៉ះពាល់​ក្លិន​ដល់​ពលរដ្ឋ​ - លោក ស្លេះ ហ៊ឹម​លី នាំយក​អំណោយ​សប្បុរស​ធម៌​ប្រគល់ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​នៅ​ខេត្ត​កំពង់ធំ​ - វេទិកាសាធារណៈ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអភិវឌ្ឍន៍ កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បច្ចុ​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​
0

​ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ «​តើ​វិស័យ​សារព័ត៌មាន​ស្ថិតក្នុង​ស្ថានភាព​ណា​? ហើយ​មាន​តួនាទី​កម្រិតណា​?»

​ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ «​តើ​វិស័យ​សារព័ត៌មាន​ស្ថិតក្នុង​ស្ថានភាព​ណា​? ហើយ​មាន​តួនាទី​កម្រិតណា​?»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ នៅក្នុង​ឱកាស​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «​ភាពជា​អ្នកដឹកនាំ​និង​ការគ្រប់គ្រង​ព័ត៌មាន​» ខ្ញុំ​បាន​លើកឡើង​និង​ចែករំលែក​ជាមួយ​សិក្ខាកាម ដោយ​ចាប់ផ្តើម​ពី​សំណួរ​គន្លឹះ​២៖ តើ​វិស័យ​សារព័ត៌មាន​ស្ថិតក្នុង​ស្ថានភាព​ណា​? ហើយ​មាន​តួនាទី​កម្រិតណា​?
​នេះ​គឺជា​សំណុំ​បញ្ហា​ដែល​ទាមទារ​ការគិត​រួម​ក្នុង​ក្របខ័ណ្ឌ​មើល​ព្រៃ​ទាំងមូល​តែម្តង ទាំង​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច សីលធម៌ ច្បាប់ និង​សន្តិសុខ​នយោបាយ​។ បណ្តា​ប្រទេស​ជឿនលឿន និង​ប្រទេស​មួយចំនួន​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន បាន​បោះ​ជំ​ហ៊ាន​ពី​ការកែសម្រួល​ការណែនាំ​ផ្ទៃក្នុង​លើ​ការប្រើប្រាស់​បញ្ញា​សិប្ប​និមិត្ត (AI) ឆ្ពោះ​ទៅ​ការរៀបចំ​ច្បាប់​ស្តីពី AI តែម្តង ហើយ​គេ​កំពុង​ជំរុញ​យ៉ាង​លឿន​។ តើ​យើង​បាន​គិតគូរ​អ្វីខ្លះ​លើ​បញ្ហា​នេះ ក្នុង​ក្របខ័ណ្ឌ​ចំពោះមុខ រយៈពេល​មធ្យម និង​រយៈពេល​វែង​? គេ​ត្រូវ​ទទួលស្គាល់ថា បច្ចុប្បន្ននេះ អ្នកកាសែត គឺជា​ជ្រុង​១​នៃ​ការងារ​ព័ត៌មាន​ប៉ុណ្ណោះ​។​

​តួអង្គ​សំខាន់ៗ​ជាង​១០​ផ្នែក​ផ្សេង​ទៀត កំពុង​ដើរ​តួនាទី​យ៉ាង​ផុសផុល​លើ​ការងារ​ព័ត៌មាន ក្នុងនោះ​រួមមាន​ទាំង​ក្រុម​វិច្ឆេទកម្ម​សង្គម ក្រុម​ជន​សង្គម​ងងិត និង​ក្រុម​បច្ចេកវិទ្យា​ផងដែរ​។

​ឥឡូវនេះ បើ​ការវាយតម្លៃ​តួនាទី​ព័ត៌មាន​ត្រឹមតែ​ជា ដំណឹង​ឬ​សាធារណៈមតិ ក៏​មិន​គ្រប់គ្រាន់​ដែរ ពីព្រោះ​អ្វីៗ​បាន​កំពុង​ដើរ​ដល់​ដំណាក់កាល ទិន្នន័យ​ហិរញ្ញវត្ថុ (Data, Cloud, Blockchain) ហើយ​វា​បាន​វិវត្តន៍​លើស​ពី​តួនាទី​ក្នុង​មនោគមន៍វិជ្ជា ទៅ​ជា​ការប្រើប្រាស់​ព័ត៌មាន​សម្រាប់​ភូមិសាស្ត្រ​នយោបាយ​ទៅហើយ​។ យើង​ត្រូវ​មើល​ឱ្យ​ឃើញ «​ព័ត៌មាន​ក្នុង​ដំណើរ​របស់​ពិភពលោក​ឌីជីថល​»​។​

​ច្បាប់​ស្តីពី​ទិន្នន័យ​បុគ្គល ច្បាប់​សន្តិសុខ​សាយ​ប័រ ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត និង​ច្បាប់​ពាក់ព័ន្ធ​ដទៃទៀត ទាមទារ​ឱ្យមាន​គិតគូរ និង​រៀបចំ​ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ស្របតាម​សភាពការណ៍​តម្រូវ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល